ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើរកើនដល់ជាង$៤ពាន់លាន
ភ្នំពេញ៖ ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ បានកើនឡើងដល់ ៤ ៧២៣ លានដុល្លារ កើនឡើង៨៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួន ៣៨៥លានដុល្លារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
AIRBUS ចាប់អារម្មណ៍ទីផ្សារអាកាសចរណ៍កម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនផលិតយន្តហោះ Airbus បានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនចំពោះទីផ្សារអាកាសចរណ៍កម្ពុជា ខណៈចំនួនភ្ញៀវទេសចរបរទេស និងចំនួននៃការធ្វើដំណើរតាមផ្លូវអាកាសរបស់ប្រជាជនខ្មែរកំពុងមានការកើនឡើង។ លោក Connor Buott អ្នកវិភាគទីផ្សារជាន់ខ្ពស់ផ្នែកយន្តហោះខ្នាតតូចរបស់ក្រុមហ៊ុន Airbus និយាយថា ទីតាំងភូមិសាស្រ្តដែលស្ថិតនៅចន្លោះតំបន់មជ្ឈិមបូព៌ា ជប៉ុន និងអូស្រ្តាលី និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសបានធ្វើឱ្យក្រុមហ៊ុន Airbus ចាប់អារម្មណ៍ក្នុងការយកយន្តហោះប្រភេទថ្មីរបស់ខ្លួន Airbus A220 មកដាក់បង្ហាញនៅកម្ពុជា បើទោះជាមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាទិញក៏ដោយ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធនាគារអាស៊ាននៅខែនេះ
ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសន្និបាតធនាគារអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារជាមួយបណ្តាញសមាជិក ASEAN។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមពីវិនិយោគិន និងអ្នកក្នុងវិស័យធនាគារជាង ៤០០នាក់។ កិច្ចប្រជុំនេះនឹងត្រូវបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC)។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
តំបន់ទេសចរណ៍ ២៦កន្លែង ត្រូវបានក្រសួងចាត់ទុកជារមណីយដ្ឋានគំរូ
ភ្នំពេញ៖ តំបន់ទេសចរណ៍ ២៦កន្លែងក្នងចំណោមបញ្ជីឈ្មោះចុងក្រោយទាំង៥៣នៅប្រទេសកម្ពុជា ត្រូវបានក្រសួងទេសចរណ៍សម្រេចផ្តល់ចំណាត់ថ្នាក់ជារមណីយដ្ឋានទេសចរណ៍គំរូក្នុងឆ្នាំ២០១៩។ រមណីយដ្ឋានទេសចរណ៍គំរូទាំង២៦នោះ មាន ៣កន្លែងនៅក្នុងខេត្តកែប និងមណ្ឌលគិរី ២កន្លែង នៅកំពត កំពង់ស្ពឺ កណ្តាល រតនគិរី ចំណែកឯទីតាំងផ្សេងទៀតមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ស្វាយរៀង បាត់ដំបង សៀមរាប ព្រះសីហនុ ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩
ក្រុមហ៊ុន SMART បានរួមចំណែកជិត$៤០០លានដល់សេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ Smart Axiata Co., Ltd ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានរួមចំណែកជិត ៤០០លានដុល្លារដល់សេដ្ឋកិច្ចជាតិកម្ពុជា កាលពីឆ្នាំ២០១៨ ដែលមានចំនួន១,៥% នៃផលិតផលក្នុងស្រុកសរុប។ លើសពីនេះ ក្រុមហ៊ុន Smart បានប្តេជ្ញាចិត្តក្នុងការអនុវត្តគម្រោងដែលជំរុញហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតចល័ត និងការអភិវឌ្ឍធនធានមនុស្ស ដោយប្រើប្រាស់ការរួមចំណែករបស់ខ្លួនជាង ៨,៣លានដុល្លារ ដល់មូលនិធិការបង្កើនសមត្ថភាព និងស្រាវជ្រាវនិងអភិវឌ្ឍន៍។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៩