ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
សេដ្ឋកិច្ចឌីជីថល ចូលរួមចំណែកកាន់តែច្រើនដល់ ផ.ស.ស របស់ប្រទេសចិន

ក្រុងប៉េកាំង៖ យោងតាមរបាយការណ៍របស់បណ្ឌិតសភាព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ចិន (CAICT) នៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីថល ត្រូវបានប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន ១៦ពាន់ពាន់លានយន់ (២,៣២ពាន់ពាន់លានដុល្លារ) ក្នុងអំឡុងពេលពីខែមករាដល់ខែមិថុនា។ CAICT បានឱ្យដឹងថា តួលេខនេះមានទំហំស្មើ ៣៨,២ នៃ ផ.ស.ស កើនពី ៣២,៩ភាគរយនៅឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ ២០១៨


វិស័យលក់រាយនៅអង់គ្លេសកាត់បន្ថយការងារ ១៥០ពាន់នាក់ នៅឆ្នាំ២០១៨

ក្រុងឡុងដ៍៖ ហាងលក់រាយនៅតាមដងផ្លូវពាណិជ្ជកម្មធំៗនៅចក្រភពអង់គ្លេស កាត់បន្ថយបុគ្គលិកនៅឆ្នាំនេះ ដោយសារពន្ធលើអចលនទ្រព្យសម្រាប់អាជីវកម្មខ្ពស់ កំណើនសេដ្ឋកិច្ចមិនល្អ និងការកើនឡើងការលក់ទំនិញតាមអនឡាញ។ យោងតាមទីភ្នាក់ងារព័ត៌មានសមាគមអ្នកកាសែតអង់គ្លេស ដែលចេញផ្សាយទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវលក់រាយ (CRR)  បុគ្គលិកប្រហែល ១៤៩ ១៣២នាក់ ត្រូវបានកាត់ចេញ ខណៈដែលហាងទំនិញ និងភោជនីយដ្ឋាន ២ម៉ឺនកន្លែងបានបិទទ្វារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ ២០១៨


កូរ៉េនឹងទទួលពលករបរទេស ៥៦ពាន់នាក់នៅឆ្នាំ២០១៩

ក្រុងសេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនឹងទទួលយកពលករបរទេសចំនួន ៥៦ ០០០នាក់ ស្ថិតក្រោមប្រព័ន្ធអនុញ្ញាតការងារឆ្នាំ២០១៩ ដែលជាចំនួនដូចគ្នាទៅនឹងឆ្នាំនេះ  ដើម្បីបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសនេះ។ ស្ថិតក្រោមផែនការនេះ កូរ៉េនឹងទទួលយកពលករថ្មីចំនួន ៤៣ ០០០នាក់ និងពលករដែលវិលត្រឡប់មកវិញ​ចំនួន ១៣ ០០០នាក់ ដែលតួលេខនេះបានធ្វើឱ្យចំនួនពលករថ្មីមានតិចជាងឆ្នាំ២០១៨ ចំនួន ២ ០០០នាក់ ខណៈដែលអ្នកវិលត្រឡប់មកវិញមានច្រើនជាងមុន ២ ០០០នាក់ដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ ២០១៨


ថៃដាក់គោលដៅភ្ញៀវទេសចរជាង ៤០លាននាក់នៅឆ្នាំ២០១៩

ក្រុងបាងកក៖ ក្រុមប្រឹក្សាទេសចរណ៍ប្រចាំប្រទេសថៃ (TCT) ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរដែលទៅកាន់ប្រទេសថៃនឹងកើនឡើងមកស្មើ ៤០,៣លាននាក់ ក្នុងឆ្នាំ២០១៩ ដែលភាគច្រើនមកពីការកាត់បន្ថយឧបសគ្គក្នុងការដាក់ពាក្យស្នើទិដ្ឋាការ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ ២០១៨


ឱនភាពពាណិជ្ជកម្មជប៉ុនកើនឡើងនៅខែវិច្ឆិកាកន្លងមក

ក្រុងតូក្យូ៖ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញឱ្យដឹងកាលពីថ្ងៃពុធមកថា ប្រទេសជប៉ុនមើលឃើញឱនភាពពាណិជ្ជកម្មរបស់ខ្លួនកើនឡើងកាលពីខែវិច្ឆិកា ខណៈដែលការចំណាយលើការនាំចូលប្រេងកើនឡើង ស្របពេលការនាំចេញផលិតផលទាក់ទិននឹងស្មាតហ្វូនទៅកាន់​អាស៊ីធ្លាក់ចុះយ៉ាងខ្លាំង។ ប្រទេសជប៉ុនមានឱនភាពពាណិជ្ជកម្ម ៦,៥ប៊ីលានដុល្លារជាមួយនឹងប្រទេសដទៃជុំវិញពិភពលោក។ ការនាំចូលបានកើនឡើង ១២,៥% បើធៀបនឹងឆ្នាំមុនមកស្មើប្រមាណ ៦៨ប៊ីលានដុល្លារ។ ប្រេងដែលមិនទាន់កែច្នៃចូលរួមខ្លាំងជាងគេព្រោះតែតម្លៃកើនឡើង។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ ២០១៨


  • សេដ្ឋកិច្ចកូរ៉េនឹងលូតលាស់បានចន្លោះពី ២,៦ ទៅ ២,៧% នៅឆ្នាំ២០១៩
  • សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៩ ចាប់ផ្តើមអន់
  • បង់ក្លាដេស
  • កំណើនសេដ្ឋកិច្ចអាមេរិកនឹងថមថយថែមទៀត
  • ចិនគ្រោងសង់ព្រលានយន្តហោះ ២១៦ទៀត
  • GDP របស់ប្រទេសជប៉ុនក្នុងអំឡុងខែកក្កដាដល់ខែកញ្ញាធ្លាក់ចុះ
  • GDP ថៃនឹងលូតលាស់បានពី ៤ ទៅ ៤,៣% នៅឆ្នាំ២០១៩
  • អតិរេកពាណិជ្ជកម្មរវាងចិន និងអាមេរិកកើនឡើងខ្ពស់
  • ការធ្វើពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាស៊ានឆ្នាំនេះកើនឡើង
  • ទិន្នផលរោងចក្រសិង្ហបុរីកើនឡើង ៤,៣% នៅខែតុលា