ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការធ្វើពាណិជ្ជកម្មអនឡាញថៃលូតលាស់ខ្លាំងជាងគេនៅអាស៊ាន

ក្រុងបាងកក៖ ភ្នាក់ងារការទិញលក់តាមប្រព័ន្ធអេឡិចត្រូនិក (ETDA) បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍កាលពីម្សិលមិញថា វិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសថៃបានកើនស្មើប្រមាណ ១០០ប៊ីលានដុល្លារ ហើយការលូតលាស់អាចនឹងស្មើ ២០% ក្នុងឆ្នាំនេះទៀតផង។ វិស័យនេះបានលូតលាស់លឿនជាងគេក្នុងតំបន់អាស៊ាន ព្រោះតែមានការផ្លាស់ប្តូរនៃអាកប្បកិរិយារបស់អតិថិជន។ កាលពីឆ្នាំ២០១៧ វិស័យនេះស្មើតែប្រមាណ ៨៤លានដុល្លារប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩


អូស្ត្រាលីទម្លាក់ការព្យាករកំណើន

ស៊ីដនី៖ កាលពីថ្ងៃអង្គារ​ធនាគារកណ្តាលរបស់ប្រទេសអូស្ត្រាលីបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនថានឹងកើនឡើង ៣% ក្នុងឆ្នាំ២០១៩ ដែលយឺតខ្លាំងជាងការព្យាករចំនួន ៣,៥% លើកមុនរបស់ខ្លួន។ អត្រាការប្រាក់ត្រូវបានរក្សាក្នុងចំនួន ១,៥០%។ ភាពមិនច្បាស់លាស់ក្នុងស្រុកសំខាន់ៗ នៅតែមានជុំវិញចក្ខុវិស័យសម្រាប់ការចំណាយរបស់គ្រួសារ និងផលប៉ះពាល់ដោយសារការធ្លាក់ចុះតម្លៃ​លំនៅឋាននៅទីក្រុងមួយចំនួន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩


កំណើនការងារនៅអាមេរិកកើនខ្ពស់ ទោះមានបិទរដ្ឋាភិបាល

ក្រុងវ៉ាស៊ីនតោន៖ ការបង្កើតការងារថ្មីនៅសហរដ្ឋអាមេរិកបានជួបស្ថានភាពល្អនៅខែមករា ក្នុងគ្រាដែលមានការបិទរដ្ឋាភិបាល ដែលការអាក់ខានការផ្តល់សេវារបស់រដ្ឋាភិបាលនេះ បានជំរុញអត្រាគ្មានការងារធ្វើឱ្យកើនឡើងខ្ពស់។ និយោជកអាមេរិកបានបង្កើតការងារថ្មីចំនួន ៣០៤ ០០០កន្លែង កាលពីខែមុន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត១ឆ្នាំ និងជាការកើនឡើងជិតទ្វេដងធៀបនឹងអ្វីដែលក្រុមសេដ្ឋវិទូបានព្យាករ ខណៈដែលកំណើនប្រាក់ឈ្នួលកម្មកររក្សាបានស្ថិរភាពលើអត្រាអតិផរណា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៤ ខែកុម្ភៈ ឆ្នាំ ២០១៩


ពាណិជ្ជកម្មទំនិញរវាងប្រទេសចិន និងអាមេរិក

នៅឆ្នាំ២០១៨ ប្រទេសចិនបាននាំចេញនូវទំនិញតម្លៃ ៤៤៧ពាន់លានដុល្លារ ទៅអាមេរិក ខណៈដែលអាមេរិកនាំចេញទំនិញក្នុងតម្លៃតែ ១០២ពាន់លានដុល្លារប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩


ថៃទទួលបានភ្ញៀវទេសចរជាង ៣៨លាននាក់

ក្រុងបាងកក៖ ក្រសួងទេសចរណ៍ថៃបានឱ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរចំនួន ៣៨,២៧លាននាក់ កាលពីឆ្នាំ២០១៨ កន្លងទៅ ដែលកើនឡើងចំនួន ៧,៥% ធៀបនឹងឆ្នាំ២០១៧។ ក្រសួងរំពឹងថា ភ្ញៀវទេសចរនឹងមានចំនួន ៤១,១លាននាក់ ដែល​ភ្ញៀវទេសចរទាំងនោះនឹងចំណាយថវិកាចំនួន ២,២១ពាន់ពាន់លានបាត (ប្រហែល​ ៧០ពាន់លានដុល្លារ។ យោងតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃចន្ទ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ ២០១៩


  • វៀតណាម-ថៃ នឹងជំរុញពាណិជ្ជកម្មដល់ $២០ពាន់លាន
  • បង់ក្លាដែសរំពឹងនាំចេញផលិតផលវាយនភណ្ឌ $១០០ ពាន់លាន
  • ធនាគារកណ្តាលកូរ៉េទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច
  • តម្រូវការពលករក្នុងប្រទេសថៃកំពុងមានការផ្លាស់ប្តូរ
  • តម្លៃជ័រកៅស៊ូពិភពលោកកើនឡើងខ្លាំងក្នុងរយៈពេលនេះ
  • ការនាំចេញថៃបានធ្លាក់ចុះ ២ខែជាប់ៗគ្នា
  • ជប៉ុនស្វាគមន៍ភ្ញៀវទេសចរជាង ៣១លាននាក់ នៅឆ្នាំមុន
  • អាល្លឺម៉ង់គេចផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច
  • ការវិនិយោគផ្ទាល់ពីបរទេសនៅចិនកើនឡើងខ្លាំង
  • វិស័យស្វាយចន្ទីវៀតណាមផ្តោតលើតម្លៃបន្ថែមឆ្នាំនេះ