ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
តំណក់ប្រេងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលបានប្រកាសជាថ្មីថា កម្ពុជានឹងទាញបានតំណក់ប្រេងលើកដំបូងពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងអប្សរាត្រឹមពាក់កណ្តាលឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង KrisEnergy បានសម្រេចកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់សម្ភារសាងសង់ក្បាលអណ្តូង ដើម្បីទាញយកប្រេងនៅប្លុក A។ ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃពុធ បានឱ្យដឹងថា អណ្តូងប្រេងអប្សរានៅប្លុក A ជាអាងទឹកភូមិសាស្ត្រនៅក្នុងផ្ទៃទឹកសមុទ្រកម្ពុជានៃឈូងសមុទ្រថៃ ដែលគ្រោងនឹងទាញយកប្រេងនៅឆមាសទី១ ឆ្នាំ២០២០ ដោយរំពឹងថា នឹងអាចបូមប្រេងបាន ៧ ៥០០បារ៉ែលក្នង ១ថ្ងៃ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង

ភ្នំពេញ៖ ប្រាក់កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា បានកើនឡើងខ្លាំងគិតត្រឹមចុងខែកញ្ញាឆ្នាំនេះ។ របាយការណ៍ចុងក្រោយបង្ហាញថា កម្ចីដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមិនរាប់បញ្ចូលខ្នាតតូចពីធនាគារអេស៊ីលីដា និងធនាគារស្ថាបនា បានកើនឡើងប្រហែល ២៨% គិតត្រឹមបំណាច់ខែកញ្ញា ដល់៦,៩ ពាន់លានដុល្លារ ធៀបនឹងចំនួន៥,៤ ពាន់លានដុល្លារកាលពីបំណាច់ខែធ្នូ ឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជារំពឹងមានជើងហោះហើរត្រង់កាន់តែច្រើនពីចិន

ភ្នំពេញ៖ កម្ពុជារំពឹងថានឹងមានជើងហោះហើរត្រង់កាន់តែច្រើនថែមទៀតពីប្រទេសចិនបន្ទាប់ពី លោក ម៉ៅ ហាវណ្ណាស់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ គឺទី១ ពិធីសារស្តីពីការពង្រឹងសិទ្ធិហោះហើរទី៥ ស្ថិតក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន​និងសាធារណរដ្ឋប្រជាមានិតចិន។ ទី២ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ នៃសេវាដឹក​ជញ្ជូនតាមផ្លូវអាកាស ស្ថិតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


កម្ពុជារំពឹងថាការនាំចេញទៅចិននឹងបន្តកើនឡើង

ភ្នំពេញ៖ កម្ពុជារំពឹងថា និងជំរុញនៃការនាំចេញទំនិញទៅចិនកាន់តែច្រើនបន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការអភិវឌ្ឍន៍លើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រ។ MOU នេះត្រូវបានចុះហត្ថលេខារវាងស្ថាប័នរដ្ឋសម្រាប់ប្បញ្ញតិ្តទីផ្សារនៃប្រទេសចិន និងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ពីសប្តាហ៍មុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើរកើនដល់ជាង$៤ពាន់លាន

ភ្នំពេញ៖ ការនាំចេញស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា បានកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ បានកើនឡើងដល់ ៤ ៧២៣ លានដុល្លារ កើនឡើង៨៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​ ចំនួន ៣៨៥លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • AIRBUS ចាប់អារម្មណ៍ទីផ្សារអាកាសចរណ៍កម្ពុជា
  • កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំធនាគារអាស៊ាននៅខែនេះ
  • តំបន់ទេសចរណ៍ ២៦កន្លែង ត្រូវបានក្រសួងចាត់ទុកជារមណីយដ្ឋានគំរូ
  • ក្រុមហ៊ុន SMART បានរួមចំណែកជិត$៤០០លានដល់សេដ្ឋកិច្ចកម្ពុជា
  • ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការគេហទំព័រទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវ
  • តម្លៃស្រូវក្រអូបបង្ហាញពីស្ថិរភាព
  • ក្រុមហ៊ុនអាល្លឺម៉ង់ចាប់អារម្មណ៍ការវិនិយោគលើថាមពលកកើតឡើងវិញ
  • កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំជាផ្លូវការឆ្នាំក្រោយ
  • GIZ ផ្តល់ជំនួយ$៤,៥លានសម្រាប់អភិវឌ្ឍន៍ SME
  • CRF: កម្ពុជានឹងនាំចេញអង្ករ១លានតោននៅឆ្នាំ២០២២