ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អាមេរិក-ជប៉ុន ឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រុងប៊ីអារីត្ស៖ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តីជប៉ុន​ ស៊ីនហ្សូ​ អាបេ កាលពីថ្ងៃអាទិត្យ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាគោលការណ៍​រវាងប្រទេសទាំង២ បន្ទាប់ពីការចរចាប្រកបដោយភាពតានតឹង។ មេដឹងនាំទាំង២ បានឱ្យដឹងថា ពួកគេសង្ឃឹមថានឹងមានការចុះហត្ថលេខាជាផ្លូវការមួយ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅខែក្រោយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០១៩


ក្រុមហ៊ុនចិន ជប៉ុន និងកូរ៉េសម្លឹងកិច្ចសហការក្នុងឧស្សាហម្ម 5G

ក្រុងឆាងឈុន៖ កិច្ចប្រជុំកំពូលសហគ្រាសចិន ជប៉ុន និងកូរ៉េខាងត្បូងលើកទី១ ដែលបានរៀបចំធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្តាហ៍មុនបានទាក់ទាញសហគ្រាសជាង ២៤០ មកពីប្រទេសចិន ជប៉ុន និងកូរ៉េ ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម 5G។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅទីក្រុងឆាងឈុននៃខេត្តជីលីន ប្រទេសចិន ដែលផ្តោតលើ​ឱកាសនានាក្នុងសករាជ 5G សម្រាប់សហគ្រាសធុនតូច និងមធ្យម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩


សិង្ហបុរីសាកល្បងរថយន្តក្រុងគ្មានអ្នកបើកបរនៅសប្តាហ៍ក្រោយ

ក្រុងសិង្ហាបុរី៖ ប្រទេសសិង្ហបុរី នៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមដាក់ដំណើរការសាកល្បងជាសាធារណៈនូវរថយន្តក្រុងគ្មានអ្នកបើកបរដែលអាចត្រូវបានកក់តាមរយៈកម្មវិធី (App) ដែលផ្នែកមួយនៃមហិច្ឆតាក្នុងការដាក់ដំណើរការរថយន្តស្វ័យបើកបរនៅទូទាំងបរីរដ្ឋមួយនេះ។ រថយន្តនេះអាចប្រតិបត្តិការក្នុងពេលមានភ្លៀងធ្លាក់មធ្យម​ ប៉ុន្តែឈប់ដំណើរការនៅ​ពេលភ្លៀងធ្លាក់ខ្លាំង ដែលជាអាកាសធាតុសាមញ្ញក្នុងទីក្រុងអាស៊ីអាគ្នេយ៍ដែលស្ថិតនៅតំបន់ត្រូពិកនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩


ប្រាក់ចំណូល BAIDU កើន តែប្រាក់ចំណេញសុទ្ធធ្លាក់ចុះ

ក្រុងស៊ាងហៃ៖ ក្រុមហ៊ុនអ៊ីនធឺណិត Baidu របស់ចិនបានស្ទុះងើបឡើងវិញក្នុងអំឡុងត្រីមាសទី២ ដោយបានបង្ហាញប្រាក់ចំណូលប្រសើរជាងការរំពឹងទុកកាលពីថ្ងៃអង្គារដោយ​សា​រ​​​កំ​ណើនចរាចរណ៍អ៊ីនធឺណិតរឹងមាំ តែក្រុមហ៊ុនប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញខ្លាំងផងដែរ។ ក្រុមហ៊ុនអ៊ីនធឺណិតមួយនេះបានឱ្យដឹងទៀតថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង ១,៤% ដល់២៦,៣ពាន់លានយន់ (៣,៨ពាន់លានដុល្លារ)​ ដែលខ្ពស់ជាងការព្យាករជាមធ្យមដែលមានចំនួន​២៥,៨ពាន់លានយន់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩


ផ្សារហ៊ុនអាស៊ីឡើងថ្លៃ ខណៈមានភាពធូរស្រាលបញ្ហាពាណិជ្ជកម្ម

ក្រុងហុងកុង៖ ទីផ្សារភាគហ៊ុនអាស៊ីភាគច្រើនបានឡើងថ្លៃកាលពីថ្ងៃអង្គារដោយសារក្តីសង្ឃឹមថា ធនាគារកណ្តាល និងរដ្ឋាភិបាលនៅទូទាំងពិភពលោក នឹងចាត់វិធានការជម្រុញសេដ្ឋកិច្ច ខណៈវិនិយោគិនក៏បានអបអរផងដែរដោយសារសញ្ញាថ្មីៗពីភាពធូរស្រាលនៃភាពតានតឹងក្នុងសង្រ្គាមពាណិជ្ជកម្មចិន និងអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៩


  • PROTON ចង់ដណ្តើមឈ្មោះជាក្រុមហ៊ុនលក់រថយន្តច្រើនជាងគេមកវិញ
  • លោក ត្រាំ ចាប់អារម្មណ៍ទិញកោះ GREENLAND
  • ទីផ្សារលំនៅឋានក្នុងទីក្រុងបាងកកឆ្លាក់ចុះនៅឆមាសទី១
  • សិង្ហបុរីទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចដល់ ០%
  • FDI នៅចិនកើនឡើងជាង ៧ភាគរយក្នុងរយៈពេល ៧ខែ
  • ភាគហ៊ុន CATHAY ធ្លាក់ថ្លៃបន្ទាប់ពីចិនហាមឃាត់
  • ក្រុមហ៊ុន APPLE ធ្លាក់ពីចំណាត់ថ្នាក់ទី៣
  • HUAWEI បង្ហាញទូរទស្សន៍ឆ្លាតវៃដោយប្រើ OS ផ្ទាល់ខ្លួន
  • SAMSUNG ស្វែងរកជម្រើសថ្មីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យខ្លួន
  • កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីធ្លាក់ចុះ