ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កំណើនសេដ្ឋកិច្ចអមេរិកបានថមថយនៅត្រីមាសទី២ ឆ្នាំនេះ

ក្រុងវ៉ាស៊ីនតោន៖ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញនៅចុងសប្តាហ៍មុនថា សេដ្ឋកិច្ចអាមេរិក​បានថមថយនៅត្រីមាសទី២​ ឆ្នាំ២០១៩ មកនៅត្រឹមល្បឿនមួយដែលនៅតែមានភាពរឹងមាំ។ ក្រុមអ្នកវិភាគបានរំពឹងថា កំណើននៅត្រីមាសទី២ មានតែ​១,៨% ប៉ុណ្ណោះ ប៉ុន្តែ​សេដ្ឋកិច្ចនេះទទួលបានការជំរុញពីការចំណាយដ៏រឹងមាំលើរថយន្ត អាហារ និងសម្លៀកបំពាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០១៩


IMF ទម្លាក់ការព្យាករកំណើតសេដ្ឋកិច្ចពិភពលោក

ក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងពាណិជ្ជកម្មពិភពលោក ភាពមិនប្រាកដប្រជាដែលបន្តកើតមាន និងការកើនឡើងចក្ខុវិស័យសម្រាប់ការចាកចេញរបស់អង់គ្លេសដោយគ្មានកិច្ចព្រមព្រៀង (no-deal Brexit) កំពុងកាត់បន្ថយកម្លាំងសេដ្ឋកិច្ចពិភពលោក​ ដែលប្រឈមនឹងឆ្នាំ២០២០«ដ៏គ្រោះថ្នាក់»។ នេះបើយោងតាមការព្រមានរបស់មូលនិធិ IMFនៅថ្ងៃអង្គារិ៍។ជម្លោះពាណិជ្ជកម្មកំពុងធ្វើអោយអន់ថយដល់ការវិនិយោគ នឹងធ្លាក់ចុះការផលិតហើយមូលនិធិ IMF បានជំរុញឲ្យប្រទេសនានាចៀសវាងការប្រើពន្ធដុំម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


អ្នកចង់បានប័ណ្ណបៃតងរស់នៅអាមេរិកត្រូវវិនិយោគច្រើនជាងមុន

ក្រុងវ៉ាស៊ីនតោន៖ បុគ្គលដែលសង្ឃឹមថានឹងទទួលបានប័ណ្ណបៃតងអាមេរិក (Ameri Can Green Card) ជាផ្ងូរការវិនិយោគហិរញ្ញវត្ថុដ៏ច្រើននៅអាមេរិក ឥលូវនេះត្រូវវិនិយោគសាច់ប្រាក់ច្រើនជាងមុន ស្ថិតក្នុងវិធានការចម្រូងចម្រាសមួយ។ នេះបើយោងតាមវិធានថ្មីមួយដែលគ្រោងនឹងចេញផ្សាយនៅយប់ថ្ងៃពុធម្សិលមិញ។ ការវិនិយោគចំនួន ១,៨ លានដុល្លារដែលឲ្យអ្នកវិនិយោគទឹកប្រាក់នេះទទួលបានការអនុញ្ញាតរស់នៅជាអចិន្ត្រៃយ៍ ដែលកើនឡើង១លានដុល្លារខណះដែលនៅតំបន់ដែលមានអត្រាគ្មានការងារធ្វើខ្ពស់ ទឹកប្រាក់វិនិយោគនេះបានកើនឡើងពី ៥សែនដុល្លារ ដល់៩សែនដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


