ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
UBER ទទួលបានការវិនិយោគតម្លៃ១ពាន់លានដុល្លារ

ក្រុងតូក្យូ៖ Toyota ដែលក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុន និងមូលនិធិ     វិនិយោគ SoftBank Vision Fund កាលពីថ្ងៃសុក្របានបង្ហាញការវិនិយោគដែលមានតម្លៃ១ពាន់លានដុល្លារទៅលើក្រុមហ៊ុនអាមេរិក Uber ដើម្បីអភិវឌ្ឍសេវាហៅតាក់ស៊ីជិះដោយស្វ័យបើកបរ។ Toyota បានវិនិយោគ ៥០០លានដុល្លាររួចហើយទៅលើក្រុមហ៊ុន Uber ដោយសារក្រុមហ៊ុននេះប្រកួតប្រជែងជាមួយ Waymo ជាក្រុមហ៊ុនគ្រប់គ្រងដោយក្រុមហ៊ុន Google និងក្រុមហ៊ុនផលិតរថយន្តស្វ័យបើកបរសំខាន់ៗជាច្រើនទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


ក្រុមហ៊ុនជប៉ុន FUJITSU ទិញរោងចក្រនៅថៃ ដើម្បីពង្រឹងផលិតកម្ម

ក្រុងតូក្យូ៖ ក្រុមហ៊ុន Fujitsu General Ltd ដែលជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់របស់ជប៉ុន នឹងពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈការទិញរោងចក្រមួយនៅជិតទីក្រុងបាងកកដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនិងម៉ាស៊ីនត្រជាក់របស់ប្រទេសថៃ។ ក្នុងនោះ ក្រុមហ៊ុន Fujitsu នេះនឹងត្រូវចំណាយប្រាក់ចំនួន ៦០៦ លានបាត (ប្រហែល ១៩លានដុល្លារ) សម្រាប់ការទិញរោងចក្រនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០១៩


វិស័យអចលនទ្រព្យទេសចរណ៍វៀតណាមមានសក្តានុពលខ្ពស់

ក្រុងហូជីមិញ៖ ឧស្សាហកម្មទេសចរណ៍វៀតណាមបាននឹងកំពុងកើនឡើងក្នុងអត្រាពី ៣០ ទៅ ៤០ ភាគរយ ប្រចំាឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលស្ថិនក្នុងចំណោមកំណើនលឿន​បំផុតក្នុងពិភពលោក ហើយកំពុងទាក់ទាញវិនិយោគិនក្នុងស្រុក និងអន្តរជាតិយ៉ាងច្រើន។​ វៀតណាមទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៥,៥ លាននាក់ កាលពីឆ្នាំមុន ហើយចំនួននេះនឹងរំពឹងថានឹងកើនដល់ ១៨ លាននាក់នៅឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ ២០១៩


សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នៅតែរឹងមំា ទោះជាសេដ្ឋកិច្ចពិភពលោកថមថយ

ឈៀងរ៉ៃ៖ សេដ្ឋកិច្ចរបស់សិង្ហបុរី និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍អាចនៅមានភាពរឹងមំា ក្នុងគ្រាដែលមានសញ្ញាមិនល្អកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក។ សេដ្ឋកិច្ចរបស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន និងសេដ្ឋកិច្ចអាស៊ានទាំងមូលបន្តកើនឡើងល្អគួរសម នៅឆ្នាំនេះ និងឆ្នាំក្រោយនឹងនៅតែមានកំណើន បើទោះបីសេដ្ឋកិច្ចមិនមានតុល្យភាពនៅទូទាំងពិភពលោកក្តី តែគ្រាន់តែវាអាចនឹងងើបយឺតជាងមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ ២០១៩


ទូរស័ព្ទមានបច្ចេកវិទ្យា 5G ដំបូងគេ ដាក់លក់នៅកូរ៉េខាងត្បូង

ក្រុងសេអ៊ូល៖ ក្រុមហ៊ុនផលិតទូរស័ព្ទឈានមុខគេ Samsung Electronics កាលពីថ្ងៃសុក្របានចេញលក់ទូរស័ព្ទចល័ត Galaxy S10 5G ដែលឱ្យប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសដែលបានដាក់សេវាអ៊ីនធឺណីត 5G នៅទូទាំងប្រទេសជាមួយនឹងបណ្តាញល្បឿនលឿនបំផុតចំនួន ៣ ដោយផ្តល់ល្បឿនទិន្នន័យ​ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយកខ្សែភាពយន្តទាំងមូលមិនដល់មួយវិនាទី។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ ២០១៩


  • ប្រទេសចិនប្រកាសទម្លាក់ពន្ធនំាចូលលើទំនិញមួយចំនួន
  • វិស័យអចលនទ្រព្យវៀតណាមទទួលការវិនិយោគជាច្រើនពីជប៉ុន
  • GO-JEK ជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលមានតម្លៃ $១០ ពាន់លាន
  • BOEING កាត់បន្ថយការផលិតយន្តហោះម៉ូដែល 737 MAX
  • តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់មួយ
  • WTO ទម្លាក់ការព្យាករពាណិជ្ជកម្មពិភពលោក
  • ក្រុមហ៊ុន TOTAL បង្កើនផលិតកម្មប្រេងនៅប្រទេសអង់ហ្គោឡា
  • ថៃពិចារណាដាក់កម្រិតកម្ចីទិញរថយន្ត
  • ក្រុមហ៊ុនអាកាសចរណ៍ចិនរាយការណ៍លទ្ធផលហិរញ្ញវត្ថុចម្រុះ
  • ALIBABA បង្កើតការងារជាង៤០លានកន្លែងនៅឆ្នាំ២០១៨