ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សកម្មភាពដឹកជញ្ជូនទំនិញចេញ-ចូលនៅច្រកទ្វារអន្តរជាតិបាវិតកើនឡើង

ភ្នំពេញ៖ បើតាមមន្រ្តីគយប្រចាំច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-វៀតណាម (បាវិត) បានឱ្យដឹងថា ការងារដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា និងប្រទេសវៀតណាម បច្ចុប្បន្នមានការកើនឡើងខ្លាំង និងមានសកម្មភាពមមាញឹកខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចមិនអោយមានការត្រួតពិនិត្យទៅលើកុងតឺន័រដឹកអឺវ៉ាន់រោងចក្រ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០១៩


វិស័យឯកជនបារម្ភពីផលប៉ះពាល់លើការដឹកជញ្ជូន

ភ្នំពេញ៖ ខណៈអាជ្ញាធរបានដាក់វិធានការរឹតបន្តឹងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ អ្នកនៅក្នុងវិស័យដឹកជញ្ជូនបានឱ្យដឹងថា វិធានការនេះនឹងប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញ​ពិសេសក្នុងវិស័យវាយនភណ្ឌ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ ២០១៩


ហត្ថាកសិករបង្ហាញពីកំណើនប្រាក់ចំណេញជិត៥០%

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញផ្សាយលើផ្សារហ៊ុនកម្ពុជា ប្រាក់ចំណេញសុទ្ធរបស់មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករដែលចុះបញ្ជីបោះលក់មូលបត្របំណុល​នៅផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញពីកំណើន៤៩,២៨% នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩។ របាយការណ៍នេះបង្ហាញថា ហត្ថាកសិករទទួលបានប្រាក់ចំណេញសុទ្ធជាង៦​លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០១៩ កើនពីជាង៤លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាលក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០១៩


វិនិយោគិនចិនកំពុងសម្លឹងមើលច្រកព្រំដែនថ្មដា?

ភ្នំពេញ៖ វិនិយោគិនចិនកំពុងសម្លឹងមើលឱកាសគម្រោងអភិវឌ្ឍន៍នៅច្រកព្រំដែនថ្មដា ក្នុងខេត្តពោធិ៍សាត់ជាប់ព្រំដែនថៃ ខណៈអាជ្ញាធរខេត្តបានឱ្យដឹងថាគម្រោងបើកច្រកព្រំ​ដែនថ្មី​នេះនឹងនាំឱ្យមានសក្តានុពលពាណិជ្ជកម្មរវាងកម្ពុជា និងថៃ។ លោក វីមាន ស៊ីងផាន អនុប្រធានសមាគមន៍ពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ នៅខេត្តត្រាតបានឱ្យដឹងថា ក្រុមអ្នកវិនិយោគិនចិនគ្រោងបោះទុនជាង ២៣៥លានដុល្លារ ដើម្បីអភិវឌ្ឍទីក្រុងថ្មីនៅច្រកព្រំដែនថ្មដានេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០១៩


កម្ពុជា-ម៉ាឡេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការទៅលើវិស័យទេសចរណ៍

ភ្នំពេញ៖ កម្ពុជា និងម៉ាសឡេស៊ី រំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរទៅវិញទៅមកកាន់តែច្រើនបន្ថែមទៀត ខណៈភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារពិសេសមួយសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍។ ភាគីទាំងពីរ នឹងចុះអនុស្សរណៈ​ស្តីពីវិស័យទេសចរណ៍ នៅពេលដែលលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានៅក្នុងអំឡុងខែកញ្ញា ឬតុលា ខាងមុខ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០១៩


  • នាយករដ្ឋមន្រ្តីនឹងចូលរួមកិច្ចប្រជុំ WTO នៅសប្តាហ៍នេះ
  • សៀវភៅស្តីពីការបង្កើតអាជីវកម្មថ្មីនឹងត្រូវដាក់ឱ្យដំណើរការ
  • សណ្ឋាគារ៣៥ដាក់ពាក្យស្នើសុំស្លាកសញ្ញាស្តង់ដាបៃតងអាស៊ាន
  • រដ្ឋាភិបាលសិក្សាគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ
  • កម្ពុជាបដិសេធការនាំជ្រូកពីវៀតណាម
  • កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយនឹងកាតា
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងជាង$១,៨ពាន់លានរយៈពេល៦ខែ
  • កម្ពុជារំពឹងនំាចេញផ្លែស្វាយស្រស់ទៅកូរ៉េលើកទី១ក្នុងខែតុលាខាងមុខ
  • អនុបាតចំណេញសុទ្ធរបស់ក្រុមហ៊ុនចុះបញ្ជីទាំងអស់បានកើនឡើង
  • ការបាក់រលំអគារគម្រោងសណ្ឋាគារមិនប៉ះពាល់ទេសចរ