ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រាក់ចំណេញរបស់រដ្ឋាករទឹកត្រីមាសទី២ធ្លាក់ចុះ៥៣ភាគរយ

ភ្នំពេញ៖ របាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលបានផ្សព្វផ្សាយនៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញ បានឱ្យដឹងថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ប្រាក់ចំណេញសុទ្ធរបស់ PPWSA មានប្រមាណ ២,៣លានដុល្លារដោយធ្លាក់ចុះ​៥៣,២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានចំនួន ៤,៩លានដុល្លារ។ បើយោងតាមរបាយការណ៍ខាងលើ មូលហេតុចម្បងនៃការធ្លាក់ចុះប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី២ ឆ្នាំ២០១៩ នេះគឺដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩


ម្រេច GI កំពុងប្រឈមបញ្ហាទីផ្សារ ខណៈការផលិតកើន

ភ្នំពេញ៖ ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)​ មួយរបស់កម្ពុជាកំពុងប្រឈមនឹងបញ្ហាមួយចំនួន ខណៈក្រុមហ៊ុនវិចខ្ចប់មួយចំនួនធ្វើការដាំនាំចេញដោយខ្លួនឯងដែលធ្វើឱ្យកសិករមួយចំនួនបោះបង់ការផលិត។ លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA)​ បានឱ្យដឹងថា បរិមាណនៃការបញ្ជាទិញនៅដដែល ប៉ុន្តែការផលិតរបស់កសិករបានបន្តកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ដែលធ្វើឱ្យបរិមាណនៃការផ្គត់ផ្គង់​លើសតម្រូវការទីផ្សារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០១៩


ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាពត្រូវបានយកចិត្តទុកដាក់

ភ្នំពេញ៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន២ កាលពីថ្ងៃពុធដែលការចុះអនុស្សរណៈមួយចុះហត្ថលេខាដោយសមាគមធនាគារនៅកម្ពុជា ជាមួយនឹងក្រសួងបរិស្ថាន និងធនាគារជាតិនៃកម្ពុជា ហើយមួយទៀតត្រូវបានចុះហត្ថលេខាដោយសមាគមធនាគារនៅកម្ពុជា និង USIAD។ គោលបំណងរួមនៃ MoU ទាំងពីរនេះគឺដើម្បីពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងវិស័យធនាគារ សំដៅជួយគាំទ្រដល់កិច្ចគាំពារផ្នែបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ ២០១៩


ចំណូលពីការលក់សំបុត្រចូលអង្គរធ្លាក់ចុះជាង១០%

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយកាលពីម្សិលមិញបានឱ្យដឹងថា ប្រាក់ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង៦២,៣លានដុល្លារក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ដោយធ្លាក់ចុះ១០,៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯភ្ញៀវទេសចរមានចំនួនជិត១,៤លាននាក់ ធ្លាក់ចុះ ៩,៦៧%

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ ២០១៩


ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញនៅត្រីមាសទី២ធ្លាក់ចុះ៣ភាគរយ

ភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញនៅត្រីមាសទី២ ឆ្នាំ២០១៩នេះ បានធ្លាក់ចុះ៣% បើធៀបនឹងត្រីមាសទី១ ដោយសារការដកចេញប្រភេទការិយាល័យកម្រិតC ពីទីផ្សារ។ លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យខាងលើបានឱ្យដឹងថា ការិយាល័យកម្រិតC ចំនួន១១ ២៥៦ ម៉ែត្រការ៉េត្រូវដក់ចេញពីទីផ្សារ​​ ដើម្បីកែលម្អទៅជាកម្រិត B វិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ ២០១៩


  • SCG ទទួលបានចំណូល$២២៦លានពីប្រតិបត្តិការនៅកម្ពុជាឆមាសទី១
  • អាជីវកម្មសាច់ជ្រូកនៅតែបន្តធ្លាក់ចុះដោយសារក្តីបារម្ភ
  • ទូតម៉ាឡេស៊ីចាប់ផ្តើមបេសកកម្មជួយក្រុមហ៊ុនម៉ាឡេស៊ីនៅកម្ពុជា
  • នាយករដ្ឋមន្រ្តី៖កម្ពុជាចំណាយ$៣០០លានក្នុង១ខែ
  • កំណើនទិញលក់អចលនទ្រព្យធ្វើឱ្យការប្រមូលពន្ធប្រថាប់ត្រាកើនឡើងខ្ពស់
  • ការនំាចេញទំនិញទៅទីផ្សារអន្តរជាតិ មានតម្លៃជិត$៧ពាន់លាន
  • IFAD ផ្តល់កម្ចី$៧០លានលើគម្រោងកសិកម្ម
  • IFAD នឹងពិភាក្សាគម្រោងវិនិយោគកសិកម្មនៅកម្ពុជា
  • អេស៊ីលីដាត្រូវបានយល់ព្រមជាភ្នាក់ងារលក់មូលបត្រ
  • កម្ពុជាសម្លឹងទីផ្សារឥណ្ឌូនេស៊ី សម្រាប់នាំអង្គរចេញនិងសហការផលិតគ្រឿងបង្គុំទោចក្រយាន