ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រោងចក្រថាមពលនៅល្វាឯមនឹងដំណើរការនៅខែ ៤

ភ្នំពេញ៖ រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេងខ្មៅ (HFO) តម្លៃ ៣៨០​លាន​ដុល្លារ ​ក្នុងស្រុក​ល្វាឯម ខេត្ត​កណ្តាល ​នឹងដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ដំបូង​ ១០០មេហ្គាវ៉ាត់​ នៅក្នុង​ខែមេសា​។ បរិមាណ​ ៣០០ មេហ្គាវ៉ាត់​ទៀត​ នឹងដាក់​ដំណើរការ​នៅ​អំឡុង​ត្រីមាស​ទី​២ ​ឬ​ដើម​ត្រីមាស​ទី​៣ ​ឆ្នាំ​២០២០ ​នេះ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០


កម្មកររោងចក្រជិត ២ម៉ឺននាក់ត្រូវព្យួរការងារ ខណៈក្រុមហ៊ុន ៣៣បានដាក់ពាក្យស្នើសុំមកក្រសួង

ភ្នំពេញ៖ បង្ហាញកង្វះវត្ថុធាតុសម្រាប់បម្រើនៅក្នុងវិស័យកាត់ដេរឈានមកដល់ចំណុចមួយបង្ហាញថា គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មានរោងចក្រប្រមាណ ៣៣ បានដាក់ពាក្យសុំព្យួរការងាររយៈពេល ២សប្តាហ៍ដែលស្មើនឹងកម្មករប្រមាណ ១៧ ០៩៦នាក់ មានន័យថាព្យួរតែ ១ ភាគ ៤ នៃចំនួនកម្មករ​និយោជកសរុបរបស់រោងចក្រទាំង ៣៣ នោះទេ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០


ក្រុមហ៊ុនក្នុងស្រុកគ្រោងនាំចេញផ្លែស្វាយស្រស់ទៅអឺរ៉ុប-កាណាដា

ភ្នំពេញ៖ លោក ចាន់ ពេជ្រ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន Signatures of Asia, Cambodian Rice Mill & Exporter ដែល​ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្នុងស្រុក​បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​មាន​ផែនការ​នាំចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅ​អឺរ៉ុប និង​កាណាដា​នៅ​ឆ្នាំនេះ​។ ក្នុង​ជំហាន​ដំបូង​ក្រុមហ៊ុន​​មាន​ផែនការ​​នាំចេញ​ស្វាយ​ស្រស់​ដោយ​ផ្ទាល់​ចំនួន​ ៣,៥តោន​ក្នុង​ ១ ​សប្តាហ៍​ ទៅកាន់​ទីផ្សារ​ប្រទេស​ទាំង​២ ​នេះ​។ ​សព្វថ្ងៃក្រុមហ៊ុន​នេះ​កំពុង​ស្វែងរក​រោងចក្រ​វេចខ្ចប់ និង​សម្លាប់​មេរោគ​លើ​ផ្លែស្វាយ ​ដែល​ស្របតាម​ស្តង់ដា​អនាម័យ​របស់​អឺរ៉ុប និង​កាណាដា ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស្វែងរក​អ្នកផ្គត់ផ្គង់​ផ្លែស្វាយ​ក្នុងស្រុក​ផង​ដែរ​​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២០


កិច្ចព្រមព្រៀងថាមពលខ្យល់រំពឹងថានឹងសម្រេចនៅឆ្នាំនេះ

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​រំពឹងថា​នឹង​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​ក្រុមហ៊ុន​បារាំង The Blue Circle ដើម្បី​អភិវឌ្ឍ​កសិដ្ឋាន​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។ ការវិនិយោគ​របស់​ក្រុមហ៊ុន​នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​អគ្គិសនី និង​ឆ្លើយតប​ទៅនឹង​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុងការ​បញ្ចុះតម្លៃ​អគ្គិសនី​ទាំង​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​គ្រួសារ​។ តាម​ផែនការ​របស់​ក្រុមហ៊ុន The Blue Circle នឹង​សាងសង់ wind turbines យ៉ាងតិច ១០ ​ដើម​ ជាមួយ​នឹង​សមត្ថភាព​ផលិត​ថាមពល ៨០ មេហ្គាវ៉ាត់​នៅលើ​ភ្នំ​បូកគោ​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២០


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយទៀតបើកដំណើរការ

ភ្នំពេញ៖ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Titan Stone Life Insurance Plc ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Titan Stone Group បាន​ដំណើរការ​ជា​ផ្លូវការ​នៅ​ទីផ្សារ​កម្ពុជា បន្ទាប់ពី​វិស័យនេះ​បង្ហាញ​ការរីកចម្រើន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​។ វត្តមាន​របស់ Titan Stone Life Insurance Plc បាន​ធ្វើឲ្យ​វា​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ទី​១០ ​នៅក្នុង​ទីផ្សារ​ដ៏តូចចង្អៀត​មួយ​នេះ​។ ទិន្នន័យ​បាន​ពី​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ ៩ ជាមួយ​នឹង​បុព្វលាភ​ដុល​សរុប​បន្ត​កើនឡើង​ពី​ ១០០ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ​២០១៨ ដល់ ១៤៣ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ​២០១៩​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ ២០២០


  • ការនាំចេញអង្ករបានកើនឡើង ២១% ទោះបីការដឹកជញ្ជូនកំពុងរងផលប៉ះពាល់ ដោយសារវីរុសកូរ៉ូណាក៏ដោយ
  • កម្ពុជាទទួលបានចំណូលជិត $៥ពាន់លាន ពីទេសចរណ៍ក្នុងឆ្នាំ២០១៨
  • ក្រសួងបង្កើតគោលនយោបាយគាំទ្រចន្ទី
  • CDC អនុម័តគម្រោងវិនិយោគ ៦បន្ថែម ដែលមានតម្លៃ $៦៧៧លាន
  • កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ
  • រដ្ឋាភិបាលសម្រេចមិនយកពន្ធសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប
  • រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលនិធិ ៥០លានដុល្លារ សម្រាប់ជួយ SME
  • ក្រសួងពាណិជ្ជកម្ម ជំរុញការចូលរួមលើកកម្ពស់ម៉ាកផលិតផលក្នុងស្រុក
  • កម្ពុជាបានចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពន្ធត្រួតគ្នាជាមួយហុងកុង
  • ការនាំចេញកៅស៊ូរបស់កម្ពុជានៅខែមករាបានកើនឡើង ១៧ភាគរយ