ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កប៉ាល់ ១២គ្រឿងដឹកវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរនឹងមកដល់ចុងសប្តាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី១១ ខែមីនា ម្សិលមិញបានឱ្យដឹងថា «វត្ថុធាតុដើមធាតុសម្រាប់បម្រើឱ្យវិស័យកាត់ដេរបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុបណ្តើរៗហើយកាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian ។ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះរំពឹងថានឹងមានកប៉ាល់ចំនួន ១២គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយនឹងវត្ថុធាតុដើមបន្ថែមទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ ២០២០


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគ ៤បន្ថែម

ភ្នំពេញ៖ សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ CDC បានអនុម័ត​គម្រោង​ចំនួន​ ៤ ដែល​រួមមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​របស់​ក្រុមហ៊ុន Timberpack Carton Co., Ltd. ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​មាន​ទុនវិនិយោគ ៣,៨លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣៦កន្លែង​។ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន Fortress International Co., Ltd នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៥,៦ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៩២៨ ​កន្លែង​។ ចំណែក​គម្រោង​ ២ ផ្សេងទៀត​រួមមាន គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន Qi You Footwear (Cambodia) Co., Ltd មាន​ទីតាំងនៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ៥,៥លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១ ៨៣៤ ​កន្លែង និង​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ កន្សែង​បង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូ គ្រប់​ប្រភេទ និង​វាយនភណ្ឌ​បម្រើ​ក្នុងផ្ទះ (Home Textiles) របស់​ក្រុមហ៊ុន Texssel (Cambodia) Co., Ltd ដែល​ស្ថិតនៅ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​មាន​តម្លៃ ២,៥ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ០៣៤ ​កន្លែង​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០


ក្រសួងនឹងផ្តល់អាជ្ញាប័ណ្ណរុករករ៉ែឱ្យក្រុមហ៊ុន ២ទៀត

ភ្នំពេញ៖ ក្រុមហ៊ុន H.T Kuang Ye Cambodia Development Co., Ltd និង Cambodia K88 Industry Co.,Ltd ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព ដើម្បី​បន្ត​អនុវត្តន៍​​នីតិវិធី​ក្នុង​ការទទួលបាន​អាជ្ញាប័ណ្ណ​ស្វែងរក​ធនធាន​រ៉ែ​នៅ​កម្ពុជា​។ ប៉ុន្តែ​ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវដាក់​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​។ ក្រសួង​នឹង​ធ្វើការ​ពិភាក្សា​លម្អិត​ជាមួយ​ក្រុមហ៊ុន​ បើ​ក្រុមហ៊ុន​ទាំង២នេះ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ គេនឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ ២០២០


ក្រុមហ៊ុនរោងចក្រកាត់ដេរតៃវ៉ាន់ គ្រោងពង្រីកមកកម្ពុជា

ភ្នំពេញ៖ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន NNA ក្រុមហ៊ុន​តៃវ៉ាន់ TST Group Holding Ltd គ្រោង​ពង្រីក​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​គេច​ពី​ការបិទ​ដំណើរការ​ដោយសារ​កូវីដ​ ១៩ ដោយ​គ្រោង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ ២០លាន​ដុល្លារ ដើម្បី​ធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​របស់ខ្លួន​​។ ស្រប​ពេល​ចង្វាក់​ផ្គត់ផ្គង់​ត្រូវបាន​ផ្អាក​នៅ​ចិន​ដោយសារ​ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​នេះ តែងតែ​មាន​ផែនការ​ធ្វើ​ពិពិធកម្ម និង​បង្កើន​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​ក្រៅ​ប្រទេស​។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២០


ធនាគារ SME នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ធនគារ SME ដែលជា​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ថ្មី​មួយ​មាន​ដើមទុន​ដំបូង​ ១០០ លាន​ដុល្លារ​ នឹង​អាច​បើក​ដំណើរការ​ឆាប់​នេះៗ​។ បច្ចុប្បន្នកំពុង​រង់ចាំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​នេះ​មាន​គោលបំណង​ផ្តល់​កម្ចី​ដល់​សហគ្រិន​ខ្នាតតូច និង​មធ្យម​ក្នុងស្រុក​ក្នុង​អត្រា​ការប្រាក់​ទាប។ នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ ២០២០


  • ឱនភាពពាណិជ្ជកម្មកម្ពុជាកាន់តែធំជាងឆ្នាំមុន
  • រោងចក្រថាមពលនៅល្វាឯមនឹងដំណើរការនៅខែ ៤
  • កម្មកររោងចក្រជិត ២ម៉ឺននាក់ត្រូវព្យួរការងារ ខណៈក្រុមហ៊ុន ៣៣បានដាក់ពាក្យស្នើសុំមកក្រសួង
  • ក្រុមហ៊ុនក្នុងស្រុកគ្រោងនាំចេញផ្លែស្វាយស្រស់ទៅអឺរ៉ុប-កាណាដា
  • កិច្ចព្រមព្រៀងថាមពលខ្យល់រំពឹងថានឹងសម្រេចនៅឆ្នាំនេះ
  • ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយទៀតបើកដំណើរការ
  • ការនាំចេញអង្ករបានកើនឡើង ២១% ទោះបីការដឹកជញ្ជូនកំពុងរងផលប៉ះពាល់ ដោយសារវីរុសកូរ៉ូណាក៏ដោយ
  • កម្ពុជាទទួលបានចំណូលជិត $៥ពាន់លាន ពីទេសចរណ៍ក្នុងឆ្នាំ២០១៨
  • ក្រសួងបង្កើតគោលនយោបាយគាំទ្រចន្ទី
  • CDC អនុម័តគម្រោងវិនិយោគ ៦បន្ថែម ដែលមានតម្លៃ $៦៧៧លាន