ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចិនបើកចំហវិស័យហិរញ្ញវត្ថុបន្ថែមទៀតដល់បរទេស

ក្រុងប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃសៅរិ៍បានលុបចោលការរឹតបន្តឹងមួយចំនួនលើការវិចិយោគបរទេសនៅក្នុងវិស័យហិរញ្ញវត្ថុ ខណះប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទី២របស់ពិភពលោកមួយនេះប្រយុទ្ធប្រឆាំងនិងកំណើនសេដ្ឋកិច្ចយឺតយាវ និងសង្រា្គមពាណិ-​ជ្ជកម្មរបស់អាមេរិក។​ គណះកម្មាធិការស្ថិរភាព និងការអភិវឌ្ឍហិរញ្ញវត្ថុ (FSD) ចិនបានអោយដឹងថាក្នុងសេចក្តីប្រកាសពត៌មានមួយ       ដែលចេញផ្សាយលើ  គេហទំព័រធនាគារកណ្តាលកាលពីថ្ងៃសៅរិ៍ថាប្រទេសចិន នឹងលុបចោលការដាក់កំរិតលើកកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនមូលបត្រធនារ៉ាប់រង និងក្រុមហ៊ុនមូលនិធិក្នុងឆ្នាំ២០២០។​

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០១៩


វៀតណាម ពីអ្នកឈ្នះសង្រ្គាមពាណិជ្ជកម្មទៅជាទិសដៅរបស់ ត្រាំ

ក្រុងហាណូយ៖ អាមេរិចកំពុងទិញបន្ទះថាមពលពន្លឺព្រះអាទិត្យ(សូឡាឬ Solar panel)ពីប្រទេសវៀតណាមជាច្រើនកន្លងមក ប៉ុន្តែក្រុមហ៊ុនផលិត IREX Energy JSC នៅវៀតណាមមិនកំពុងអបអរនឹងកំណើនទិញ។ ថ្មីៗនេះទីភ្នាក់ងារព័ត៍មាន​Bloomberg បានរាយការណ៍ថាបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានដកហូតពន្ធនាំចូលកាន់​តែ​ខ្ពស់ពីប្រទេសចិន ផលិតកម្មនៅវៀតណាមដែលជាប្រទេសជិតខាងរបស់ចិនមានភាពសកម្មជាងមុន។ក្រុមហ៊ុនផលិតរបស់ចិន ដែលប្រឈមការដកហូតពន្ធ ៥៥ភាគរយលើទំនិញរបស់ពួកគេ បានផ្លាស់ប្តូរទីតាំងផលិតកម្មទៅវៀតណាម ខណះដែលក្រុមហ៊ុននៅវៀតណាមបានមើលឃើញកំណើតបញ្ជាទិញខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃច័ន្ទ ទី២២ ខែកក្កដា ឆ្នាំ ២០១៩


ឥណ្ឌូណេស៊ីកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូង នៅក្នុងរយះពេលជិត២ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ខណះដែលប្រទេសមានសេដ្ឋកិច្ចឈានមុខគេរបស់អាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកការបង្កើនកំណើនសេដ្ឋកិច្ច។ ធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី(BI) បានកាត់បន្ថយអត្រាការប្រាក់ដ៏សំខាន់​ 0,២៥ភាគរយមកនៅត្រឹម៥,៧៥ភាគរយ សេចក្តីសម្រេចនេះធ្វើឡើងមុនការកាត់បន្ថយអត្រាការប្រាក់ដែលរំពឹងទុកដោយធនាគារកណ្តាលអាមេរិកនៅចុងខែនេះ។ ​ប្រទេសនេះកំពុងជម្នះនឹងតម្លៃប្រាក់រូពៀដ៏ចុះខ្សោយដែលបានធ្វើអោយប៉ះពាល់   ដល់ការលក់ចេញរបស់រូបិយប័ណ្ណទីផ្សារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០១៩


