ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ផ្សារទំនើបថ្មីៗកំពុងប្រល័យផ្សារទំនើបចាស់ៗ និងផ្សារប្រពៃណី

ភ្នំពេញ៖ កំណើនផ្សារទំនើបថ្មីៗ ជាពិសេសផ្សារទំនើបអន្តរជាតិ ដូចជាផ្សារទំនើប អ៊ីអន ផ្សារទំនើបម៉ាក្រូជាដើមកំពុងវាយប្រហារផ្សារទំនើបចាស់ៗ និងផ្សារប្រពៃណីដូចជាផ្សារទួលទំពូង ផ្សារអូរឬស្សី ផ្សារអូរឡាំពិក ផ្សារសូរិយា និងផ្សារសុវណ្ណាជាដើម ដែលធ្វើឱ្យផ្សារទាំងនេះបាត់បង់ភ្ញៀវបន្តិចម្តងៗ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០១៩


៤ខែដើមឆ្នាំទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងជាង២១%

ភ្នំពេញ៖ យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតត្រឹម​រយៈពេល៤ខែ ដើមឆ្នាំ២០១៩ នេះ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​មាន​ជាង២លានតោន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានជាង ១,៧លានតោន ពោលគឺកើនឡើងជាង២១%។ របាយការណ៍នេះបានបញ្ជាក់ថា ក្នុងបរិមាណទំនិញឆ្លងកាត់សរុបទាំងជាង២លានតោន ក្នុងនោះមានទំនិញនាំចូលជាង ១,៦​លានតោន កើនឡើង៣១% ហើយនាំចេញមានជាង៤១ម៉ឺនតោន ថយចុះ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


ការនាំចេញសម្បុកត្រចៀកកាំទៅចិននឹងកើតឡើងឆាប់ៗ

ភ្នំពេញ៖ លោក ណាងសុធី ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៩ បាននិយាយថា ខណៈប្រទេសចិនគឺជាទីផ្សារធំជាងគេសម្រាប់សម្បុកត្រចៀកកាំនៅទូទាំងពិភពលោក ការនាំចេញផលិតផលនេះពីកម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការអាចនឹងកើតមានឆាប់ៗ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា និងចិនបានឯកភាពគ្នាជាគោលការណ៍រួចហើយ ដោយគ្រាន់តែមិនទាន់មាននីតិវិធី និងពិធីសារជាមួយគ្នាតែប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


របត់នៃការវិនិយោគថ្មីស្វែងយល់អំពីទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ តាមរយៈកម្មវត្ថុនៃ ការវិនិយោគ

ភ្នំពេញ៖ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា​បំពេញបាននូវកម្មវត្ថុនៃការវិនិយោគជាច្រើនប្រភេទតាមរយៈសភាវូបនីយកម្មសេដ្ឋកិច្ច និងកំនិតផ្តួចផ្តើមនូវយុទ្ធសាស្រ្ត «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលទាក់ទាញអ្នកវិនិយោគមកពីគ្រប់ទិសទីក្នុងពិភពលោកចូលមកកាន់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈប្រវត្តិរបត់នៃការអភិវឌ្ឍ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យរបស់ប្រទេសមួយ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនោះ។ អនាគតទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ ប្រទេសកម្ពុជាដែលមានទីផ្សារយ៉ាងធំ តម្លៃទាប ផលចំណេញខ្ពស់ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់វិនិយោគិនជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០១៩


ការប្រកួតប្រជែងលើសេវាកម្មផ្ទេរប្រាក់ធ្វើអោយកម្រៃជើងសារកាន់តែទាប

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា​ សេវាកម្មផ្ទេរប្រាក់តាមរយៈភ្នាក់ងារហិរញ្ញវត្ថុផ្សេងៗកំពុងរីកដុះដាលដូចផ្សិត ដោយមានភ្នាក់ងារកាន់តែច្រើន និងមានច្រើន​ក្រុមហ៊ុន ទាំងក្រុមហ៊ុនចាស់ៗបង្កើតយូរហើយ និងក្រុមហ៊ុនផ្ទេរប្រាក់ទើបបង្កើតថ្មីៗជា ដើម។​ ដូចនេះ នៅពេលសេវាកម្មផ្ទេរប្រាក់កាន់តែច្រើនបែបនេះ ក៏បានធ្វើឱ្យកម្រៃជើងសារ ឬតម្លៃ​សេវាកម្មក៏កាន់តែប្រកួតប្រជែងខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ ២០១៩


  • រយៈពេល៤ខែទុនវិនិយោគវិស័យសំណង់កើនជាង ២,៨០០លានដុល្លារ ក្នុងនោះទុនវិនិយោគដោយចិននៅតែឈានមុខគេ
  • ទំហំវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានប្រមាណជាង២,៧ពាន់លានដុល្លារក្នុងរយៈពេលជាង ២៤ឆ្នាំ និងប្តេជ្ញាយកចំណាត់វិនិយោគថ្នាក់កំពូល
  • កម្ពុជាត្រូវត្រៀមខ្លួនឱ្យកាន់តែប្រសើរដើម្បីទាក់ទាញទេសចរចិន
  • នាំចូលជ្រូកពីថៃកើនខណៈការផ្គត់ផ្គង់ពីវៀតណាមថយ
  • ការចិញ្ចឹមគោយកទឹកដោះចាប់ផ្តើមដំណើរការបន្ទាប់ពីគោចំនួន១០០ក្បាលបានមកដល់កម្ពុជា
  • កាំនាំចេញរបស់កម្ពុជាទៅអាមេរិកនៅត្រីមាសទី១ កើនឡើងដល់ជាង១,១២ពាន់លានដុល្លារ
  • តើកម្ពុជាត្រូវផ្តោតលើចំណុចសំខាន់ៗអ្វីខ្លះដើម្បីសម្រេចនូវមហិច្ឆតាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០?
  • វិនិយោគចិនធំៗគ្រោងវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជារួមទាំងការរុករករ៉ែ និងសុខាភិបាល
  • ចំណូលរបស់ក្រុមហ៊ុនហ្រ្គេនធ្វីន នៅត្រីមាសទី១កើនឡើងជិត ៦០ភាគរយ
  • កម្ពុជាជាប្រទេសមានការតភ្ជាប់អគ្គីសនីលឿនបំផុត