ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
METFONE អះអាងពីការប្រើបច្ចេកវិទ្យា5G របស់ HUAWEI

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត Metfone បានបញ្ជាក់ពីការប្រើប្រាស់បច្ចេកវិទ្យាបណ្តាញ​5G របស់​Huawei ទោះបីជាក្រុមហ៊ុនមេរបស់ខ្លួនបដិសេធបច្ចេកវិទ្យាក្រុមហ៊ុនចិនមួយនេះនៅក្នុងប្រ​ទេសវៀតណាមក៏ដោយ។ វៀតណាមកំពុងចូលរួមដោយស្ងៀមស្ថាត់ជាមួយរដ្ឋបាលលោក ត្រាំ ដែលបានហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យទិញបច្ចេកវិទ្យាអាមេរិកដោយសារតែ​ការបារម្ភសន្តិសុខជាតិ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩


ក្រុមហ៊ុន អាយអិនជី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនហុងកុងដើម្បីអភិវឌ្ឍទីក្រុងនាគ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Causeway Bay Group និងក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុង ហុងកុង ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម​ទំនើបមួយ ហៅថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក នៅលើផ្ទៃដីសរុប ៥,៤ហិកតា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩


គម្រោងទេសចរណ៍តម្លៃ$៥០លាននឹងធ្វើនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក Rice Natural Development Plc បានប្រកាសពីគម្រោងវិនិយោគរួមគ្នាជាមួយវិនិយោគិនអង់គ្លេស និងសិង្ហបុរី នូវទឹកប្រាក់ជាង ៥០លានដុល្លារដើម្បីវិនិយោគលើការអភិវឌ្ឍសួនទេសចរណ៍ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ។ គម្រោងនេះនឹងសាងសង់លើផ្ទៃដីទំហំ ១,៨ហិកតា ជាប់មាត់សមុទ្ររួមមាន ការសាងសង់កំពង់ផែទេសចរណ៍ដ៏ទំនើបមួយ ដែលមានទូកទេសចរណ៍១០គ្រឿងសម្រាប់ដឹកភ្ញៀវ ​សណ្ឋាគារកម្ពស់ ៥ជាន់ចំនួន ២ដែលមាន ២០០បន្ទប់ បាងហ្គាឡូចំនួន ៣៥ខ្នង និងមានកន្លែងលក់ទំនិញជាច្រើនទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩


NBC បន្តជំរុញគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីប្រាក់រៀល

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានកំណត់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ត្រូវផ្តល់​ឥណទានជារូបិវត្ថុជាតិយ៉ាងតិច១០%​ នៃទំហំឥណទានសរុបចាប់តាំងពីឆ្នាំ២០១៦ ដោយ​ទុកពេលឱ្យរហូតទៅដល់ដំណាច់ឆ្នាំ២០១៩ ដែលវិធានការនេះធ្វើឡើងដើម្បីជួយលើកស្ទួយការប្រើប្រាស់ប្រាក់រៀលខ្មែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


គម្រោងអភិវឌ្ឍន៍កោះប្រើសតម្លៃជិត $៣០លាន សម្រេចបាន៣០%

ភ្នំពេញ៖ គម្រោងវិនិយោគកោះប្រើសនៅខេត្តព្រះសីហនុ ដែលមានតម្លៃជិត៣០លានដុល្លារសម្រេចបានជាង ៣០%ហើយ នៅក្នុងតំណាក់កាលទី១។ សាលាខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមហ៊ុន Angel Real Estate Co., Ltd ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិខ្មែរបាន​វិនិយោគលើការសាងសង់សណ្ឋាគារផ្កាយ៥ កាស៊ីណូ ភូមិគ្រឹះ និងសំណង់ផ្សេងៗទៀត។ កោះប្រើសមានផ្ទៃដីសរុប ៥៦,២៨ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


  • ដើម្បីទាក់ទាញទេសចរចិន កម្ពុជានឹងពង្រឹងជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់គោលដៅសំខាន់ៗរបស់ចិន
  • SME ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម
  • EU-BMZ ជួយកម្ពុជាពង្រឹងសមាហរណកម្មសេដ្ឋកិច្ច
  • ចំណូលពន្ធដាររយៈពេល ៧ខែកើនជាង២៨%
  • គម្រោងផ្សារទំនើប ONE MALL នឹងបើកនៅចុងឆ្នាំនេះ
  • ថៃគ្រោងបង្កើតច្រកពាណិជ្ជកម្មនៅតាមខេត្តព្រំដែនជាមួយកម្ពុជា
  • អាកាសចរណ៍ JC គ្រោងបើកជើងហោះហើរថ្មី សៀមរាប-MANDALAY
  • រដ្ឋាភិបាលផ្តោតលើយុទ្ធសាស្រ្តនៃភាពប្រកួតប្រជែង
  • ចំណូល GTI នៅត្រីមាសទី២កើន៨៣%
  • រោងចក្រថាមពលធ្យូងថ្ម$១,៣ពាន់លាននឹងចាប់ផ្តើមសាងសង់ឆាប់ៗ