FTA វៀតណាម អ៊ឺរ៉ុបជំរុញអចលទ្រព្យប្រទេសវៀតណាម

ក្រុងហាណូយ៖  ក្រុមអ្នកជំនាញបានអោយដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អ៊ឺរ៉ុន និងវៀតណាម(EVFTA) និងមានផលប៉ះពាល់វិជ្ជមានលើទីផ្សារអចលនទ្រព្យរបស់វៀតណាមជាពិសេសអចលនទ្រព្យឧស្សាហកម្ម។ លោក Nguyen Tran Nam អតីតអនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមបានអោយដឹងថា អចលនទ្រព្យឧស្សាហកម្មមានសក្តានុពលក្នុងការអភិវឌ្ឍន៍រយះពេលខ្លី មធ្យម និងវែង បើក្រុមវិនិយោគិនទទួលបានឪកាស និងអត្ថប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋាភិបាល។ នៅត្រឹមឆ្នាំ ២០២០ ប្រទេសវៀតណាមត្រូវបានរំពឹងថា និងមានសួនឧស្សាហកម្មប្រហែល ៥០០ ដោយមានផ្ទៃក្រឡាសរុបចំនួន ៥០០០០០ ហិចតា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ ២០១៩


ឥណ្ឌា-អាមេរិកចាប់ផ្តើមចរចារឡើងវិញ ខណះសង្គ្រាមពន្ធឡើងកំដៅ

ក្រុងញ៉ូវដេលី៖  ក្រុមការងារចរចារពាណិជ្ជកម្មមរបស់អាមេរិក និងប្រទេសឥណ្ឌាបានចាប់ផ្តើមការចរចារកាលពីថ្ងៃសុក្រខណះ ដែលមានភាពតានតឹងកើនឡើងដោយសារតែវិធានការគំាពារនិយមដែលធ្វើការដោយភាគីទាំងពីរ។ ទីក្រុងញ៉ូវដេលីដែលមានការខឹងសម្បារបានរហូតពន្ធកាន់តែខ្ពស់វិញ លើផលិតផលអាមេរិក ២៨ប្រភេទដែលរួមមានផ្លែអាល់មុន ផ្លែប៉ោម និងផ្លែរ៉ាល់ណាត់ផងដែរលាកពីខែមុន។​ ពាណិជ្ជកម្ម ឥណ្ឌា និងអាមេរិកមានតម្លៃ១៤២,១ ពាន់លានដុល្លារនៅឆ្នាំ២០១៨ដោយអាមេរិកមានឪនភាព ២៤,២ ពាន់លានដុល្លារ ហើយមានការព្យាករថាពាណិជ្ជកម្មទ្វេភាគីនឹងកើនដល់ ២៣៨ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ ២០១៩


  • HUAWEI កាត់បន្ថយបុគ្គលិកនៅអាមេរិក
  • ប្រាក់ឈ្នួលអប្បបរមាវៀតណាមនឹថកើន៥.៥% នៅឆ្នាំ២០២០
  • ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េនឹងប៉ះពាល់បច្ចេកវិទ្យាពិភពលោក
  • ការផ្គត់ផ្គង់ខុនដូថ្មីនៅទីផ្សារបាងកកបន្តកើនឡើងនៅត្រីមាសទី២
  • ប៉ូឡូញជំរុញឱ្យចិនវិនិយោគបន្ថែមនិងលុបចោលរបាំងពន្ធ
  • ធនាគារកណ្តាលចិន កំពុងប្រឹងប្រែងដាក់ដំណើរការរូបិយប័ណ្ណឌីជីថល
  • អាមេរិកដកហូតពន្ធថ្មីលើដែកម៉ិកស៊ិក និងចិន
  • ធនាគារធំបំផុតរបស់អាល្លឺម៉ង់កាត់បន្ថយការងារ ១៨ ពាន់កន្លែង
  • ចិនរំពឹងវ៉ាអាមេរិកក្លាយជាទីផ្សារធានារ៉ាប់រងធំបំផុត
  • រថយន្ត VOLVO ផលិតនៅចិនត្រូវបាននាំចេញទៅអឺរ៉ុបតាមរថភ្លើងជាលើកដំបូង