ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
ចំណូលបានពីការប្រមូលពន្ធដាររយៈពេល១០ខែ កើនឡើង២៨ភាគរយ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ២ ៤០៤លានដុល្លារ កើនឡើងចំនួន ៥៣០,៥លានដុល្លារ ឬស្មើនឹង ២៨,៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩
តំណក់ប្រេងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលបានប្រកាសជាថ្មីថា កម្ពុជានឹងទាញបានតំណក់ប្រេងលើកដំបូងពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងអប្សរាត្រឹមពាក់កណ្តាលឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង KrisEnergy បានសម្រេចកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់សម្ភារសាងសង់ក្បាលអណ្តូង ដើម្បីទាញយកប្រេងនៅប្លុក A។ ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃពុធ បានឱ្យដឹងថា អណ្តូងប្រេងអប្សរានៅប្លុក A ជាអាងទឹកភូមិសាស្ត្រនៅក្នុងផ្ទៃទឹកសមុទ្រកម្ពុជានៃឈូងសមុទ្រថៃ ដែលគ្រោងនឹងទាញយកប្រេងនៅឆមាសទី១ ឆ្នាំ២០២០ ដោយរំពឹងថា នឹងអាចបូមប្រេងបាន ៧ ៥០០បារ៉ែលក្នង ១ថ្ងៃ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩
កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកើនខ្លាំង
ភ្នំពេញ៖ ប្រាក់កម្ចី និងប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា បានកើនឡើងខ្លាំងគិតត្រឹមចុងខែកញ្ញាឆ្នាំនេះ។ របាយការណ៍ចុងក្រោយបង្ហាញថា កម្ចីដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមិនរាប់បញ្ចូលខ្នាតតូចពីធនាគារអេស៊ីលីដា និងធនាគារស្ថាបនា បានកើនឡើងប្រហែល ២៨% គិតត្រឹមបំណាច់ខែកញ្ញា ដល់៦,៩ ពាន់លានដុល្លារ ធៀបនឹងចំនួន៥,៤ ពាន់លានដុល្លារកាលពីបំណាច់ខែធ្នូ ឆ្នាំមុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩
កម្ពុជារំពឹងមានជើងហោះហើរត្រង់កាន់តែច្រើនពីចិន
ភ្នំពេញ៖ កម្ពុជារំពឹងថានឹងមានជើងហោះហើរត្រង់កាន់តែច្រើនថែមទៀតពីប្រទេសចិនបន្ទាប់ពី លោក ម៉ៅ ហាវណ្ណាស់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ គឺទី១ ពិធីសារស្តីពីការពង្រឹងសិទ្ធិហោះហើរទី៥ ស្ថិតក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាននិងសាធារណរដ្ឋប្រជាមានិតចិន។ ទី២ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ នៃសេវាដឹកជញ្ជូនតាមផ្លូវអាកាស ស្ថិតក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩
កម្ពុជារំពឹងថាការនាំចេញទៅចិននឹងបន្តកើនឡើង
ភ្នំពេញ៖ កម្ពុជារំពឹងថា និងជំរុញនៃការនាំចេញទំនិញទៅចិនកាន់តែច្រើនបន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការអភិវឌ្ឍន៍លើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសាស្ត្រ។ MOU នេះត្រូវបានចុះហត្ថលេខារវាងស្ថាប័នរដ្ឋសម្រាប់ប្បញ្ញតិ្តទីផ្សារនៃប្រទេសចិន និងក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ពីសប្តាហ៍មុន។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