ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
AIR FRANCE នឹងប្រកាសទិញយន្តហោះ A220

ក្រុងប៉ារីស៖ កាសែត Journal Du Dimanche របស់ប្រទេសបារាំងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនអាកាសចរណ៍ Air France នៅសប្តាហ៍នេះនឹងប្រកាសផែនការក្នុងការទិញយន្តហោះរយៈចម្ងាយមធ្យម Airbus A220a ដែលផលិតនៅក្នុងប្រទេសកាណាដា ចន្លោះពី ៥០ ទៅ ៧០គ្រឿង ដែលជាផ្នែកមួយនៃការកែប្រែក្រុមយន្តហោះរបស់ខ្លួន​ដែលទន្ទឹងរង់ចាំយ៉ាងខ្លាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០១៩


ភាពអត់ការងារធ្វើនៅសិង្ហបុរីបន្តកើនឡើងនៅត្រីមាសទី២

សិង្ហបុរី៖ យោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ (MOM) កាលពីថ្ងៃសុក្រទី២៦ ខែកក្កដា នេះបានបង្ហាញថា អត្រាអត់ការងារធ្វើសម្រាប់ប្រជាជនសិង្ហបុរីបានកើនឡើង៣ត្រីមាសជាប់ៗគ្នា និងបានឡើងដល់៣,៣% នៅក្នុងខែមិថុនា កើនឡើងពីអត្រា​៣,២% នៅក្នុងខែមីនា ដែលកើនឡើងបែបនេះបន្ទាប់ពីមានការប្រែប្រួលតាមរដូវកាល​ដែលត្រូវបានគេយកមកគិតរកតាមអត្រានៃការអត់ការងារធ្វើនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃសៅរ៍-អាទិត្យ ទី២៧-២៨ ខែកក្កដា ឆ្នាំ ២០១៩


កំណើនសេដ្ឋកិច្ចអមេរិកបានថមថយនៅត្រីមាសទី២ ឆ្នាំនេះ

ក្រុងវ៉ាស៊ីនតោន៖ ទិន្នន័យរដ្ឋាភិបាលបានបង្ហាញនៅចុងសប្តាហ៍មុនថា សេដ្ឋកិច្ចអាមេរិក​បានថមថយនៅត្រីមាសទី២​ ឆ្នាំ២០១៩ មកនៅត្រឹមល្បឿនមួយដែលនៅតែមានភាពរឹងមាំ។ ក្រុមអ្នកវិភាគបានរំពឹងថា កំណើននៅត្រីមាសទី២ មានតែ​១,៨% ប៉ុណ្ណោះ ប៉ុន្តែ​សេដ្ឋកិច្ចនេះទទួលបានការជំរុញពីការចំណាយដ៏រឹងមាំលើរថយន្ត អាហារ និងសម្លៀកបំពាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០១៩


IMF ទម្លាក់ការព្យាករកំណើតសេដ្ឋកិច្ចពិភពលោក

ក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងពាណិជ្ជកម្មពិភពលោក ភាពមិនប្រាកដប្រជាដែលបន្តកើតមាន និងការកើនឡើងចក្ខុវិស័យសម្រាប់ការចាកចេញរបស់អង់គ្លេសដោយគ្មានកិច្ចព្រមព្រៀង (no-deal Brexit) កំពុងកាត់បន្ថយកម្លាំងសេដ្ឋកិច្ចពិភពលោក​ ដែលប្រឈមនឹងឆ្នាំ២០២០«ដ៏គ្រោះថ្នាក់»។ នេះបើយោងតាមការព្រមានរបស់មូលនិធិ IMFនៅថ្ងៃអង្គារិ៍។ជម្លោះពាណិជ្ជកម្មកំពុងធ្វើអោយអន់ថយដល់ការវិនិយោគ នឹងធ្លាក់ចុះការផលិតហើយមូលនិធិ IMF បានជំរុញឲ្យប្រទេសនានាចៀសវាងការប្រើពន្ធដុំម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


អ្នកចង់បានប័ណ្ណបៃតងរស់នៅអាមេរិកត្រូវវិនិយោគច្រើនជាងមុន

ក្រុងវ៉ាស៊ីនតោន៖ បុគ្គលដែលសង្ឃឹមថានឹងទទួលបានប័ណ្ណបៃតងអាមេរិក (Ameri Can Green Card) ជាផ្ងូរការវិនិយោគហិរញ្ញវត្ថុដ៏ច្រើននៅអាមេរិក ឥលូវនេះត្រូវវិនិយោគសាច់ប្រាក់ច្រើនជាងមុន ស្ថិតក្នុងវិធានការចម្រូងចម្រាសមួយ។ នេះបើយោងតាមវិធានថ្មីមួយដែលគ្រោងនឹងចេញផ្សាយនៅយប់ថ្ងៃពុធម្សិលមិញ។ ការវិនិយោគចំនួន ១,៨ លានដុល្លារដែលឲ្យអ្នកវិនិយោគទឹកប្រាក់នេះទទួលបានការអនុញ្ញាតរស់នៅជាអចិន្ត្រៃយ៍ ដែលកើនឡើង១លានដុល្លារខណះដែលនៅតំបន់ដែលមានអត្រាគ្មានការងារធ្វើខ្ពស់ ទឹកប្រាក់វិនិយោគនេះបានកើនឡើងពី ៥សែនដុល្លារ ដល់៩សែនដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩


  • Luckin Coffee គ្រោងចូលទីផ្សារមជ្ឈិមបូព៌ា និងឥណ្ឌា
  • ធនាគារកណ្តាលអឺរ៉ុបរឹតបន្តឹងកម្រិតឥណទានសម្រាប់គ្រួសារ
  • ចិនបើកចំហវិស័យហិរញ្ញវត្ថុបន្ថែមទៀតដល់បរទេស
  • វៀតណាម ពីអ្នកឈ្នះសង្រ្គាមពាណិជ្ជកម្មទៅជាទិសដៅរបស់ ត្រាំ
  • ឥណ្ឌូណេស៊ីកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
  • FTA វៀតណាម អ៊ឺរ៉ុបជំរុញអចលទ្រព្យប្រទេសវៀតណាម
  • ឥណ្ឌា-អាមេរិកចាប់ផ្តើមចរចារឡើងវិញ ខណះសង្គ្រាមពន្ធឡើងកំដៅ
  • HUAWEI កាត់បន្ថយបុគ្គលិកនៅអាមេរិក
  • ប្រាក់ឈ្នួលអប្បបរមាវៀតណាមនឹថកើន៥.៥% នៅឆ្នាំ២០២០
  • ជម្លោះពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េនឹងប៉ះពាល់បច្ចេកវិទ្យាពិភពលោក