ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចំណែកប្រាក់រៀលក្នុងសេដ្ឋកិច្ចកើនដល់ ៣៣%

ភ្នំពេញ៖ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ធនាគារជាតិនៃកម្ពុជា (NBC) កាលពី​ចុង​សប្តាហ៍​មុន​បាន​សរសេរ​ថា តម្រូវការ​ប្រាក់រៀល​ក្នុង​ទីផ្សារ​បាន​កើនឡើង​ជា​លំដាប់ ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច ៣៣​ភាគរយ និង​កំណើន​ប្រាក់​បញ្ញើ​ជា​រៀល​មាន​ចំនួន ៣៧​ភាគរយ​។ កំណើន​នេះ​បាន​បន្ទាប​កម្រិត​ដុល្លារ​នីយកម្ម​បន្តិច​ (​វាស់​ដោយ​អនុបាត​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​ធៀប​នឹង​រូបិយវត្ថុ​​ទូទៅ​មក​នៅត្រឹម ៨២,៩​ភាគរយ ​ធៀប​នឹង ៨៤,៨​ភាគរយ​ កាលពី​ឆ្នាំ​២០១៨​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២០


ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុនកើនជិត ១៣% រយៈពេល ១១ខែ

ភ្នំពេញ៖ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro បានឱ្យដឹងថា ចាប់ពីដើមខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានតម្លៃសរុប ២,១០ពាន់លានដុល្លារ កើនឡើង ១២,៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ដែលមានតម្លៃសរុប ១,៨៦ពាន់លានដុល្លារ។ ការនាំទំនិញពីកម្ពុជាទៅប្រទេសជប៉ុន មានតម្លៃជិត ១,៦០ពាន់លានដុល្លារ កើនឡើង ៧,៧ភាគរយ ពីចំនួន ១,៤៨ពាន់លានដុល្លារ កាលពីរយៈពេល ១១ខែ ឆ្នាំ២០១៨ ចំណែកការនាំចេញទំនិញពីជប៉ុនមកកម្ពុជាមានតម្លៃ ៥០២,៨៨លានដុល្លារ ខណៈកាលពីឆ្នាំ២០១៨ មានតម្លៃ ៣៧៥,៧០ លានដុល្លារ ដោយកើនឡើង ៣៣,៩ភាគរយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ ២០២០


រោងចក្រវេចខ្ចប់ផ្លែឈើស្រស់បានបើកដំណើរការជាផ្លូវការ

ភ្នំពេញ៖ ការវិនិយោគ​លើ​រោងចក្រ​វេចខ្ចប់​ផ្លែឈើ​ស្រស់​មាន​តម្លៃ​ ១០លាន​ដុល្លារ ​របស់​ក្រុមហ៊ុន Hyundai Mao Legacy បាន​បើក​ដំណើរការ​ហើយ​កាលពី​ថ្ងៃ​ពុធ ដោយបាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​លើកដំបូង​របស់​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស ​កូរ៉េខាងត្បូង ខណៈ​វា​នឹង​បង្កើន​ផលិតផល​មាន​ស្លាក​​យីហោ​ផលិត​នៅ​កម្ពុជា​ទៅ​​ទីផ្សារ​ពិភពលោក​ផងដែរ​។ ក្រុមហ៊ុន Hyundai Mao Legacy ជាការ​វិនិយោគ​រវាង​ក្រុមហ៊ុន Hyundai Corporation របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក Mao Legacy​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២០


ក្រុមហ៊ុនចិនធំមួយប្រកាសដាំកប្បាសលើដី ១សែនហិចតានៅកំពង់ស្ពឺដើម្បីបង្កើនជីវភាពកសិករ

ភ្នំពេញ៖ លោក តឹក ង៉ូយ តំណាងលោក Li Zheng ប្រធានវិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសចិនបានឱ្យដឹងថា នេះជាលើកទី២ ហើយដែលវិទ្យាស្ថានដំណាំកសិកម្មប្រទេសចិនរួមជាមួយក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិនបានមកធ្វើការសិក្សាស្រាវជ្រាវ ដើម្បីធ្វើការដាំដុះដំណាំកប្បាសនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ជំហានដំបូងនឹងធ្វើការដាំដុះក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដី ១០ម៉ឺនហិចតា ហើយបើជោគជ័យនឹងបន្តធ្វើការដាំដុះនៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។ ការជ្រើសយកប្រទេសកម្ពុជាក្នុងការដាំដុះដំណាំកប្បាសនេះ គឺដើម្បីជួយដល់ប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងបង្កើនចំណូលថវិកាជាតិថែមទៀត ជាពិសេសក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរមកកំសាន្តផងដែរនៅពេលដែលកប្បាសចេញផ្កា។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ www.business-cambodia.com ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២០


NBC៖ វិស័យធនាគារកម្ពុជានៅតែបង្ហាញអំពីភាពរឹងមាំ

ភ្នំពេញ៖ វិស័យ​ធនាគារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ បាន​បន្ត​ភាពរឹងមាំ​របស់ខ្លួន​ដ៏ល្អ ទោះបី ជា​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ និង​សកម្មភាព​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​តំបន់ និង​ប្រទេស​ធំៗ​នៅលើ​ពិភពលោកជួបប្រទះ​នឹង​ភាពតានតឹង​ក៏ដោយ​។ របាយការណ៍​របស់ធនាគារជាតិនៃកម្ពុជា (NBC) បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០១៩ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​ដល់​ប្រមាណ ១៨​ពាន់​លាន​ដុល្លារ និង​អាច​ធានា​ការនាំចូល​ទំនិញ និង​សេវា​បាន​ប្រមាណ ៧​ខែ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២០


  • ផ្សារមូលបត្រកម្ពុជាបង្ហាញកំណើនខ្ពស់ក្នុងឆ្នាំ២០១៩
  • ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ២០១៩ កើនឡើងជិត ១០០ភាគរយ ខណៈគុណភាពកាន់តែល្អ
  • កម្ពុជានឹងនាំចេញផ្លែស្វាយស្រស់ទៅកូរ៉េខាងត្បូង
  • ការនាំចេញដំឡូងមីឆ្នាំ២០១៩ កើនឡើងជាង ២០ភាគរយ
  • ការវិនិយោគផ្ទាល់របស់កម្ពុជានៅបរទេសធ្លាក់ចុះជាង ១៣ភាគរយ
  • ប្រាក់ចំណូលរបស់កំពង់ផែព្រះសីហនុកើនឡើង ១៧%
  • CDC អនុម័តគម្រោងចំនួន ៤ តម្លៃជាង $១៧លាន
  • ការនាំចេញពោតធ្លាក់ចុះជាង ៤០ភាគរយ
  • ការនាំចេញម្រេចនៅឆ្នាំ២០១៩ បានកើនឡើង ៥០ភាគរយ
  • ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមមានការកើនឡើង