ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងរ៉ែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុនសិក្សារ៉ែលោហៈនៅកំពង់ស្ពឺ

ភ្នំពេញ៖ លោក យស មុនិរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រសួងរ៉ែ និងថាមពលកម្ពុជាបានចុះអនុស្សរណៈលើកិច្ចព្រមព្រៀង (MOA) ថ្មីមួយជាមួយក្រុមហ៊ុសាជីវកម្មជាតិប្រេងកាតឧស្ម័ន និងលោហធាតុប្រទេសជប៉ុន (JOGMEC) ដើម្បីសិក្សាស្វែងរករ៉ែលោហៈនៅខេត្តកំពង់ស្ពឺ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩


កម្ពុជា និងតួកគីប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយគ្នា

ភ្នំពេញ៖ គេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជា​ និងតួកគីបន្តប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកើនដល់ ១ ០០០ លានដុល្លារនៅពេលខាងមុខ ខណៈបច្ចុប្ប​​ន្នទំហំពាណិជ្ជកម្មក្នុងរយៈពេល៤ឆ្នាំចុងក្រោយមានតម្លៃតែជាង ៥០០ លានដុល្លារប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០១៩


គម្រោងអាជីវកម្មដីឡូត៍បន្តកើនឡើងនៅជាយក្រុង

ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យបានឱ្យដឹងថា គម្រោងអាជីវកម្មពុះដីឡូត៍លក់ត្រូវបានមើលឃើញថានៅតែបន្តរីចម្រើនយ៉ាងខ្លាំងនៅតំបន់ជាយក្រុងភ្នំពេញ ខណៈវាបាននិងកំពុងទាក់ទាញអតិថិជនជាពលករបម្រើការនៅក្រៅប្រទេស។ បច្ចុប្បន្ននិន្នាការទីផ្សារដីឡូត៍ក៏កំពុងតែកើតមានច្រើនផងដែរនៅតាមបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចដូចជា ខេត្តកណ្តាល ព្រះសីហនុ កំពត សៀមរាប កំពង់ស្ពឺ និងតំបន់នៅតាមព្រំដែនជាដើម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៩


NBC ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធ RETAIL PAY

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសដាក់ដំណើរការសាកល្បងនៃប្រព័ន្ធ​ Retail Pay ដោយសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ​ដើម្បីបង្កើនប្រតិបត្តិការអន្តរធនាគាររបស់ប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃការដាក់ឱ្យដំណើរការបឋមប្រព័ន្ធ Retail Pay​ គឺដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធទូទាត់រាយប្រកបដោយនវានុវត្តភាព​ ជំរុញការធ្វើការអន្តរធនាគារ បង្កើនប្រសិទ្ធភាពប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពនៃការផ្ទេរមូលនិធិតាមរយៈការផ្តល់មធ្យោបាយទូទាត់អេឡិចត្រូនិក ដែលមានភាពរហ័ស​ សុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៩


ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកនឹងកើនដល់ជាង៨លានតោននៅក្នុង១ឆ្នាំ

ភ្នំពេញ៖ រោងចក្រផលិតស៊ីម៉ងថ្មីរបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង (Thai Boon Roong Cement Co.,Ltd) ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត គ្រោងនឹងដាក់ឱ្យដំណើរការ នៅខែក្រោយដែលនឹងធ្វើឱ្យការផលិតស៊ីម៉ងត៍កើនដល់ជាង ៨លានតោនក្នុងមួយឆ្នាំ។​ បច្ចុប្បន្ន នៅខេត្តកំពតមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៣ កំពុងបើកដំណើរជាផ្លូវការហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


  • តម្រូវការលំនៅឋានកំពុងជំរុញការប្រជែងអត្រាការប្រាក់
  • IMF: រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទប់វិបត្តិ
  • ក្រសួងកសិកម្មប្រកាសអនុវត្តគម្រោងពិពិធកម្មនៅក្នុងវិស័យកសិកម្ម​
  • កម្ពុជាបានអនុម័តគម្រោងវិនិយោគ $២២ ពាន់លានរយៈពេលជិត៤ឆ្នាំ
  • សកម្មភាពដូរក្នុងផ្សារហ៊ុនកម្ពុជាបង្ហាញពីកំណើន
  • ADB បន្តគាំទ្រលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា
  • កម្ពុជា និងឆែក ចុះ MOU សហប្រតិបត្តិការលើវិស័យធនធានរ៉ែ
  • កម្ពុជា-វៀតណាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ
  • ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានបង្ហាញពីកំណើន
  • ធនាគារជាតិ បន្តជំរុញការអនុវត្តហិរញ្ញប្បទានបៃតង