ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ប្រាក់ចំណូល BAIDU កើន តែប្រាក់ចំណេញសុទ្ធធ្លាក់ចុះ

ក្រុងស៊ាងហៃ៖ ក្រុមហ៊ុនអ៊ីនធឺណិត Baidu របស់ចិនបានស្ទុះងើបឡើងវិញក្នុងអំឡុងត្រីមាសទី២ ដោយបានបង្ហាញប្រាក់ចំណូលប្រសើរជាងការរំពឹងទុកកាលពីថ្ងៃអង្គារដោយ​សា​រ​​​កំ​ណើនចរាចរណ៍អ៊ីនធឺណិតរឹងមាំ តែក្រុមហ៊ុនប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញខ្លាំងផងដែរ។ ក្រុមហ៊ុនអ៊ីនធឺណិតមួយនេះបានឱ្យដឹងទៀតថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង ១,៤% ដល់២៦,៣ពាន់លានយន់ (៣,៨ពាន់លានដុល្លារ)​ ដែលខ្ពស់ជាងការព្យាករជាមធ្យមដែលមានចំនួន​២៥,៨ពាន់លានយន់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩


ផ្សារហ៊ុនអាស៊ីឡើងថ្លៃ ខណៈមានភាពធូរស្រាលបញ្ហាពាណិជ្ជកម្ម

ក្រុងហុងកុង៖ ទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនបានឡើងថ្លៃកាលពីថ្ងៃអង្គារដោយសារក្តីសង្ឃឹមថា ធនាគារកណ្តាល និងរដ្ឋាភិបាលនៅទូទាំងពិភពលោក នឹងចាត់វិធានការជម្រុញសេដ្ឋកិច្ច ខណៈវិនិយោគិនក៏បានអបអរផងដែរដោយសារសញ្ញាថ្មីៗពីភាពធូរស្រាលនៃភាពតានតឹងក្នុងសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩


PROTON ចង់ដណ្តើមឈ្មោះជាក្រុមហ៊ុនលក់រថយន្តច្រើនជាងគេមកវិញ

ក្រុងគូឡាឡាំពួ៖ លោក Li Chunrong អគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Proton បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Proton របស់ម៉ាឡេស៊ី កំណត់ទិសដៅលក់ឱ្យបានច្រើន​ជាងគេក្នុងប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២៣ និងជាក្រុមហ៊ុនដែលលក់រថយន្តច្រើនជាងគេនៅអាស៊ានក្នុងឆ្នាំ២០២៧។ លោកបានសង្កត់ធ្ងន់ថា នៅពេលអនាគត ឧស្សាហកម្មរថយន្តនឹងមាននិន្នាការធំៗ ៤គឺ ការលក់អនឡាញនៅឆ្នាំ២០២៥ រថយន្តស្វ័យបើកបរ រថយន្តដំណើរការដោយបច្ចេកវិទ្យាឆ្លាតវៃ និងផ្តត់គំនិតជួលរថយន្ត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩


លោក ត្រាំ ចាប់អារម្មណ៍ទិញកោះ GREENLAND

ក្រុងវ៉ាស៊ីនតោន៖ កាសែត Wall Street Journal បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា​ លោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍លើកោះស្វ័យគ្រប់គ្រង Greenland ដែលជាទឹកដីរបស់ប្រទេសដាណឺម៉ាក ដោយ លោក ត្រាំ បានសួរទីប្រឹក្សារបស់លោកថា «តើវាមានលទ្ធភាពសម្រាប់អាមេរិក ក្នុងការទិញ​ដែនដីនេះដែរឬទេ?» កោះនេះភាគច្រើនត្រូវបានគ្របដណ្តប់ដោយទឹកកក ដែលមានទំហំ​ ៧៧២ ០០០ ម៉ែត្រម៉ាយន៍ (២លានគីឡូម៉ែត្រការ៉េ)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩


ទីផ្សារលំនៅឋានក្នុងទីក្រុងបាងកកឆ្លាក់ចុះនៅឆមាសទី១

ក្រុងបាងកក៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន Pruksa Holding (PS-H) ដែលចុះបញ្ជីនៅផ្សារហ៊ុនថៃបានឱ្យដឹងថា ទីផ្សារលំនៅឋានក្នុងទីក្រុងបាងកក និងជុំវិញតំបន់នេះបានធ្លាក់​ចុះ១៣% នៅឆមាសទី១​ ឆ្នាំនេះ បន្ទាប់ពីការកម្រិតកម្ចីធៀបនឹងតម្លៃថ្មីរបស់ធនាគារ     កណ្តាលថៃចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែមេសា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០១៩


  • សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដល់ ០%
  • FDI នៅចិនកើនឡើងជាង ៧ភាគរយក្នុងរយៈពេល ៧ខែ
  • ភាគហ៊ុន CATHAY ធ្លាក់ថ្លៃបន្ទាប់ពីចិនហាមឃាត់
  • ក្រុមហ៊ុន APPLE ធ្លាក់ពីចំណាត់ថ្នាក់ទី៣
  • HUAWEI បង្ហាញទូរទស្សន៍ឆ្លាតវៃដោយប្រើ OS ផ្ទាល់ខ្លួន
  • SAMSUNG ស្វែងរកជម្រើសថ្មីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យខ្លួន
  • កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះ
  • HUAWEI នៅតែជាក្រុមហ៊ុនទូរស័ព្ទធំទី២
  • តម្លៃវិនិយោគអចលនទ្រព្យនៅថៃមានជាង$៦២០លាន
  • ប្រាក់ចំណេញ SAMSUNG ធ្លាក់ចុះជាង ៥០ភាគរយ