ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចំណូលពីពន្ធដារក្នុងរយៈពេល ៧ខែ ដើមឆ្នាំមានតម្លៃជិត ១ ៨៧៨លានដុល្លារ

ភ្នំពេញ៖ ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដាររយៈពេល ៧ខែ ដើមឆ្នាំ២០២០ សម្រេចបានប្រមាណ ១ ៨៧៧,៨៩លានដុល្លារ ស្មើនឹង ៦៥,៨៩ភាគរយនៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធអាកររយៈពេលដូចគ្នាឆ្នាំមុនឃើញថាកើន ១៦៥,៤៦លានដុល្លារ ស្មើ ៩,៦០ភាគរយ។ កំណើននេះបានពីអាករលើតម្លៃបន្ថែមកើន ៣,១៧ភាគរយ និងពន្ធលើប្រាក់ចំណូលកើន ២២,៧១ភាគរយ។ ដោយឡែកសម្រាប់ខែកក្កដា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ១៩៤,១៣ លានដុល្លារ ថយចុះ ១៦,២២​​លានដុល្លារ ស្មើនឹង ៧,៧១ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០


បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាកើនជាង ១២% ក្នុងឆមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ ទិន្នន័យបានឱ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ វិស័យធានារ៉ាប់រងទទួលបានបុព្វលាភ (ប្រាក់ចំណូលសរុបពីការលក់ធានារ៉ាប់រង) សរុប ១៣៣,៥លានដុល្លារ កើនឡើង ១២,១ភាគរយ ពីចំនួន ១១៩,១លានដុល្លារ កាលពីឆ្នាំ២០១៩ ដោយបុព្វលាភធានារ៉ាប់រងទូទៅមានចំនួន ៥៧,៩លានដុល្លារ កើនឡើង ១៧,៥ភាគរយ បុព្វលាភធានារ៉ាប់រងអាយុជីវិតមាន ៧២,៨លានដុល្លារ កើន ៩,៧ភាគរយ និងបុព្វលាភធានារ៉ាប់រងខ្នាតតូចមាន ២,៨លានដុល្លារ ថយចុះ ១៧,៧ភាគរយ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០


កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារជប៉ុនធ្លាក់ចុះតិចតួច

ភ្នំពេញ៖ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro) បានឱ្យ​ដឹង​ថា កម្ពុជាបាននាំចេញនូវមុខទំនិញផ្សេងៗមកកាន់ប្រទេសជប៉ុនដែលមានតម្លៃ ៧៩១,៦៦​លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ០,២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានតម្លៃសរុប ៧៩៣,៣៨លានដុល្លារ។ កម្ពុជាក៏បាននាំចូលមកវិញមានតម្លៃ ២១៨,៦១លានដុល្លារ ចាប់ពីខែមករា ដល់ខែមិថុនា ធ្លាក់ចុះ ៣៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ២៥៦លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០


PESTECH ជាក្រុមហ៊ុនទី១៣ បោះផ្សាយមូលបត្រជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនផ្គត់ផ្គង់ខ្សែបញ្ចូលថាមពល Pestech (Cambodia) Plc ដែលជាបុត្រសម្ព័ន្ធគ្រប់គ្រង ១០០ភាគរយ ដោយក្រុមហ៊ុនមេ Pestech International Bhd មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ចុះបញ្ជីមូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការនៅលើក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា (CSX) កាលពីម្សិលមិញ ទោះបីជាស្ថិតក្នុងស្ថានភាពដ៏តានតឹងនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) របស់ក្រុមហ៊ុន Pestech មានចំនួន ៥,២៦ភាគរយ នៃភាគហ៊ុនសរុបដែលមានចំនួន ៣,៩លានភាគហ៊ុន ជាមួយនឹង ៣ ១២៩រៀល ក្នុង១ភាគហ៊ុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០


មជ្ឈមណ្ឌលប្រមូលផ្តុំប្រព័ន្ធភ័ស្តុភារកម្មនឹងផ្តល់ផលវិជ្ជមានច្រើន

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា ការសិក្សាលទ្ធភាពបឋម (prefeasibility study) ការបង្កើតមជ្ឈមណ្ឌលប្រមូល​ផ្តុំប្រព័ន្ធភ័ស្តុភារកម្មភ្នំពេញឡូជីស្ទីក បង្ហាញពីលទ្ធផលវិជ្ជមានដែលអាចធ្វើពាណិជ្ជកម្មបាន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០


  • តម្លៃកៅស៊ូកម្ពុជានៅលើទីផ្សារអន្តរជាតិកើនឡើងតិចតួច
  • រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតម្លៃ $២០ ម៉ឺន សង់នៅកំពង់ធំ
  • កម្ពុជានាំចេញទំនិញទៅអាមេរិកក្នុងឆមាសទី១ មានតម្លៃ $២,៧៥ ពាន់លាន កើនជាង ២៣%
  • ការនាំចូលមធ្យោបាយធ្វើដំណើរក្នុងរយៈពេល ៦ខែ មានតម្លៃ $៦៣៥លាន
  • កម្ពុជានាំចេញម៉ាស់ និងសម្ភារពេទ្យកើនឡើង ១៣០ភាគរយ មានតម្លៃជិត $២០០លាន
  • កម្ពុជានាំចេញកង់តម្លៃជិត $២៤២ លាន ក្នុងឆមាសទី១
  • ការនាំចេញផលិតផលកសិកម្មសម្រេចជាង ២,៦៨លានតោន រយៈពេល ៧ខែ
  • GGGI បើកភ្លើងបៃតងឱ្យកម្ពុជាសម្រាប់រោងចក្រអគ្គិសនីពីសំរាម
  • ការនាំចេញអង្កររយៈពេល ៧ខែ កើនជិត ៤០ភាគរយ
  • មុខទំនិញជាង ៣០០មុខ នឹងនាំចេញទៅចិនដោយមិនបង់ពន្ធ តាមកិច្ចព្រមព្រៀងFTA