ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
នាយករដ្ឋមន្រ្តីនឹងចូលរួមកិច្ចប្រជុំ WTO នៅសប្តាហ៍នេះ

ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំ «ត្រូតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មអន្តរជាតិពិភពលោក (WTO)។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ដល់ទី៥ ខែកក្កដា នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស៊្វីស ក្រោមប្រធានបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម»។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩


សៀវភៅស្តីពីការបង្កើតអាជីវកម្មថ្មីនឹងត្រូវដាក់ឱ្យដំណើរការ

ភ្នំពេញ៖ ប្រឹក្សាអាជីវកម្មបង្កើតថ្មីកម្ពុជា គ្រោងចេញផ្សាយសៀវភៅស្តីពី​«ការបង្កើត​អាជីវកម្ម​នៅកម្ពុជា» (Cambodia Startup Handbook) នៅថ្ងៃទី២ កក្កដា ឆ្នាំ២០១៩ ជាលើក​ដំបូង សម្រាប់ជួយក្រុមហ៊ុនបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ច្បាប់ ពន្ធដារ និងបញ្ហាប្រឈមនៃកម្មសិទ្ធបញ្ញា។ សៀវភៅនេះត្រូវបានសរសេររួមគ្នាដោយ លោក Sreypeou Chaing, Junro Binang, Pheng Thea និង លោក David Haskel នៃសម្ព័ន្ធទីប្រឹក្សារបស់ប្រឹក្សាអាជីវកម្មបង្កើតថ្មីកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩


សណ្ឋាគារ៣៥ដាក់ពាក្យស្នើសុំស្លាកសញ្ញាស្តង់ដាបៃតងអាស៊ាន

ភ្នំពេញ៖ សណ្ឋាគារចំនួន៣៥ គិតត្រឹមថ្ងៃពុធម្សិលមិញបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ​ និងស្លាកសញ្ញាស្តង់ដាសណ្ឋាគាបៃតងអាស៊ានលើកទី៧ សម្រាប់ឆ្នាំ២០២០-២០២២ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលគ្រោងនឹងប្រកាសនៅ​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រ៊ុយណេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩


រដ្ឋាភិបាលសិក្សាគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីសប្តាហ៍មុនបានដឹកនាំអន្តរក្រសួងបើកកិច្ចប្រជុំស្តីពី «ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុង» លើរមណី​យដ្ឋានបូកគោ ដែលស្ថិតនៅស្រុកឈូ ខេត្តកំពត មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្ត​កំពត។ គេរំពឹងថា គម្រោងអភិវឌ្ឍន៍នេះជាសញ្ញាវិជ្ជមានមួយចំពោះ  វិស័យ​អចនទ្រព្យ វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩


កម្ពុជាបដិសេធការនាំជ្រូកពីវៀតណាម

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាបានបដិសេធសំណើសុំនាំជ្រូកចូលពីប្រទេសវៀតណាមរបស់ក្រុមហ៊ុន CP Vietnam ខណៈដែលប្រទេសវៀតណាមកំពុងប្រឈមនឹងជំងឺ​ប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងផ្ទុះខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០១៩


  • កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយនឹងកាតា
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងជាង$១,៨ពាន់លានរយៈពេល៦ខែ
  • កម្ពុជារំពឹងនំាចេញផ្លែស្វាយស្រស់ទៅកូរ៉េលើកទី១ក្នុងខែតុលាខាងមុខ
  • អនុបាតចំណេញសុទ្ធរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់បានកើនឡើង
  • ការបាក់រលំអគារគម្រោងសណ្ឋាគារមិនប៉ះពាល់ទេសចរ
  • កម្ពុជានឹងរៀបចំសន្និសីទស្តីពីបញ្ហាប្រឈមនៃកសិកម្ម
  • ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ីចាប់ផ្តើមផ្លូវការ
  • ក្រសួងពាណិជ្ជកម្មថាគ្មានការនាំទំនិញចិនទៅ US តាមកម្ពុជាទេ
  • ការទូទាត់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនតាមរយៈ QR CODE រវាងកម្ពុជា និងថៃនឹងចាប់ផ្តើមចុងឆ្នាំនេះ
  • ប្រេងឥន្ធនៈលក់រាយតាមស្ថានីយក្នងប្រទេសកម្ពុជាធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងសប្តាហ៍នេះ