ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញនៅត្រីមាសទី២ធ្លាក់ចុះ៣ភាគរយ

ភ្នំពេញ៖ របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញនៅត្រីមាសទី២ ឆ្នាំ២០១៩នេះ បានធ្លាក់ចុះ៣% បើធៀបនឹងត្រីមាសទី១ ដោយសារការដកចេញប្រភេទការិយាល័យកម្រិតC ពីទីផ្សារ។ លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យខាងលើបានឱ្យដឹងថា ការិយាល័យកម្រិតC ចំនួន១១ ២៥៦ ម៉ែត្រការ៉េត្រូវដក់ចេញពីទីផ្សារ​​ ដើម្បីកែលម្អទៅជាកម្រិត B វិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ ២០១៩


SCG ទទួលបានចំណូល$២២៦លានពីប្រតិបត្តិការនៅកម្ពុជាឆមាសទី១

ភ្នំពេញ៖ ប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនផលិតសម្ភារសំណង SCG នៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៩ មានកំណើនប្រមាណ១១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ស្តីពីប្រតិបត្តិការប្រចាំតំបន់របស់ក្រុមហ៊ុនបានបង្ហាញថា ក្នុងឆមាសទី១ ក្រុមហ៊ុនទទួលបានចំណូលពីការលក់ចំនួន ២២៦លានដុល្លារ ដែលភាគច្រើន​បានពីអាជីវកម្មស៊ីម៉ងត៍ ចំណែកឯចំណូលបានពីការលក់នៅត្រីមាស​ទី២ មានប្រមាណ ១១៦លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០១៩


អាជីវកម្មសាច់ជ្រូកនៅតែបន្តធ្លាក់ចុះដោយសារក្តីបារម្ភ

ភ្នំពេញ៖ អាជីវកម្មសាច់ជ្រូកនៅកម្ពុជានៅមិនទាន់ស្ទុះងើបឡើងវិញនៅឡើយទេចាប់តាំងពីឧស្សាហកម្មនេះរងការវាយប្រហារដោយជំងឺប៉េស្តជ្រូកអាហ្រិកមក។ អាជីវករលក់សាច់ជ្រូកនៅផ្សារអូឫស្សី លោក តាំង ម៉េងគា បាននិយាយថា មុនពេលមានការរកឃើញជំងឺនេះនៅកម្ពុជា លោក លក់ជ្រូកបានចំនួន៦០ក្បាលក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះលោកលក់បានតែ៣០ក្បាលប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០១៩


ទូតម៉ាឡេស៊ីចាប់ផ្តើមបេសកកម្មជួយក្រុមហ៊ុនម៉ាឡេស៊ីនៅកម្ពុជា

ភ្នំពេញ៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានចាប់ផ្តើមបេសកកម្មស្វែងរកការពិតមួយ ដោយធ្វើទស្សនកិច្ចក្រុមហ៊ុនរបស់ម៉ាឡេស៊ីនៅកម្ពុជា ដើម្បីស្វែងរក តម្រូវការ ការបារម្ភ និងបញ្ហាប្រឈមរបស់ពួកគេ បំណងកែលម្អ​ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅប្រទេសកម្ពុជា។ លោក ឯកអគ្គរាជទូត​ បន្ថែមថា លោកកំពុងវាយតម្លៃពីក្តីបារម្ភរបស់ក្រុមហ៊ុនម៉ាឡេស៊ីនៅកម្ពុជាចាប់តាំងពីលោកបានឡើង​កាន់តំណែងកាលពីថ្ងៃទី១ ខែឧសភា​ កន្លងមក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩


នាយករដ្ឋមន្រ្តី៖កម្ពុជាចំណាយ$៣០០លានក្នុង១ខែ

ភ្នំពេញ៖ ថ្លែងក្នុងពិធីពនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតក តេជោ កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា រដ្ឋាភិបាលបានចំណាយទឹកប្រាក់ប្រមាណ ៣០០លានដុល្លារជារៀងរាល់ខែសម្រាប់បើកប្រាក់ខែ ការជួសជុល​ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេស ប៉ុន្តែកម្ពុជាអាចមានសមត្ថភាពរកប្រាក់ចំណូលបានរហូតដល់ប្រមាណ៥០០លានដុល្លារនៅក្នុងមួយខែ ដូច្នេះអតិរេកមានលើសពី ១០០លានដុល្លារក្នុងមួយខែ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩


  • កំណើនទិញលក់អចលនទ្រព្យធ្វើឱ្យការប្រមូលពន្ធប្រថាប់ត្រាកើនឡើងខ្ពស់
  • ការនំាចេញទំនិញទៅទីផ្សារអន្តរជាតិ មានតម្លៃជិត$៧ពាន់លាន
  • IFAD ផ្តល់កម្ចី$៧០លានលើគម្រោងកសិកម្ម
  • IFAD នឹងពិភាក្សាគម្រោងវិនិយោគកសិកម្មនៅកម្ពុជា
  • អេស៊ីលីដាត្រូវបានយល់ព្រមជាភ្នាក់ងារលក់មូលបត្រ
  • កម្ពុជាសម្លឹងទីផ្សារឥណ្ឌូនេស៊ី សម្រាប់នាំអង្គរចេញនិងសហការផលិតគ្រឿងបង្គុំទោចក្រយាន
  • អ្នកជំនាញណែនាំឲ្យមានការប្រុងប្រយ័ត្នក្នុការសាងសង់់សណ្ឋាគារបន្ថែម ខណះភ្ញៀវទេសចរហាក់ធ្លាក់ចុះ
  • អាជីវកម្មខ្នាតតូចរបស់ចិនកំពុងកើនឡើងនៅភ្នំពេញ
  • ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាង ៥២លានដុល្លាររយះពេល ៧ខែនេះ
  • ក្រុមហ៊ុនត្រៀមដាំកប្បាស១៨០ កិកតានៅខេត្តពោធិ៍សាត់