ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
គម្រោងទេសចរណ៍តម្លៃ$៥០លាននឹងធ្វើនៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក Rice Natural Development Plc បានប្រកាសពីគម្រោងវិនិយោគរួមគ្នាជាមួយវិនិយោគិនអង់គ្លេស និងសិង្ហបុរី នូវទឹកប្រាក់ជាង ៥០លានដុល្លារដើម្បីវិនិយោគលើការអភិវឌ្ឍសួនទេសចរណ៍ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ។ គម្រោងនេះនឹងសាងសង់លើផ្ទៃដីទំហំ ១,៨ហិកតា ជាប់មាត់សមុទ្ររួមមាន ការសាងសង់កំពង់ផែទេសចរណ៍ដ៏ទំនើបមួយ ដែលមានទូកទេសចរណ៍១០គ្រឿងសម្រាប់ដឹកភ្ញៀវ ​សណ្ឋាគារកម្ពស់ ៥ជាន់ចំនួន ២ដែលមាន ២០០បន្ទប់ បាងហ្គាឡូចំនួន ៣៥ខ្នង និងមានកន្លែងលក់ទំនិញជាច្រើនទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០១៩


NBC បន្តជំរុញគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់កម្ចីប្រាក់រៀល

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានកំណត់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ត្រូវផ្តល់​ឥណទានជារូបិវត្ថុជាតិយ៉ាងតិច១០%​ នៃទំហំឥណទានសរុបចាប់តាំងពីឆ្នាំ២០១៦ ដោយ​ទុកពេលឱ្យរហូតទៅដល់ដំណាច់ឆ្នាំ២០១៩ ដែលវិធានការនេះធ្វើឡើងដើម្បីជួយលើកស្ទួយការប្រើប្រាស់ប្រាក់រៀលខ្មែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


គម្រោងអភិវឌ្ឍន៍កោះប្រើសតម្លៃជិត $៣០លាន សម្រេចបាន៣០%

ភ្នំពេញ៖ គម្រោងវិនិយោគកោះប្រើសនៅខេត្តព្រះសីហនុ ដែលមានតម្លៃជិត៣០លានដុល្លារសម្រេចបានជាង ៣០%ហើយ នៅក្នុងតំណាក់កាលទី១។ សាលាខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមហ៊ុន Angel Real Estate Co., Ltd ដែលមានម្ចាស់គ្រប់គ្រងជាជនជាតិខ្មែរបាន​វិនិយោគលើការសាងសង់សណ្ឋាគារផ្កាយ៥ កាស៊ីណូ ភូមិគ្រឹះ និងសំណង់ផ្សេងៗទៀត។ កោះប្រើសមានផ្ទៃដីសរុប ៥៦,២៨ហិកតា ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


ដើម្បីទាក់ទាញទេសចរចិន កម្ពុជានឹងពង្រឹងជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់គោលដៅសំខាន់ៗរបស់ចិន

ភ្នំពេញ៖ កម្ពុជាបានកំណត់យកទេសចរជនជាតិចិន ជាគោលដៅចម្បងក្នុងការទាក់ទាញមកទស្សនានៅតាមតំបន់រមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា ដូច្នេះហើយទើបថ្នាក់ដឹក​នាំប្រទេសកម្ពុជាកំពុងជំរុញការចរចារជាមួយភាគីចិនក្នុងការបើកជើងហោះហើរត្រង់-មក រវាងកម្ពុជាចិន។ ជាពិសេសរាជរដ្ឋាភិបាលក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរក្នុងស្រុកពង្រីកជើងហោះហើរបន្ថែមទៀតទៅកាន់គោលដៅប្រទេសចិន ដើម្បីនាំទេសចរ និងវិនិយោគិនមកកម្ពជា។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩


SME ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SME) ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើន​វិស័យឧស្សាហកម្មកម្ពុជាដែលនឹងជួយឱ្យ  រដ្ឋាភិបាលអាចសម្រេចបានផែកការប្រែក្លាយកម្ពុជា​ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ រដ្ឋាភិបាលក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រភេទ SME ទៅចុះបញ្ជី ដើម្បីទទួលបានអត្ថប្រយោជន៍។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩


  • EU-BMZ ជួយកម្ពុជាពង្រឹងសមាហរណកម្មសេដ្ឋកិច្ច
  • ចំណូលពន្ធដាររយៈពេល ៧ខែកើនជាង២៨%
  • គម្រោងផ្សារទំនើប ONE MALL នឹងបើកនៅចុងឆ្នាំនេះ
  • ថៃគ្រោងបង្កើតច្រកពាណិជ្ជកម្មនៅតាមខេត្តព្រំដែនជាមួយកម្ពុជា
  • អាកាសចរណ៍ JC គ្រោងបើកជើងហោះហើរថ្មី សៀមរាប-MANDALAY
  • រដ្ឋាភិបាលផ្តោតលើយុទ្ធសាស្រ្តនៃភាពប្រកួតប្រជែង
  • ចំណូល GTI នៅត្រីមាសទី២កើន៨៣%
  • រោងចក្រថាមពលធ្យូងថ្ម$១,៣ពាន់លាននឹងចាប់ផ្តើមសាងសង់ឆាប់ៗ
  • ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបានប៉ះពាល់ដល់វិស័យដឹកជញ្ជូន
  • កម្ពុជា និងកូរ៉េខាងត្បូងបានចុះ MOU លើការទទួលស្គាល់ប៉ាតង់