ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិស័យទេសចរណ៍ពិភពលោករងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណាប្រភេទថ្មី

ចិនគឺជាប្រភពដ៏ធំនៃវិស័យទេសចរណ៍ និងការចំណាយក្នុងវិស័យនេះ។ ការចំណាយរបស់ភ្ញៀវទេសចរចិនស្មើនឹង ២០ភាគរយនៃការចំណាយរបស់ទេសចរសរុប ខណៈដែលជនជាតិចិន ១៤៩,៧លាននាក់បានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសនៅឆ្នាំ២០១៩។ ការផ្ទុះ​ជំងឺ H1N1 នៅឆ្នាំ២០១៩ បង្កផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ៥៥ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០


អត្រាការប្រាក់គោលរបស់អាមេរិក

បន្ទាប់ពីបានទម្លាក់ចុះកាលពីឆ្នាំមុន បច្ចុប្បន្នអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកស្ថិតនៅ ១,៥ ទៅ ១,៧៥ភាគរយ ហើយមានការរំពឹងថា ធនាគារកណ្តាលនឹងរក្សាអត្រានេះនៅដដែលនៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើឡើងនៅយប់ថ្ងៃពុធម្សិលមិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ ២០២០


ឱនភាពថវិកាអាមេរិកនឹងកើនខ្ពស់ជាង $១ពាន់ពាន់លានដុល្លារ

ក្រុងវ៉ាស៊ីនតោន៖ ឱនភាពថវិការបស់សហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំនេះដល់ជាង ១ពាន់ពាន់លានដុល្លារ ហើយស្ថិតនៅលើកម្រិតនេះសម្រាប់រយៈពេល ១ទសវត្សរ៍ ខណៈដែលបំណុលរបស់រដ្ឋាភិបាលកើនឡើងខ្លាំង។ នេះបើយោងតាមការឱ្យដឹងរបស់ការិយាល័យថវិកាសភា (CBO) ដែលជាស្ថាប័នឯករាជ្យកាលពីថ្ងៃអង្គារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ ២០២០


ដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស

ទិសដៅនាំចេញធំៗរបស់ចក្រភពអង់គ្លេសរួមមាន សហរដ្ឋអាមេរិកដែលមានទំហំ ៤៩,១៨​ពាន់លានដុល្លារ អាល្លឺម៉ង់ ៣៥,៥១ពាន់លានដុល្លារ ហូឡង់ ២៥,៨៥ពាន់លានដុល្លារ បារាំង ២៤,០៣ពាន់លានដុល្លារ អៀរឡង់ ២១,១៦ពាន់លានដុល្លារ ខណៈទិសដៅនាំចូលធំជាងគេគឺប្រទេសអាល្លឺម៉ង់ដែលមានទំហំ ៦៨,៣៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក ៤៤,៤៧ពាន់លានដុល្លារ ចិន ៤២,៥៦ពាន់លានដុល្លារ ហូឡង់ ៤១,៧១ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ ២០២០


ធនាគារកណ្តាលជប៉ុនដំឡើងការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ជប៉ុន

ក្រុងតូក្យូ៖  ធនាគារកណ្តាលជប៉ុនបានឱ្យដឹងបន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល ២ថ្ងៃថា ខ្លួនរំពឹងថាសេដ្ឋកិច្ចជប៉ុននឹងកើនឡើង ០,៩ភាគរយ នៅក្នុង​ឆ្នាំដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២១ ដែលអត្រានេះត្រូវបានដំឡើងពីការព្យាករលើកមុន ដែលថាមានកំណើន ០,៧ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២០


  • កំណើនសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ និងប្រទេសផ្សេងៗ
  • កំណើនទេសចរណ៍ពិភពលោកថមថយនៅឆ្នាំ២០១៩
  • សេដ្ឋកិច្ចរបស់ចិនមានកំណើនទាបបំផុត
  • អតិរេកពាណិជ្ជកម្មចិនជាមួយអាមេរិកធ្លាក់ជាង ៨%
  • វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីន
  • ការវិនិយោគអចលនទ្រព្យរបស់កូរ៉េខាងត្បូងកំពុងជម្រុញឱ្យវៀតណាមកាន់តែខ្លាំងក្លាឡើង
  • ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ ២០១៩
  • ទីផ្សារប្រេងនៅតែអតុល្យភាពបើទោះបីជាមានការកាត់បន្ថយផលិត
  • រដ្ឋាភិបាលថៃសម្រេចបន្ថយពន្ធដីពី៥០ ទៅ៩០ភាគរយ
  • អតិផរណានៅចិនកើនដល់កម្រិតខ្ពស់ ខណៈសាច់ជ្រូកឡើងថ្លៃជាង ១១០%