ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ទូរស័ព្ទមានបច្ចេកវិទ្យា 5G ដំបូងគេ ដាក់លក់នៅកូរ៉េខាងត្បូង

ក្រុងសេអ៊ូល៖ ក្រុមហ៊ុនផលិតទូរស័ព្ទឈានមុខគេ Samsung Electronics កាលពីថ្ងៃសុក្របានចេញលក់ទូរស័ព្ទចល័ត Galaxy S10 5G ដែលឱ្យប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសដែលបានដាក់សេវាអ៊ីនធឺណីត 5G នៅទូទាំងប្រទេសជាមួយនឹងបណ្តាញល្បឿនលឿនបំផុតចំនួន ៣ ដោយផ្តល់ល្បឿនទិន្នន័យ​ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយកខ្សែភាពយន្តទាំងមូលមិនដល់មួយវិនាទី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ ២០១៩


ប្រទេសចិនប្រកាសទម្លាក់ពន្ធនំាចូលលើទំនិញមួយចំនួន

ក្រុងប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួននឹងទម្លាក់ពន្ធនំាចូលលើទំនិញប្រើប្រាស់មួយចំនួនដូចជាសៀវភៅ កុំព្យូទ័រ អាហារ  គ្រឿងសង្ហារឹម និងឱសថ មកត្រឹម ១៣% ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃអង្គារនេះតទៅ។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ ២០១៩


វិស័យអចលនទ្រព្យវៀតណាមទទួលការវិនិយោគជាច្រើនពីជប៉ុន

ប្រទេសវៀតណាម៖ កាលពីពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ កន្លងមក អ្នកស្រី Nguyen Xuan Huong ដែលជាប្រធានក្រុមហ៊ុន TMS Homes បានឱ្យដឹងថា វិស័យអចលនទ្រព្យប្រទេសវៀតណាមកំពុងតែស្វាគមន៍ការវិនិយោគជាច្រើនពីអាជីវកម្មជប៉ុន។ ប្រទេសជប៉ុនគីជាវិនិយោគិនធំជាងគេលេខ២របស់ប្រទេសវៀតណាម ដែលបានវិនិយោគលើគម្រោងប្រមាណជា ៤ពាន់គម្រោងដែលមានតម្លៃសរុប ៥៥.៥ ប៊ីលានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី៦-៧ ខែមេសា ឆ្នាំ ២០១៩


GO-JEK ជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលមានតម្លៃ $១០ ពាន់លាន

ក្រុងហ្សាការតា៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Go-Jek ដែលផ្តល់សេវាហៅតាក់ស៊ីជិះរបស់ឥណ្ឌូនេស៊ី បានឈានដល់ឋានៈជាក្រុមហ៊ុនដែលមានតម្លៃ ១០ ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះចូលក្នុងបញ្ជីឈ្មោះថា ជាក្រុមហ៊ុនបង្កើតថ្មីដែលមានតម្លៃលើសពី១ពាន់លានដុល្លារ (ហៅថា decacorns) ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ ២០១៩


BOEING កាត់បន្ថយការផលិតយន្តហោះម៉ូដែល 737 MAX

ក្រុងញូវយ៉ក៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយផលិតយន្តហោះ 737 Max ពី ៥២គ្រឿង មកត្រឹម ៤២គ្រឿង ក្នុងមួយខែ បន្ទាប់ពីការធ្លាក់យន្តហោះ២គ្រឿងនៅពេលថ្មីៗ ដែលមើលឃើញថាយន្តហោះម៉ូដែលនេះត្រូវបានគេហាមឃាត់ហោះហើរនៅទូទាំងពិភពលោក​​នាពេលអនាគត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ ២០១៩


  • តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់មួយ
  • WTO ទម្លាក់ការព្យាករពាណិជ្ជកម្មពិភពលោក
  • ក្រុមហ៊ុន TOTAL បង្កើនផលិតកម្មប្រេងនៅប្រទេសអង់ហ្គោឡា
  • ថៃពិចារណាដាក់កម្រិតកម្ចីទិញរថយន្ត
  • ក្រុមហ៊ុនអាកាសចរណ៍ចិនរាយការណ៍លទ្ធផលហិរញ្ញវត្ថុចម្រុះ
  • ALIBABA បង្កើតការងារជាង៤០លានកន្លែងនៅឆ្នាំ២០១៨
  • ស្រីលង្កាចាប់ផ្តើមសង់រោងចក្រចម្រាញ់ប្រេងតម្លៃជិត $៤ពាន់លាន
  • បារាំងនិងចិនអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអ៊ឺរ៉ុប-ចិន
  • វៀតណាមសង្ឃឹមថា កូរ៉េនឹងវិនិយោគកាន់តែច្រើន
  • អ៊ីតាលី-ចិនចុះហត្ថលេខាគម្រោងផ្លូវសូត្រ