ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងៈ ក្រុមហ៊ុនអាចនំាចេញចេកដោយផ្ទាល់ទៅកាន់ទីផ្សារចិន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងកាលពីម្សិលមិញថា កម្ពុជាអាចនាំចេកអំបូងលឿងទៅកាន់ប្រទេសចិនដោយផ្ទាល់ពីពេលនេះតទៅ ខណៈកន្លងមកការនាំចេញត្រូវធ្វើឡើងតាមរយៈប្រទេសវៀតណាម។ ប៉ុន្តែដើម្បីអាចនំាចេញដោយផ្ទាល់បាន ក្រុមហ៊ុននំាចេញតម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចជា ការវេចខ្ចប់ឱ្យបានត្រឹមត្រូវជាភាសាអង់គ្លេស និងចិន មានឈ្មោះក្រុមហ៊ុននំាចេញ ឈ្មោះផលិតផល មានលេខកូដចុះបញ្ជី​កសិដ្ឋាន លេខកូដចុះបញ្ជីទីតាំងវេចខ្ចប់ និងត្រូវមានវិញ្ញាបនបត្រភូតគាមអានាម័យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


UN ដាក់ដំណើរការគម្រោងលើកកម្ពស់សហគ្រិនស្ត្រី

ភ្នំពេញ៖ គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្នុងភាពជាដៃគូជាមួយក្រសួងកិច្ចការបរទេសកាណាដា និងរដ្ឋាភិបាលកម្ពុជា គម្រោងថ្មីនេះត្រូវបានដាក់ឱ្យដំណើរការដើម្បីជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ គម្រោងនេះ មានរយៈពេល៥ឆ្នាំ និងមានគោលបំណងបង្កើតសមត្ថភាពគោលនយោបាយ និងបរិយាកាសអាជីវកម្មដែលលើកកម្ពស់លទ្ធភាពទទួលបានមូលធនរបស់សហគ្រិនស្ត្រីតាមរយៈយន្តការហិរញ្ញប្បទាននវានុវត្តន៍ ការបង្កើនប្រើប្រាក់បច្ចេកវិទ្យាព៍ត៌មាន (ICT) និងដំណោះស្រាយ   ឌីធីថលរបស់ពួកគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


ប្រជាជនកម្ពុជាធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះវិញ $១៤០០លានដុល្លារក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ ប្រជាជនកម្ពុជាទៅធ្វើការនៅក្រៅប្រទេសបានបន្តផ្ញើប្រាក់មកផ្ទះវិញកាន់តែច្រើនជាងមុនដោយទឹកប្រាក់សរុប ១៤០០ លានដុល្លារក្នុងឆ្នាំ២០១៨​ ដែលភាគច្រើនជាទឹកប្រាក់ផ្ញើត្រឡប់មកពីប្រទេសថៃ និងកូរ៉េខាងត្បូង។ ធនាគាជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ចំនួនទឹកប្រាក់កាលពីឆ្នាំ២០១៨ មានការកើនឡើង ១១% ធៀបទៅនឹងទឹកប្រាក់កាលពីឆ្នាំ២០១៧។ ដែលក្នុងនោះទឹកប្រាក់ផ្ញើមកពីប្រទេសថៃចំនួនប្រមាណ ៦៨% កូរ៉េ ២១,៥% ជប៉ុន ៣,៣% និងម៉ាឡេស៊ី ២,៥%។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


ការវិនិយោគផ្ទាល់មកពីបរទេសកើនឡើងជាង ១៣,៤% នៃ ផ.ស.ស តែភាគច្រើនផ្តោលលើវិស័យសំណង់ និងអចលនទ្រព្យ

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានសន្ទុះរីកចម្រើនខ្លាំងក្លា ដែលអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។ អ្នកជំនាញក្នុង  ​វិស័យនេះ បានលើកឡើងថា តម្លៃអចលនទ្រព្យហាក់នៅខ្ពស់ដោយសារតែលំហូរចូលនៃវិនិយោគិនចិន។ របាយការណ៍ធនាគាពិភពលោកចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា វិនិយោគផ្ទាល់ពីបរទេសត្រូវប៉ាន់ស្មានថា បានឡើងដល់ ១៣,៤% នៃផលិតផលក្នុង​ស្រុកសរុប (ផ.ស.ស) នៅក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី២៧-២៨ ខែមេសា ឆ្នាំ ២០១៩


ក្រុមហ៊ុនជប៉ុនចំនួន៥ គ្រោងនឹងចូលមកវិនិយោគលើវិស័យអចលនទ្រព្យ និងបន្ទះសូឡានៅកម្ពុជា

ភ្នំពេញ៖ ខណៈវិនិយោគគិនចិនកំពុងសម្រុកវិនិយោគយ៉ាងខ្លាំងក្លាលើវិស័យអចលនទ្រព្យនិងសំណង់ធំៗនៅកម្ពុជា ពេលនេះក្រុមហ៊ុនវិនិយោគិនរបស់ប្រទេសជប៉ុនចំនួនប្រាំបានបញ្ជាក់ពីគម្រោងវិនិយោគលើវិស័យអចលនទ្រព្យនិងបន្ទះសូឡាផងដែរ។ ក្រុមហ៊ុនជប៉ុន​មានគម្រោងចូលរួមចែករំលែកបទពិសោធន៍ដែលខ្លួនមាន និងឆ្លាប់បានធ្វើរួចហើយ នៅតាម       បណ្តាលប្រទេសមួយចំនួន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកាន់រីកចម្រើនថែមទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី២៧-២៨ ខែមេសា ឆ្នាំ ២០១៩


  • ក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ «ផ្សារទំនើបជីប ម៉ុង ៥៩៨» សម្រាប់ បទពិសោធន៍ថ្មីក្នុងការរស់នៅ
  • វិស័យយានយន្តចូលរួមចំណែកប្រមាណ៣០ភាគរយនៃចំណូលពន្ធគយសរុប តែការនំាចូលហាក់នៅទ្រឹង
  • ខុនដូជាង១ពាន់យូនីតត្រូវបានដាក់ទៅក្នុងទីផ្សារនៅត្រីមាសទី១
  • តើការតភ្ជាប់ស្ពាននិងផ្លូវរថភ្លើងស្ទឹងបត់ កម្ពុជា-ថៃ ពិតអាចជួយជំរុញការបញ្ជូនទំនិញចេញក្រៅល្អប្រសើរជាងមុន?
  • NBC បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ
  • ក្រុមហ៊ុនជាច្រើនស្នើសុំចុះបញ្ជីវិនិយោគនៅខេត្តត្បូងឃ្មុំ
  • រដ្ឋាភិបាលនឹងរៀបចំប្លង់មេអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» ទេ
  • សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំក្នុងរយៈពេលមធ្យម
  • ទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្ត និងតាមរមណីដ្ឋានទេសចរណ៍នានាប្រមាណជាង៤លាននាក់
  • ធនាគារ SME អាចនឹងដំណើរការតាមការគ្រោងទុកនៅឆ្នាំនេះ