ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចំណូលរបស់ក្រុមហ៊ុនហ្រ្គេនធ្វីន នៅត្រីមាសទី១កើនឡើងជិត ៦០ភាគរយ

ភ្នំពេញ៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនដែលបានបង្ហាញនៅផ្សារភាគហ៊ុនកម្ពុជាកាលពីម្សិលមិញ ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្រ្គេនធ្វីន របស់តៃវ៉ាន់ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជារកចំណូលបានជាង ៣៦,៨០ លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០១៩ កើនឡើង ៥៨% ពីចំនួន២៣,៣០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ទោះបីជាយ៉ាងនេះក្តី របាយការណ៍បានបង្ហាញថា ប្រាក់ចំណេញមុនបង់ពន្ធបានធ្លាក់ចុះមកនៅត្រឹម ២១៥ ៤៦៥ដុល្លារ ដែលធ្លាក់ចុះពីចំនួនជាង ១,២លានដុល្លារកាលពីត្រីមាសទី១ ឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជាជាប្រទេសមានការតភ្ជាប់អគ្គីសនីលឿនបំផុត

ភ្នំពេញ៖ របាយការណ៍ស្តីពីវឌ្ឍនភាពថាមពលអគ្គីសនីដែលចេញផ្សាយដោយធនាគារពិភពលោកបានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស៤ រួមមាន អាហ្វហ្គានីស្ថាន បង់ក្លាដែស និងប្រទេសកេនយ៉ា ដែលចំនួនប្រជាជនមានលទ្ធភាពតភ្ជាប់បណ្តាញអគ្គីសនីមានអត្រាកំណើនលើសអត្រាកំណើនឆ្នាំចាស់ ៥% ជារៀងរាល់ឆ្នាំគិតចាប់ពីឆ្នាំ២០១០  មក។ ធនាគារនេះក៏បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយស្តីពីវឌ្ឍនភាពថាមពលឆ្នាំ២០១៩ ដោយបានលើកឡើងថា កាលពីចុងឆ្នាំ២០១៧ សេវាអគ្គីសនីបានគ្រប់ដណ្តប់ដល់ ៨៩,១%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជានំាចេញកៅស៊ូបានជាង៦ម៉ឺនតោន កើនឡើងប្រមាណ២៣% ខណៈការដាំដុះកៅស៊ូហាក់នៅទ្រឹង

ភ្នំពេញ៖ របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូរបស់កម្ពុជាបានបង្ហាញថា គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ​ កម្ពុជាបាននាំចេញជ័រកៅស៊ូបានប្រមាណជាង៦ម៉ឺនតោន កើនឡើងប្រមាណ២៣% បើប្រៀបធៀនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ បើទោះបីជាការនាំចេញកៅស៊ូនៅរយៈពេល៤ខែដើមឆ្នាំ២០១៩មានការកើនឡើង តែបើក្រឡេកទៅមើលនិន្នការដាំដុះកៅស៊ូក្នុងស្រុកមានការដាំដុះតិចតួចហើយតម្លៃជ័រកៅស៊ូនៅលើទីផ្សារធ្លាក់ចុះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌូនេស៊ីចាប់ផ្តើមខែ៦

ភ្នំពេញ៖ ការប្រកាសតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរធ្វើឡើងនៅក្នុងសន្និសិទ​ព័ត៌មានកាលពីថ្ងៃសៅរ៍នៅទីក្រុងភ្នំពេញដោយក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាស
ចរណ៍ ឥណ្ឌូនេស៊ី Citilink។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ីនឹងចាប់ផ្តើមនៅពាក់កណ្តាល់ខែមិថុនា ឆ្នាំ២០១៩ ដែលជាផ្នែកមួយនឹងធ្វើឱ្យកម្ពុជាអាចសម្រេចគោលដៅក្នុងការទទួលបានភ្ញៀវទេសចរអន្តរជាតិ៦,៦លាននាក់ក្នុងឆ្នាំ២០១៩ នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ ទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន (JICA) បានបង្ហាញពីការតាំងចិត្តក្នុងការបន្តគាំទ្រការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយបន្តផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន បើទោះបីជាថ្មីៗនេះបានលក់ភាគហ៊ុនដែលធ្លាប់កាន់កាប់ចេញពី PAS ក៏ដោយ។ JICA បានឱ្យដឹងទៀតថា ខ្លួននឹងបន្តគាំទ្រ PAS លើទិដ្ឋភាពដ៏ទូលាយសម្រាប់ការអភិវឌ្ឍកំពង់ផែ និងការលើកកម្ពស់តំបន់តាមរយៈជំនួយឥតសំណង​ កិច្ចសហប្រតិបត្តិការបច្ចេកទេស និងកម្ចីសម្បទាន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


  • កម្ពុជាគ្រោងលើកលែងទិដ្ឋាការជូនទេសចរអន្តរជាតិនិងដោះស្រាយបញ្ហាប្រឈមនានា
  • ចំណូលកំពង់ផែភ្នំពេញកើនឡើងជាង២៥ភាគរយនៅក្នុងត្រីមាសទី១
  • វិនិយោគិនហាក់មិនសូវខ្វល់ពីការព្រមានរបស់ធនាគារពិភពលោកចំពោះវិស័យអចលនទ្រព្យនៅកម្ពុជាដែលកំពុងឡើងប៉ោងខ្លាំង
  • ស្វាយកែវរមៀតខ្មែរសម្រុកនំាចេញទៅប្រទេសវៀតណាមជាង ១ម៉ឺនតោន
  • គម្រោងវិនិយោគសរុបចំនួន១១៥គម្រោងមានទឹកប្រាក់៤ពាន់លានដុល្លារត្រូវបានអនុម័តត្រឹមរយៈពេលបួនខែ
  • ជប៉ុនចង់វិនិយោគនៅកម្ពុជាកាន់តែច្រើន តែឃើញមានបញ្ហាប្រឈមត្រូវដោះស្រាយ ខណៈការនំាចេញទៅជប៉ុនរយៈពេល៣ឆ្នាំ កើនឡើងជិត១៦%
  • តើសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ឬទេ?
  • ការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិទទួលបានប្រមាណជាង២៤លានដុល្លារអាមេរិកក្នុងរយៈពេល ៣ខែ
  • ការស្នើឥណទានលក្ខណៈបុគ្គលកើនឡើងព្រមគ្នា ជាពិសេសកម្ចីអចលនទ្រព្យ
  • តើឱកាសវិនិយោគសម្រាប់វិនិយោគិនកម្ពុជានៅក្នុងប្រទេសនេប៉ាល់មានលើវិស័យអ្វីខ្លះ?