ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ពាណិជ្ជកម្មទំនិញចិនជាមួយប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវមានជាង ៦ពាន់លានដុល្លារ

ក្រុងប៉េកាំង៖ ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិន និងបណ្តាប្រទេសដែលស្ថិតនៅតាមបណ្តោយគម្រោងខ្សែក្រវាត់ និងផ្លូវ (B&R) របស់ចិន បានកើនឡើងខ្ពស់ជាង ៦ពាន់លានដុល្លារចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ ដោយតម្កល់គោលការណ៍នៃការប្រឹក្សារដ៏ហ្មត់ចត់ និងការចូលរួមចំណែករួមគ្នា ប្រទេសចិនសម្រេចបានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង​៦ឆ្នាំចុងក្រោយនេះ។ គិតមកដល់ពេលនេះ ចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង ១៧០ ជាមួយស្ថាប័នអន្តរជាតិ និងប្រទេសជាង ១៥០ រួមទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០១៩


ម៉ាឡេស៊ី នឹងចាប់ផ្តើមឡើងវិញគម្រោងផ្លូវដែកតម្លៃ$៣៤ពាន់លាន

ក្រុងគូឡាឡាំពួ៖ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេស   ម៉ាឡេស៊ីនឹងធ្វើឱ្យរស់ឡើងវិញចំពោះគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូន និងអចលនទ្រព្យដែល​គាំទ្រដោយប្រទេសចិន ក្នុងតម្លៃ ៣៤ពាន់លានដុល្លារបន្ទាប់ពីត្រូវបានទុកចោលកាលពីឆ្នាំ២០១៧។ ការអភិវឌ្ឍគម្រោងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនជាច្រើនហើយវានឹងក្លាយជាការផ្លាស់ប្តូរមួយសម្រាប់ផ្លូវដែកជាច្រើនទៀតដែលនឹងចូលរួមចំណែកដល់ការជំរុញហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ទីក្រុងប៉េកាំងទៀតផង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


UBER ទទួលបានការវិនិយោគតម្លៃ១ពាន់លានដុល្លារ

ក្រុងតូក្យូ៖ Toyota ដែលក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុន និងមូលនិធិ     វិនិយោគ SoftBank Vision Fund កាលពីថ្ងៃសុក្របានបង្ហាញការវិនិយោគដែលមានតម្លៃ១ពាន់លានដុល្លារទៅលើក្រុមហ៊ុនអាមេរិក Uber ដើម្បីអភិវឌ្ឍសេវាហៅតាក់ស៊ីជិះដោយស្វ័យបើកបរ។ Toyota បានវិនិយោគ ៥០០លានដុល្លាររួចហើយទៅលើក្រុមហ៊ុន Uber ដោយសារក្រុមហ៊ុននេះប្រកួតប្រជែងជាមួយ Waymo ជាក្រុមហ៊ុនគ្រប់គ្រងដោយក្រុមហ៊ុន Google និងក្រុមហ៊ុនផលិតរថយន្តស្វ័យបើកបរសំខាន់ៗជាច្រើនទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


ក្រុមហ៊ុនជប៉ុន FUJITSU ទិញរោងចក្រនៅថៃ ដើម្បីពង្រឹងផលិតកម្ម

ក្រុងតូក្យូ៖ ក្រុមហ៊ុន Fujitsu General Ltd ដែលជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់របស់ជប៉ុន នឹងពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈការទិញរោងចក្រមួយនៅជិតទីក្រុងបាងកកដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនិងម៉ាស៊ីនត្រជាក់របស់ប្រទេសថៃ។ ក្នុងនោះ ក្រុមហ៊ុន Fujitsu នេះនឹងត្រូវចំណាយប្រាក់ចំនួន ៦០៦ លានបាត (ប្រហែល ១៩លានដុល្លារ) សម្រាប់ការទិញរោងចក្រនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០១៩


វិស័យអចលនទ្រព្យទេសចរណ៍វៀតណាមមានសក្តានុពលខ្ពស់

ក្រុងហូជីមិញ៖ ឧស្សាហកម្មទេសចរណ៍វៀតណាមបាននឹងកំពុងកើនឡើងក្នុងអត្រាពី ៣០ ទៅ ៤០ ភាគរយ ប្រចំាឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលស្ថិនក្នុងចំណោមកំណើនលឿន​បំផុតក្នុងពិភពលោក ហើយកំពុងទាក់ទាញវិនិយោគិនក្នុងស្រុក និងអន្តរជាតិយ៉ាងច្រើន។​ វៀតណាមទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៥,៥ លាននាក់ កាលពីឆ្នាំមុន ហើយចំនួននេះនឹងរំពឹងថានឹងកើនដល់ ១៨ លាននាក់នៅឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ ២០១៩


  • សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នៅតែរឹងមំា ទោះជាសេដ្ឋកិច្ចពិភពលោកថមថយ
  • ទូរស័ព្ទមានបច្ចេកវិទ្យា 5G ដំបូងគេ ដាក់លក់នៅកូរ៉េខាងត្បូង
  • ប្រទេសចិនប្រកាសទម្លាក់ពន្ធនំាចូលលើទំនិញមួយចំនួន
  • វិស័យអចលនទ្រព្យវៀតណាមទទួលការវិនិយោគជាច្រើនពីជប៉ុន
  • GO-JEK ជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលមានតម្លៃ $១០ ពាន់លាន
  • BOEING កាត់បន្ថយការផលិតយន្តហោះម៉ូដែល 737 MAX
  • តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់មួយ
  • WTO ទម្លាក់ការព្យាករពាណិជ្ជកម្មពិភពលោក
  • ក្រុមហ៊ុន TOTAL បង្កើនផលិតកម្មប្រេងនៅប្រទេសអង់ហ្គោឡា
  • ថៃពិចារណាដាក់កម្រិតកម្ចីទិញរថយន្ត