ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិស័យទេសចរណ៍ស្រីលង្កាស្ទុះលឿនជាងការគិត

កូឡំបូ៖ លោក Mangala Samaraweera រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសស្រីលង្កា​ កំពុងស្ទុះឡើងវិញយ៉ាងរហ័សជាងការរំពឹងទុក បន្ទាប់ពីគ្រាប់បែកអត្តឃាតថ្ងៃបុណ្យ Easter Sunday ដែលបាន​ធ្វើឱ្យរញ្ជួយប្រទេសដីកោះមួយនេះ។ លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា ភ្ញៀវមកពីទីផ្សារអ៊ឺរ៉ុបសំខាន់ៗជាច្រើន កំពុងចាប់ផ្តើមត្រឡប់មកវិញហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០១៩


HONDA ប្រមូលរថយន្ត ១,៦ លានគ្រឿងមកជួសជុល

ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្ត Honda បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនរបស់ខ្លួននឹងប្រមូលរថយន្តចំនួន ១,៦ លានគ្រឿងនៅសហរដ្ឋអាមេរិកមកជួសជុលវិញ ខណៈក្រុមហ៊ុនដើរឆ្ពោះទៅរកការបិទបញ្ចប់ដំណើរការផ្លាស់ប្តូរពោងខ្យស់សុវត្ថិភាព ដែលត្រូវប្រើប្រាស់ក្នុងរថយន្តដែលត្រូវបានប្រមូលមកជួសជុលវិញកន្លងមក។ ក្រុមហ៊ុននេះបានឱ្យដឹងថា​ ការប្រមូលមកជួសជុលវិញនេះបានធ្វើឡើង ៦ ខែមុខកាល​   បរិចេ្ឆតកំណត់ ដែលកំណត់ដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩


ព្រលានយន្តហោះថ្មីរបស់ចិនគ្រោងបើកសម្ពោធនៅថ្ងៃខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន

ក្រុងប៉េកាំង៖ ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិ Beijing Daxing បានបញ្ចប់ជាផ្លូវការហើយទៅតាមកាលបរិច្ឆេទកំណត់នៅថ្ងៃអាទិត្យម្សិលមិញ ពោលគឺរួចរាល់សម្រាប់ការបើកសម្ពោធនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ ដែលចំពេលខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំនៃការ​បង្កើតសាធារណៈរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩​ ដោយលោកម៉ៅ សេទុង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩


ចិនផ្អាកការនាំចូលសាច់ពីប្រទេសកាណាដា

ក្រុងអូតាកា៖ ចិនបានស្នើឱ្យកាណាដា ផ្អាកការនំាចេញសាច់ទាំងអស់មកទីផ្សារចិន បន្ទាប់ពីការរកឃើញវិញ្ញាបនបត្រសុខភាពពេទ្យសត្វក្លែងក្លាយ ដែលបានភ្ជាប់ជាមួយសាច់ជ្រូកជាច្រើន ខណៈនគរបាលសហព័ន្ធកាណាដា បានចាប់ផ្តើមដំណើរការស៊ើបអង្កេតករណីនេះ។ ការចោទប្រកាន់នេះធ្វើឡើងចំពេលទំនាក់ទំនងមិនល្អរវាងប្រទេសទាំង២ បន្ទាប់ពីការចាប់ខ្លួនមន្រ្តីប្រតិបត្តិទូរគមនាគមន៍ជាន់ខ្ពស់របស់ប្រទេសចិន ១រូប ដោយប្រទេសកាណាដា​ តាមដីកាចាប់ខ្លួនរបស់អាមេរិក និងការឃុំខ្លួនជនជាតិកាណាដា២រូបរបស់ប្រទេសចិន ជាការសងសឹកជាក់ស្តែង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០១៩


មន្រ្តីអាមេរិក និងចិនចរចាគ្នាមុនជំនួប ត្រាំ-ស៊ី

ប៉េកាំង៖ ប្រព័ន្ធព័ត៌មានរដ្ឋរបស់ប្រទេសចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្រុមអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសចិន និងអាមេរិកបានរៀបចំការចរចាតាមទូរស័ព្ទ​មុនពេលកិច្ចប្រជុំដ៏ពិបាកមួយរវាងលោកប្រធានាធិបតី ស៊ី ជីនភីង និងលោក ដូណាល់ ត្រាំ​ នៅក្នុង​កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅសប្តាហ៍នេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០១៩


  • MICROSOFT ខកខានឱកាសដោយសារធ្វេសប្រហែស
  • ប្រទេសចិននឹងស្វែងរកការគាំទ្រក្នុងកិច្ចប្រជុំ G20
  • ជម្លោះអ៊ីរ៉ង់-អាមេរិកជំរុញឱ្យតម្លៃប្រេងហក់ឡើង
  • មេដឹងនាំអាស៊ានប្តេជ្ញាជំរុញកិច្ចព្រមព្រៀង RCEP
  • WB: គម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិនត្រូវកែទម្រង់
  • ឧស្សាហកម្មទេសចរណ៍អាមេរិកបារម្ភពីការបាត់ភ្ញៀវទេសចរចិន
  • មេដឹកនាំអឺរ៉ុប នឹងពិភាក្សាពីទិសដៅបញ្ចប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
  • FACEBOOK ប្រកាសរូបិយប៏ណ្ណឌីជីថលផ្ទាល់ខ្លួន
  • អាល្លឺម៉ង់រកបានជាង $៧ពានលានពី ៥G
  • AWC នឹងទិញសណ្ឋាគារចំនួន ១២ ក្នុងប្រទេសថៃ