Luckin Coffee គ្រោងចូលទីផ្សារមជ្ឈិមបូព៌ា និងឥណ្ឌា

ក្រុងប៉េកាំង៖ ក្រុមហ៊ុនប្រតិបត្តិការហាងកាហ្វេ Luckin Coffee របស់ប្រទេសចិនបានពង្រីកប្រតិបត្តិការពិភពលោករបស់ខ្មួន តាមរយះការរៀបចំផែនការអាជិវកម្ម    ក្នុងតំបន់មជ្ឈិមបូព៌ាទូលំទូលាយ (Greater Middle East) និងទីផ្សារប្រទេសឥណ្ឌាតាមរយះភាពជាដៃគូ។ ក្រុមហ៊ុនហាងកាហ្វេ Luckin Coffee និក្រុមហ៊ុន America ដែលជាក្រុមហ៊ុនលក់ផលិតផលអាហារចំរុះធំបំផុតក្នុងតំបន់មជ្ឈិមបូព៌ា បានចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់មួយកាលពីថ្ងៃច័ន្ទ ដែលបានរួមបញ្ចូលទាំងផែនការមួយ ដែលគ្រោងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីដំណើរការអាជិវកម្មហាក់លក់កាហ្វេថ្មីៗ នៅតំបន់ទាំំងពីរខាងលើ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០១៩


ធនាគារកណ្តាលអឺរ៉ុបរឹតបន្តឹងកម្រិតឥណទានសម្រាប់គ្រួសារ

ហ៊្វ្រែតហ្វឺត៖ ធនាគារកណ្តាលអឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃអង្គារិ៏ថា​ ធនាគារតំបន់ចាយប្រាក់អឺរ៉ូមួយនេះកំពុងរឹតបន្តឹងលក្ខខ័ណ្ឌសំរាប់ក្រុមហ៊ុន និងគ្រួសារក្នុងការទទួលការប្រាក់កម្ចីដោយសារក្រុមអ្នកបង្កើតគោលនយោបាយវាស់វែងចំពោះការឆ្លើយតប របស់ពួកគេទៅនឹងកំណើនសេដ្ឋកិច្ចដែលមិនសូវល្អ។ ការស្ទង់មតិប្រចាំត្រីមាសក្នុងចំណោមធនាគារ ១៤៤បានបង្ហាញថា ធនាគារជាច្រើនបានបង្កើតលក្ចខ័ណ្ឌ      តម្រូវសម្រាប់កម្ចីអាជីវកម្មនិង​​លក្ខ​ណះគ្រួសាររបស់ពួកគេ      ដែលស្វែងរកឥណទានប្រើប្រាស់ផ្ទាល់ខ្លួននៅចន្លោះខែ មេសា និងខែមិថុនា។«ការទទួលហានិភ័យកាន់តែទាប សម្រាប់កម្ចីចំពោះសហគ្រាស ការយល់ដឹងពីហានិភ័យកាន់តែខ្ពស់ និងតារាងតុល្យការបានរួមចំណែកដល់ការរឹតបន្តឹងស្តង់ដារឥណទាននៅទូទាំងប្រទេសកម្ចី។​​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០១៩


  • ចិនបើកចំហវិស័យហិរញ្ញវត្ថុបន្ថែមទៀតដល់បរទេស
  • វៀតណាម ពីអ្នកឈ្នះសង្រ្គាមពាណិជ្ជកម្មទៅជាទិសដៅរបស់ ត្រាំ
  • ឥណ្ឌូណេស៊ីកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
  • FTA វៀតណាម អ៊ឺរ៉ុបជំរុញអចលទ្រព្យប្រទេសវៀតណាម
  • ឥណ្ឌា-អាមេរិកចាប់ផ្តើមចរចារឡើងវិញ ខណះសង្គ្រាមពន្ធឡើងកំដៅ
  • HUAWEI កាត់បន្ថយបុគ្គលិកនៅអាមេរិក
  • ប្រាក់ឈ្នួលអប្បបរមាវៀតណាមនឹថកើន៥.៥% នៅឆ្នាំ២០២០
  • ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េនឹងប៉ះពាល់បច្ចេកវិទ្យាពិភពលោក
  • ការផ្គត់ផ្គង់ខុនដូថ្មីនៅទីផ្សារបាងកកបន្តកើនឡើងនៅត្រីមាសទី២
  • ប៉ូឡូញជំរុញឱ្យចិនវិនិយោគបន្ថែមនិងលុបចោលរបាំងពន្ធ