ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានចាប់ផ្តើមដោយមានក្រុមហ៊ុនចូលរួមច្រើនជាងមុន

ក្រុងណាននីង៖ ពិព័រណ៍ចិន និងអាស៊ានលើកទី១៦ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍នៅទីក្រុងណាននីង ដែលជារដ្ឋធានីតំបន់ស្វយ័ត Guzngxi Zhuang នៅភាគខាងត្បូងប្រទេស​ចិន ដែលបង្ហាញពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសផ្សេងទៀតដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់នឹងផ្លូវ។ ការតាំងពិព័រណ៍ និងសកម្មភាពនៅក្នុងការតាំងពិព័រណ៍នេះត្រូវបានរំពឹងថានឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ាននៅលើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌី​ជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩


បុគ្គលិកក្រុមហ៊ុន GM ធ្វើបាតុកម្មឈប់ធ្វើការងារនៅទូទាំងប្រទេស

ក្រុងដេត្រយ៖ សហជីព United Auto Workers (UAW) បានចាប់ផ្តើមធ្វើបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងក្រុមហ៊ុន General Motors (GM) កាលពីថ្ងៃចន្ទ​ ដោយមានសមាជិក​ប្រហែល ៤៦ ០០០នាក់ ដើរចេញពីការងារ បន្ទាប់ពីការចរចាកិច្ចសន្យាបានជាប់គាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩


អ្នកដំណើរ និងទំនិញឆ្លងកាត់ព្រលានយន្តហោះហុងកុងធ្លាក់ចុះខ្លាំង

ក្រុងហុងកុង៖ អាជ្ញាធរព្រលានយន្តហោះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រលានយន្តហោះអន្តរជាតិហុងកុង (HKIA) ទទួលបានអ្នកដំណើរចំនួន ៦លាននាក់កាលពីខែមុន ធ្លាក់ចុះ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។ ការធ្លាក់ចុះទាំងនេះកើតមានដោយសារការធ្លាក់ចុះចរាចរណ៍អ្នកដំណើរមកពី និងទៅប្រទេសចិន អាស៊ីអាគ្នេយ៍ និងកោះតៃវ៉ាន់បានជួបប្រទះការធ្លាក់ចុះខ្លាំងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩


ការនាំចេញរបស់អាមេរិកទៅចិនធ្លាក់ចុះ៧ភាគរយនៅឆ្នាំមុន

ក្រុងវ៉ាស៊ីនតោន៖ តម្លៃនៃការនាំចេញទំនិញរបស់អាមេរិកទៅកាន់ប្រទេសចិនកាលពីឆ្នាំ២០១៨ មានចំនួនសរុប ១១៨ពាន់លានដុល្លារ ធ្លាក់ចុះ ៧% ធៀបនឹងឆ្នាំ២០១៧។​ លោក Craig Allen ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងចិន (USCBC) បានឱ្យដឹងថា ទីក្រុង​ និងរដ្ឋជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងក្រុមហ៊ុនជាច្រើនដែលបង់ពន្ធ និងផ្តល់ការងារដល់ប្រជាជននៅទីនោះ បន្តទទួលរងផលប៉ះពាល់ ជាពិសេសដោយសារការខាតបង់ការលក់ដែលបណ្តាលមកពីពន្ធនាំចូលពិន័យ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


SIEMENS សង់រោងចក្រថាមពល $១,៣ពាន់លាននៅអ៊ីរ៉ាក់

ក្រុងបាកដាដ៖ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានតម្លៃ ១,៣ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុផលិតផលឧស្សាហកម្ម Siemens របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុន Orascom Construction របស់ប្រទេសអេហ្ស៊ីបដើម្បីសាងសង់ឡើងវិញនូវរោងចក្រថាមពលដ៏ធំមួយនៅទីក្រុងបៃជី (Baiji) ភាគខាងជើងរបស់ទីក្រុង​បាកដាដ ដែលរងការបំផ្លិចបំផ្លាញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


  • វិធានការអាមេរិក និងចិន ធ្វើឱ្យផ្សារហ៊ុនហក់ឡើង
  • ក្រុមហ៊ុន APPLE ដាក់បង្ហាញ IPHONE ថ្មី ៣ម៉ូដែល មានម៉ាស៊ីនថត៣
  • IMF ថា កំណែទម្រង់របស់អារ៉ាប៊ីសាអ៊ូឌីតចាប់ផ្តើមចេញផ្លែផ្កា
  • ចំនួនភ្ញៀវទេចរអន្តរជាតិពិភពលោកកើនឡើង ៤ភាគរយនៅឆមាសទី១
  • ការនាំចេញរបស់អាល្លឺម៉ង់ស្ទុះងើបវិញនៅខែកក្កដា
  • ការវិនិយោគបរទេសនៅមីយ៉ាន់ម៉ា កើនដល់ជាង$៤,១ពាន់លាន
  • សិង្ហបុរីជាទិសដៅអចលទ្រព្យធំជាងគេសម្រាប់វិនិយោគិនហុងកុង
  • ក្រុមហ៊ុន TATA STEEL នឹងបិទរោងចក្រផលិតដែកនៅចក្រភពអង់គ្លេស
  • AIR ASIA X បញ្ជាទិញយន្តហោះ AIRBUS តម្លៃ ៥ពាន់លានដុល្លារ
  • ចិនចេញផ្សាយបញ្ជីក្រុមហ៊ុនធំទាំង ៥០០ ជាមួយលទ្ធផលកាន់តែប្រសើរ