ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមហ៊ុនឥណ្ឌាចាប់ផ្តើមទិញប្រេងពីវ៉េណេស៊ុយអេឡាវិញ

ក្រុងម៉ុមបៃ៖ ក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងឯកជនធំជាងគេរបស់ប្រទេសឥណ្ឌាបានចាប់ផ្តើមនាំចូលប្រេងឆៅឡើងវិញពីប្រទេសវេណេស៊ុយអេឡា​ដែលរងផលប៉ះពាល់ដោយវិបត្តិ។ ការនាំចូលប្រេងឆៅនេះ នឹងត្រូវទូទាត់ជាមួយការនាំចេញម៉ាស៊ូតទៅឱ្យវ៉េណេស៊ុយអេឡាវិញ ស្ថិតក្រោមប្រព័ន្ធដោះដូរទំនិញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ ២០១៩


ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា

ក្រុងតុក្យូ៖ ប្រទេសជប៉ុនគ្រោងនឹងពង្រឹងការគ្រប់គ្រងលើការនាំចេញ ដើម្បីការពារបច្ចេកវិទ្យាទំនើបមិនឱ្យធ្លាក់ចូលទៅក្នុងដៃបណ្តាប្រទេសផ្សេង។ រដ្ឋាភិបាលនឹងត្រួតពនិត្យឡើងវិញការអនុវត្តច្បាប់​ អត្រាប្តូរប្រាក់បរទេស និងពាណិជ្ជកម្មបរទេស នៅដើមឆ្នាំសារពើពន្ធ២០២០ ដើម្បីបង្កើតបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀត ស្របតាមការគ្រប់គ្រងការនាំចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ ២០១៩


SAMSUNG បញ្ចេញលក់ទូរស័ព្ទអាចបត់បាន ជាថ្មី

ក្រុងសេអ៊ូល៖ ទូរស័ព្ទស្មាតហ្វូនដែលអាចបត់បែនបានរបស់ក្រុមហ៊ុនសាំស៊ុង Samsung Galaxy Fold ត្រូវបានគ្រោងនឹងដាក់លក់នៅទីផ្សារកូរ៉េនៅថ្ងៃចន្ទនេះជាថ្មីម្តងទៀត។ បរិមាណពិតប្រាកដនៃការបញ្ចេញលក់ដំណាក់កាលទី៣ នេះ មិនត្រូវបានបង្ហាញទេ ប៉ុន្តែមន្រ្តីខាងឧស្សាហកម្មនេះ ប៉ាន់ប្រមាណប្រហែល ១០ ០០០គ្រឿងនឹងត្រូវបញ្ចេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០១៩


សិង្ហបុរី ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់

សិង្ហបុរី៖ របាយការណ៍ឆ្នាំ២០១៩របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា ប្រទេសសិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុតដោយមានពិន្ទុព័ត៌មានខ្ពស់ (Highest media score)។​ WEF ក៏បានបង្ហាញពីភាពរឹងមាំរបស់ប្រព័ន្ធហិរញ្ញវត្ថុប្រទេសសិង្ហបុរី​ តាមរយៈប្រសិទ្ធភាពទីផ្សារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ ២០១៩


BC បង្កើត ECOSYSTEM ក្នុងសេវាកម្មអចលនទ្រព្យ

ក្រុងបាងកក៖ ក្រុមហ៊ុនអចលទ្រព្យ Bangkok Citismart Co Ltd (BC) ដែលជាផ្នែកមួយស្ថិតក្រោមក្រុមហ៊ុន AP (Thailand) Plc កំពុងផ្តល់ដំណោះស្រាយសេវាច្រកចេញចូលតែមួយ ស្ថិតក្រោមអេកូស៊ីស្តែម (Ecosystem)។ ដើម្បីអាចសម្រេចទិសដៅនេះ ក្រុមហ៊ុន BC នឹងធ្វើការធ្វើមជ្ឈការតាមបណ្តាញអនឡាញ និងការផ្តល់ការពិគ្រោះយោបល់ផ្នែកអចលនទ្រព្យតាមរយៈកម្មវិធីខ្លោដផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ ២០១៩


  • ការលក់ខុនដូរនៅបាងកកស្ថិតក្នុងអត្រាទាបបំផុត
  • ជប៉ុននឹងពង្រឹងការគ្រប់គ្រងលើការនាំចេញដើម្បីការពារបច្ចេកវិទ្យា
  • ប្រាក់ឈ្នួលបុគ្គលិកនៅវៀតណាមហក់ឡើងខ្ពស់
  • ការនាំចេញត្បូង-អលង្ការថៃមានជាង$១១ពាន់លាន
  • BREXIT បង្កឱ្យទីផ្សារអចលទ្រព្យអង់គ្លេសធ្លាក់ថ្លៃ
  • ទីផ្សារអាស៊ីបង្ហាញភាពមិនច្បាស់លាស់ខណៈបារម្ភពីវិធានការត្រាំ
  • វិនិយោគិនកូរ៉េជាប្រភពវិនិយោគលើអចលនទ្រព្យឆ្លងព្រំដែនធំបំផុតនៅអាស៊ី
  • តម្លៃដីក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះឬនៅថេរក្នុងឆ្នាំនេះ
  • FACEBOOK ទិញក្រុមហ៊ុនដែលច្នៃបច្ចេកវិទ្យាបញ្ជាដោយអារម្មណ៍
  • អាមេរិក និងជប៉ុនរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសប្តាហ៍នេះ