ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ពន្ធដារពិន័យយានយន្តមិនបង់ពន្ធផ្លូវបានជាង$១លាន

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ នៅចុងឆ្នាំ អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមពិន័យទៅលើរថយន្តដែលមិនបានចុះបញ្ជីពន្ធផ្លូវចំនួន ៦៣២០គ្រឿង ចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ចុងខែមីនា ឆ្នាំ២០១៩​ ដែលមានរយៈពេល ១ខែ និងពិន័យជាប្រាក់បានចំនួន ១,៤៣ លានដុល្លារ នៅទូទាំងប្រទេស។ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធដារបានជាង២លានដុល្លារកាលពីឆ្នាំមុនគឺកើនឡើង ១៣,៣៧% ធៀបនឹង ​រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០១៩


CDC អនុម័តគម្រោងវិនិយោគ៣ដែលមានតម្លៃសរុបជាង $២៣លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន៣ទៀតនៅចុងខែនេះដែលមានតម្លៃសរុបជាង២៣លានដុល្លារ សុទ្ធតែជាគម្រោងរោងចក្រវាយនភ័ណ្ឌ។ ក្រុមហ៊ុនដែលបានទទួលវិញ្ញាបនបត្រចុះបញ្ចីទាំងនោះមានដូចជា ក្រុមហ៊ុន​រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងក្រុមហ៊ុនរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងមួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០១៩


សេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញថ្មីមួយសម្រាប់កម្ពុជា

ភ្នំពេញ៖ អ្នកជំនាញខាងសេដ្ឋកិច្ចបានលើកឡើងថា ការប្រែក្លាយឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថលស្របពេលនៃការរីកចម្រើននៃបដិវឌ្ឍឧស្សាហកម្ម ៤.០ អាចនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដើម្បីសម្រេចផែនការប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់នាពេលខាងមុខ។ ដើម្បីទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលឳបាន​គ្រប់ជ្រុងជ្រោយ កម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់រយៈពេលវែង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍្ត ចេញផ្សាយថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០១៩


ប្រទេសចិនឯកភាពជួយរៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបនៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ភ្នំពេញ៖ តាមរយៈការជួបប្រជុំពិភាក្សាការងាររវាងគណៈប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលដឹកនំាដោយលោក ស៊ុន​ចាន់ថុល និងលោក Zhou Keqin អនុប្រធានក្រុម​ប្រឹក្សាពិគ្រោះយោបល់បក្សនយោបាយប្រជាជនចិន នៃគណៈកម្មាធិការក្រុង Chongqing កាលពិថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ប្រទេសចិនបានយល់ព្រម​ និងឯកភាពជួយសិក្សារៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។​ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងក្រុង Chongqing ក្នុងការអភវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ និងឡូជីស្ទីក និងការជួយពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០១៩


កម្ពុជាគ្រោងនឹងសាងសងផ្លូវល្បឿនលឿនយ៉ាងតិច ៧ ដើម្បីពង្រឹងវិស័យភស្តុភា និងដឹជញ្ជូន

ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលនៃផ្លូវល្បឿនលឿន រាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងតភ្ជាប់បណ្តាញផ្លូវនៅកម្ពុជាជាមួយបណ្តាប្រទេសជិតខាង​គឺមានផែនការសាងសង់ផ្លូវល្បឿនលឿន (Express way Development Plan) យ៉ាងហោចណាស់ ៧ ខ្សែ ដែលមានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-បាវិត, ភ្នំពេញ-ប៉ោយប៉ែត្រ, ភ្នំពេញ-ស្រីសុផុន, ភ្នំពេញ-ព្រំដែនឡាវ,​ សៀមរាម-ព្រំដែនឡាវ, និងក្រុងកែប-កោះកុង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍ ចេញផ្សាយថ្ងៃអង្គា ទី២៦ ខែមីនា ឆ្នាំ ២០១៩


  • ប្រាក់ចំណូលក្នុងវិស័យធានារ៉ាប់រងមានកំណើនជិត៣០%
  • ស្រ្តីវ័យក្មេងកម្ពុជាទទួលពានរង្វាន់ជាសហគ្រិនសង្គម ក្នុងតំបន់
  • ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជួយដល់ការធ្វើដំណើរសល់ត្រឹម ២ ម៉ោង ខណៈតម្លៃប្រើប្រាស់ហាក់ស្រពិចស្រពិលនៅឡើយ
  • ពន្ធដារតម្រូវឱ្យអ្នកជាប់ពន្ធត្រូវបង្ហាញវិក្កយបត្របង់ពន្ធជាប្រាក់រៀល
  • វិស័យអចលនទ្រព្យនឹងមានសម្ទុះកាន់តែខ្លាំងឡើងនៅខេត្តកំពង់ឆ្នាំង
  • ការរីកចម្រើនវិស័យអាកាសចរណ៏នៅកម្ពុជាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ
  • រាជរដ្ឋាភិបាលកម្ពុជា ត្រៀមសាង់រោងចក្រផលិតទឹកស្អាត តម្លៃ ៣៥០លានដុល្លារ ផ្គត់ផ្គង់ទឹក ៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅចុងឆ្នាំនេះ
  • វិនិយោគកូរ៉េស្វែងរកឱកាសវិនិយោគនៅកម្ពុជា
  • KOICA បង្កើតមណ្ឌលបណ្តុះបណ្តាលនៅកម្ពុជា
  • មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការជំរុញពាណិជ្ជកម្មនៃការនាំចេញ-ចូលផលិតផលរវាងកម្ពុជា-ជប៉ុន ជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច