ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ALIBABA សម្លឹងចុះបញ្ជីនៅផ្សារហ៊ុនហុងកុង

ក្រុងស៊ាងហៃ ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងពីផែនការណ៍​នេះថា ក្រុមហ៊ុន Alibaba ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក មានគោលបំណងដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្នុងទីក្រុងហុងកុងនៅឆមាសទី២ ក្នុងឆ្នាំ២០១៩ នេះ។ ការចុះបញ្ជីនឹងត្រូវធ្វើឡើងក្នុងគោលបំណងបើកចំហបណ្តាញមូលនិធិថ្មីៗសម្រាប់ក្រុមហ៊ុន Alibaba ដែលការចុះបញ្ជីក្នុងផ្សារហ៊ុនក្រុងញូវយ៉កកាលពីឆ្នាំ២០១៤ បានប្រមូលនិធិចំនួន២៥ពាន់លានដុល្លារក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើក​ដំបូងដែលធំបំផុតក្នុងពិភពលោក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០១៩


TOYOTA នឹងសាងសង់រោងចក្រនៅមីយ៉ាន់ម៉ា

ក្រុងតូក្យូ ៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp. កំពុងមានផែនការសាងសង់រោងចក្រដំឡើងរថយន្តក្នុងប្រទេសមីយ៉ាន់ម៉ា។ រោងចក្រថ្មីនេះនឹងមានទីតំាងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នៅជាយក្រុងយុំាងហ្គោន ហើយនឹងប្រើប្រាស់សម្រាប់រថយន្តភីកអាប ដែលគ្រឿងផ្គុំត្រូវនាំចូលពីប្រទេសជប៉ុន និងប្រទេសជិតខាងផ្សេងទៀតដើម្បីយកមកដំឡើងរចយន្តក្នុងរោងចក្រថ្មីនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០១៩


ការវិនិយោគលើអចលនទ្រព្យសម្រាប់ធ្វើអាជីវកម្មសិង្ហបុរីកើនឡើង ៧២%

សិង្ហបុរី ៖ ភ្នាក់ងារសារព័ត៌មាន The Strait Times បានរាយការណ៍កាលពីថ្ងៃទី២២ ខែឧសភា កន្លងមកថា វិស័យអចលនទ្រព្យសម្រាប់ប្រកបអាជីវកម្មរបស់ប្រទេសសិង្ហបុរីបានដើរទាន់ទីផ្សារធំៗដ៏ទៃក្នុងតំបន់ហើយកាលពីត្រីមាសទី១កន្លងមកនេះ។ បន្ថែមពីនេះទៀត Real Capital Analutics (RCA) បានប្រាប់សារព័ត៌មានខាងលើកាលពីថ្ងៃទី២១ថា ការ វិនិយោគលើអចលនទ្រព្យសម្រាប់ប្រកបអាជីវកម្មក្នុងប្រទេសសិង្ហបុរីបានកើនឡើង ៧២% ដែលស្មើ ១.៩ប៊ីលានដុល្លារកាលពីត្រីមាសទី១ នាឆ្នាំ២០១៩។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូលទាំង៣របស់អាស៊ាន សម្រាប់ ការវិនិយោគទុនឯកជន

ហាណូយ ៖ យោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកសវនកម្មនិងពាណិជ្ចកម្ម Grant Thornton បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានកំពូលៗ ដែលទាក់ទាញការវិនិយោគទុនឯកជន។ របាយការណ៍នេះបានកត់សម្គាល់ថា វៀតណាមមានប្រតិបត្តិការចំនួន ៣៨ នៅឆ្នាំ២០១៨ ដោយមានតម្លៃសរុបជាង ១.៦ពាន់លានដុល្លារ បន្ទាប់ពីប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី។ តួលេខនេះបានបង្ហាញពីការកើនឡើងចំនួន ៤១% នៃចំនួនប្រតិបត្តិការ ហើយការកើនឡើងនេះ ជិតបីដងបើធៀបទៅនឹងឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០១៩


និន្នាការវិនិយោគរួមគ្នាលើគម្រោងខុនដូនៅថៃកើនឡើង

ក្រុងបាងកក ៖ ការវិនិយោគរួមគ្នាធំចំនួន២ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Ananda Development Plc ជាមួយក្រុ​មហ៊ុន Mitsui Fudosan និងក្រុមហ៊ុន AP Thailand ជាមួយក្រុមហ៊ុន Mitsubishi Estate។ ភាគច្រើននៃគម្រោងវិនិយោគរួមគ្នាទាំងនេះ គឺជាការសាងសង់ជាខុនដូ ដោយសារច្បាប់ស្តីពីខុនដូ​អនុញ្ញាតឱ្យជនបរទេសគ្រប់គ្រងកម្មសិទ្ធិរហូតដល់ ៤៩% នៃលម្ហលំនៅឋានក្នុងខុនដូ។ តម្លៃសរុបនៃគម្រោងវិនិយោគអចលនទ្រព្យរួមគ្នា ពេលនេះមានជាង ៥០០ ពាន់លានបាត (១៥,៦៥ ពាន់លានដុល្លារ) ហើយបង្ហាញសញ្ញាពីការរីកចម្រើនបន្ថែមទៀត។ 

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩


  • OECD ទម្លាក់ការព្យាករកំណើនសកល
  • សេដ្ឋកិច្ចជប៉ុនប្រសើរជាងការរំពឹងទុកនៅត្រីមាសទី១
  • ឧស្សាហកម្ម ៤.០ អាចជំរុញដល់ GDP វៀតណាមដល់ទៅ ១៦%
  • វៀតណាម និងចិនមានលទ្ធភាពបង្កើនទំនាក់ទំនងពាណិជ្ជកម្មកាន់តែខ្លាំងជាងមុន
  • ចំនួនភ្ញៀវទេសចរធ្វើដំណើរទៅកាន់ខេត្តបន្ទាប់បន្សំរបស់ថៃកើនឡើង
  • ការលក់លំនៅឋានថ្មីនៅសហរដ្ឋអាមេរិក កើនឡើងខ្ពស់ជាងការព្យាករ
  • ប្រាក់ចំណេញ TOYOTA ធ្លាក់ជាង ២០%
  • ឱកាសហេដ្ឋារចនាសម្ព័ន្ធបានមកដល់ក្នុងតំបន់ហើយ
  • ធនាគារកណ្តាលចិននឹងទម្លាក់អនុបាតទុនបម្រុងកាតព្វកិច្ចធនាគារ
  • សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីកើនឡើងទាបជាងការរំពឹងទុករបស់ទីផ្សារ