ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិស័យយានយន្តចូលរួមចំណែកប្រមាណ៣០ភាគរយនៃចំណូលពន្ធគយសរុប តែការនំាចូលហាក់នៅទ្រឹង

ភ្នំពេញ៖ ចំណូលពន្ធគយដែលបានមកពីការនំាចូលយានយន្តដូចជា រចយន្ត និងម៉ូតូជាដើម បានរួមចំណែកយ៉ាងធំធេងដល់ចំណូលពន្ធគយប្រមាណ ៣០% នៃចំណូលពន្ធគយសរុប។ បើតាមអ្នកនាំចូលរថយន្តមកកាន់កម្ពុជាបានឱ្យដឹងថា ការនាំចូលនៅតែមានកំណើនដដែល ប៉ុន្តែនៅមានភាពទ្រឹងបន្តិចបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដំឡើងពន្ធលើការនំាចូលរថយន្តកមកាន់ទីផ្សារ ដោយហេតុថា ពេលពន្ធឡើងថ្លៃ តម្លៃលក់រថយន្តនៅលើទីផ្សារ ក៏ត្រូវឡើងដែរ ដែលធ្វើឱ្យអតិថិជនមានការស្ទាក់ស្ទើរក្នុងការដូរសេរីរថយន្ត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៩


ខុនដូជាង១ពាន់យូនីតត្រូវបានដាក់ទៅក្នុងទីផ្សារនៅត្រីមាសទី១

ភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ក្នុងត្រីមាសទី១​ មានគម្រោងអភិវឌ្ឍន៍ខុនដូចំនួន ៣ ដែលមាន ១,០៩១ យូនីត​ ត្រូវបានបញ្ចប់ និងដាក់ចូលទីផ្សារដែលធ្វើឱ្យចំនួនបន្ទប់ខុនដូសរុបនៅទីក្រុងភ្នំពេញមានចំនួន ១៥,២៦៤ យូនីត គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ។ ហើយបើគិតត្រឹមចុងឆ្នាំ២០១៨ បន្ទប់ខុនដូសរុបមានចំនួន ១៤,១៧៣ យូនីត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៩


តើការតភ្ជាប់ស្ពាននិងផ្លូវរថភ្លើងស្ទឹងបត់ កម្ពុជា-ថៃ ពិតអាចជួយជំរុញការបញ្ជូនទំនិញចេញក្រៅល្អប្រសើរជាងមុន?

ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបានបង្ហាញនូវសុទិដ្ឋិនិយមថា ការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ការផ្តាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ ក៏ដូចជាមួយបណ្តាប្រទេសនៃមហារអនុតំបន់មេគង្គ។ បន្ថែមពីនេះ វិស័យឯកជនរំពឹងថា គម្រោងនេះនឹងជួយជំរុញដល់ការបញ្ជូនទំនិញចេញក្រៅប្រទេសកាន់តែច្រើនថែមទៀត ជាពិសេសចំណេញពេលវេលា និងការចំណាយក្រៅផ្លូវការផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០១៩


NBC បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ៖ ធនាគាជាតិនៃកម្ពុជា (NBC) នឹងបន្តលើកកម្ពុស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ដោយលើកឡើងថា ការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបាន  ផ្តល់អាទិភាពកាន់តែខ្លាំង ខណៈឧស្សាហកម្មនេះកំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង និងកាន់​តែ​ស្មុកស្មាញ។ មួយវិញទៀតនោះ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមស្រ្តីគឺជាឧបករណ៍មានសារៈសំខាន់បំផុតក្នុងការរួមចំណែកផ្តល់អំណាចយេនឌ័រស្មីភាពគ្នា ជាពិសេសដើម្បីលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីក្នុងសេដ្ឋកិច្ច។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០១៩


ក្រុមហ៊ុនជាច្រើនស្នើសុំចុះបញ្ជីវិនិយោគនៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ក្នុងរយៈពេលមិនទាន់មួយខែផង ក្នុងខែមេសា ឆ្នាំ២០១៩​ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនស្នើសុំចុះបញ្ជីវិនិយោគនៅកម្ពុជា ជាង១២០លានដុល្លារអាមេរិក ហើក្នុងនោះទឹកប្រាក់ធំជាងគេក្នុងខែមេសានេះ គឺវិនិយោគនៅក្នុងខេត្តត្បូងឃ្មុំ។ គម្រោងវិនិយោគដែលបានស្នើសុំក្នុងខេត្តមួយនេះមានដូចជា សណ្ឋាគារផ្តាយ៥ រោងចក្រកែច្នៃផ្លែឈើ និងគម្រោងផ្សេងៗទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០១៩


  • រដ្ឋាភិបាលនឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» ទេ
  • សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងរយៈពេលមធ្យម
  • ទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្ត និងតាមរមណីដ្ឋានទេសចរណ៍នានាប្រមាណជាង៤លាននាក់
  • ធនាគារ SME អាចនឹងដំណើរការតាមការគ្រោងទុកនៅឆ្នាំនេះ
  • CDC អនុម័តគម្រោងវិនិយោគរោងចក្រកៅស៊ូ
  • ខណ្ឌសែនសុខបានក្លាយជាទីតំាងមានបុរីលំនៅឋានច្រើនជាងគេ
  • ធនាគារជាតិនឹងដាក់ដំណើរការបច្ចេកវិទ្យា BLOCKCHAIN នៅត្រីមាសទី២
  • ទំហំពាណិជ្ចកម្មរវាងកម្ពុជា-ឥណ្ឌូនេស៊ីកើនដល់៥៥៨លានដុល្លារ កើន២% ខណៈមានគម្រោងបើកការហោះហើរត្រង់មកកម្ពុជា
  • តម្រូវការជួលអចលនទ្រព្យជាពិសេសខុនដូកើនឡើងខ្ពស់ខណៈតម្លៃមិនសូវប្រែប្រួល
  • ទុនវិនិយោគក្នុងវិស័យសំណង់ត្រីមាសទី១ឆ្នាំ២០១៩ មានប្រមាណជាង៤០ម៉ឺនដុល្លារ