ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជានាំចេញកៅស៊ូជិត ១០ម៉ឺនតោន កើន ១៧% ក្នុង ៥ខែ

ភ្នំពេញ៖ លោក ឃួង ផល្លា ប្រធានរដ្ឋបាល និងនីតិកម្មនៃអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការនាំចេញកៅស៊ូរបស់កម្ពុជាសម្រេចបាន ៩៧ ១៧៤តោន ក្នុងរយៈពេល ៥ខែដំបូងឆ្នាំ២០២០ កើនឡើង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃកៅស៊ូនាំចេញក្នុងខែឧសភាបានកើនឡើងប្រមាន ៥ដុល្លារ ដែលមានតម្លៃ ១ ១៩៣ដុល្លារ ក្នុង១តោន ធៀបនឹងតម្លៃកាលពីខែមេសា ប៉ុន្តែតម្លៃនេះនៅទាបជាងតម្លៃមធ្យមភាគក្នុងរយៈពេល ៥ខែ ដែលមានតម្លៃ ១ ៣១៤ ដុល្លារ ក្នុង១តោន ដោយសារតម្លៃកៅស៊ូខ្ពស់ជាងកាលពីដើមឆ្នាំ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០


CDC អនុម័តគម្រោង ៣ តម្លៃជាង $១៤លាន

ភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រាន់តែក្នុងសប្តាហ៍ទី១ ខែកក្កដា រដ្ឋាភិបាលបានអនុម័តគម្រោងថ្មីចំនួន ៣ មានទុនវិនិយោគរួម ១៤,៤លានដុល្លារ ដែលអាចបង្កើតការងារថ្មីបានជាង ៦២៥ កន្លែង។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០


ទឹកប្រាក់នាំចេញទំនិញទៅអាមេរិក កើនឡើងជិត ២៦ភាគរយ

ភ្នំពេញ៖ ទិន្នន័យពីការិយាល័យជំរឿនសហរដ្ឋអាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានតម្លៃសរុប ២ ៤៨៨,៣លានដុល្លារកើនឡើង ១៨,៨២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានតម្លៃ ២ ០៩៤លានដុល្លារ។ សម្រាប់រយៈពេលខាងលើការនាំចេញទំនិញពីកម្ពុជាទៅកាន់អាមេរិកមានតម្លៃ ២ ៣៦៣ លានដុល្លារ កើន ២៥,៩៤ភាគរយពីចំនួន ១ ៨៧៦,២លានដុល្លារ និងការនាំទំនិញពីអាមេរិកមកកម្ពុជាមានតម្លៃ ១២៥,៣លានដុល្លារ ធ្លាក់ចុះ ៤២,៤៧ភាគរយពីចំនួន ២១៧,៨លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០


កម្រិតអតិផរណាមានត្រឹម ២,៥ភាគរយក្នុងឆមាសទី១

ភ្នំពេញ៖ ប្រទេសកម្ពុជាមានអត្រាអតិផរណាដ៏មានស្ថិរភាពជាមធ្យមកម្រិត ២,៥ភាគរយនៅឆមាសទី១ ឆ្នាំនេះ ដោយសារការធ្លាក់ចុះទំនិញប្រេងឥន្ធនៈ ព្រមទាំងស្ថិរភាពនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាមេរិក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០


ការនាំចេញចេកអំបូងលឿងមានកំណើនខ្ពស់

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គុណភាពចេកអំបូងលឿងរបស់កម្ពុជា និងទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មបានធ្វើឱ្យការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិ កើនឡើងជាងលំដាប់ ជាពិសេសក្នុងឆ្នាំ២០២០នេះ។ ជាក់ស្តែងការនាំចេញចេកអំបូងលឿងស្រស់ក្នុងរយៈពេល ៦ខែ និង ៨ថ្ងៃ សម្រេចបាន ១៤៧ ៧៦០តោន កើនជាង ១៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០


  • ក្រុមហ៊ុនជិត ៥០ ទទួលជោគជ័យក្នុងការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា
  • ចំណូលពន្ធដាររយៈពេល ៦ខែ មានតម្លៃជិត $១,៧ពាន់លាន
  • រោងចក្រអគ្គិសនីតម្លៃ $១,៣ពាន់លាន អាចសង់ក្នុងពេលឆាប់ៗ
  • កម្ពុជានាំចូលម៉ូតូ រថយន្ត និងគ្រឿងបន្លាស់ធ្លាក់ចុះក្នុងរយៈពេល ៥ខែ ឆ្នាំនេះ
  • ការនាំចេញអង្ករនៅក្នុងឆមាសទី១ មានកំណើនជាង ៤១%
  • វិស័យដឹកជញ្ជូនកម្ពុជា មិនទាន់មានសម្ទុះខ្លាំងដូចមុន
  • ការសិក្សាពីគម្រោងវិនិយោគវារីអគ្គិសនីនៅក្នុងខេត្តកោះកុងសម្រេចបាន ៨០%
  • កម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិចុះបញ្ជីអ៊ីនធឹណិត (KHNIC)
  • កំណើនតម្រូវការអគ្គិសនីធ្លាក់មកនៅត្រឹម ២០%
  • ការនាំចេញរបស់ក្រុមហ៊ុនលីលី ចាប់ផ្តើមល្អឡើងវិញ