ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិស័យឯកជន៖ ការកាត់បន្ថយថ្ងៃឈប់សម្រាកនឹងជួយបង្កើនផលិតភាព

ភ្នំពេញ៖ វិស័យឯកជនសាទរចំពោះការសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់  រដ្ឋាភិបាល និងជួយបង្កើនចង្វាក់ផលិតកម្ម និងអាចអូសទាញអ្នកវិនិយោគកាន់ច្រើន។ យោងទៅតាមអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែសីហា បានសម្រេចបន្ថយថ្ងៃឈប់សម្រាកពី២៨ថ្ងៃ មក២២ថ្ងៃក្នុងមួយឆ្នាំ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ ២០១៩


CDC ជំរុញការវិនិយោគនៅតាមព្រំដែនបន្ថែម

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ លោក សុក ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ចាំបាច់ត្រូវរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ការតភ្ជាប់បណ្តាញ និងការផ្គត់ផ្គង់អគ្គីសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងការកំណត់វិស័យឧស្សាហកម្មដែលទាក់ទាញ។​ លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិនៃគម្រោងវិនិយោគបច្ចុប្បន្នដើម្បីទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ ២០១៩


កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣លាននាក់ក្នុងឆមាសទី១ឆ្នាំ២០១៩

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាមានរហូតដល់៣.៣៣៨.៤៧៤នាក់ កើនឡើងប្រមាណ១១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលក្នុងនោះភ្ញៀវទេសចរមកពីប្រទេសចិនមានជាង១.២៩២.៤៨៦នាក់ ស្មើនឹង៣៨,៧% នៃចំនួនសរុប។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរចិន វៀតណាម ឡាវ​ និងថៃនៅតែរក្សាកំណើនគួរឱ្យកត់សម្គាល់ ហើយសំខាន់ភ្ញៀវទេសចរចិនតែម្តង។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩


ប្រាក់ចំណេញរបស់រដ្ឋាករទឹកត្រីមាសទី២ធ្លាក់ចុះ៥៣ភាគរយ

ភ្នំពេញ៖ របាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលបានផ្សព្វផ្សាយនៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញ បានឱ្យដឹងថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ប្រាក់ចំណេញសុទ្ធរបស់ PPWSA មានប្រមាណ ២,៣លានដុល្លារដោយធ្លាក់ចុះ​៥៣,២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួន ៤,៩លានដុល្លារ។ បើយោងតាមរបាយការណ៍ខាងលើ មូលហេតុចម្បងនៃការធ្លាក់ចុះប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី២ ឆ្នាំ២០១៩ នេះគឺដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩


ម្រេច GI កំពុងប្រឈមបញ្ហាទីផ្សារ ខណៈការផលិតកើន

ភ្នំពេញ៖ ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)​ មួយរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន ខណៈក្រុមហ៊ុនវិចខ្ចប់មួយចំនួនធ្វើការដាំនាំចេញដោយខ្លួនឯងដែលធ្វើឱ្យកសិករមួយចំនួនបោះបង់ការផលិត។ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA)​ បានឱ្យដឹងថា បរិមាណនៃការបញ្ជាទិញនៅដដែល ប៉ុន្តែការផលិតរបស់កសិករបានបន្តកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ដែលធ្វើឱ្យបរិមាណនៃការផ្គត់ផ្គង់​លើសតម្រូវការទីផ្សារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩


  • ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាពត្រូវបានយកចិត្តទុកដាក់
  • ចំណូលពីការលក់សំបុត្រចូលអង្គរធ្លាក់ចុះជាង១០%
  • ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញនៅត្រីមាសទី២ធ្លាក់ចុះ៣ភាគរយ
  • SCG ទទួលបានចំណូល$២២៦លានពីប្រតិបត្តិការនៅកម្ពុជាឆមាសទី១
  • អាជីវកម្មសាច់ជ្រូកនៅតែបន្តធ្លាក់ចុះដោយសារក្តីបារម្ភ
  • ទូតម៉ាឡេស៊ីចាប់ផ្តើមបេសកកម្មជួយក្រុមហ៊ុនម៉ាឡេស៊ីនៅកម្ពុជា
  • នាយករដ្ឋមន្រ្តី៖កម្ពុជាចំណាយ$៣០០លានក្នុង១ខែ
  • កំណើនទិញលក់អចលនទ្រព្យធ្វើឱ្យការប្រមូលពន្ធប្រថាប់ត្រាកើនឡើងខ្ពស់
  • ការនំាចេញទំនិញទៅទីផ្សារអន្តរជាតិ មានតម្លៃជិត$៧ពាន់លាន
  • IFAD ផ្តល់កម្ចី$៧០លានលើគម្រោងកសិកម្ម