ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
អឺរ៉ុប និងវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ក្រុងហាណូយ៖ សហភាពអឺរ៉ុប និងវៀតណាមកាលពីថ្ងៃអាទិត្យបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលទន្ទឹមរងចាំដ៏យូរមួយ ដែលកាត់បន្ថយពន្ធលើទំនិញស្ទើរតែ​ទាំងអស់។ ការសម្រេចកិច្ចព្រមព្រៀងនេះជាការរុញច្រានមួយប្រឆាំងនឹងការកើនឡើងកិច្ចគាំពារនិយមពិភពលោក និងត្រូវបានស្វាគមន៍ថាជា «ព្រឹត្តិការណ៍សំខាន» មួយដោយអឺរ៉ុប។ ហើយការសម្រេចកិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពិការចរចាដ៏តានតឹងដោយសារកំណត់ត្រាបញ្ហាសិទ្ធិមនុស្សមិនល្អរបស់វៀតណាម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ ២០១៩


OPEC សម្រេចបន្តកាត់បន្ថយទិន្នផលប្រេង ៩ខែទៀត

ក្រុងវីយែន៖ អង្គការប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃចន្ទបានយល់ព្រមបន្តការកាត់បន្ថយទិន្នផលប្រេងប្រចាំថ្ងៃរយៈពេល ៩ខែទៀតក្នុងគោលបំណងគាំទ្រតម្លៃ និងប្រើប្រាស់​ឱ្យអស់ការផ្គត់ផ្គង់លើសតម្រូវការ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរវាងអារ៉ាប៊ីសាអ៊ូឌីតដែលជា​សមាជិកនាំមុខរបស់ OPEC និងរុស្សីដែលមិនមែនជាសមាជិកនៅឯជំនួបក្រៅកិច្ចប្រជុំក្រុមប្រទេស G20។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០១៩


មហាសេដ្ឋី BUFFETT បរិច្ចាគប្រាក់ជាង $៣ពាន់លានដល់មូលនិធិ ៥

ក្រុងញូវយ៉ក៖ មហាសេដ្ឋីអាមេរិកលោក Warren Buffett បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានបរិច្ចាគទ្រព្យសម្បត្តិជាភាគហ៊ុនក្នុងក្រុមហ៊ុន Berkshire hathaway ដែលមានតម្លៃ​៣,៦ ពាន់លានដុល្លារទៅឱ្យមូលនិធិ Bill & Melinda Gates របស់លោក Bill Gates និងអង្គការសប្បុរសធម៌ចំនួន ៤ ផ្សេងទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ ២០១៩


វិស័យទេសចរណ៍ស្រីលង្កាស្ទុះលឿនជាងការគិត

កូឡំបូ៖ លោក Mangala Samaraweera រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសស្រីលង្កា​ កំពុងស្ទុះឡើងវិញយ៉ាងរហ័សជាងការរំពឹងទុក បន្ទាប់ពីគ្រាប់បែកអត្តឃាតថ្ងៃបុណ្យ Easter Sunday ដែលបាន​ធ្វើឱ្យរញ្ជួយប្រទេសដីកោះមួយនេះ។ លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា ភ្ញៀវមកពីទីផ្សារអ៊ឺរ៉ុបសំខាន់ៗជាច្រើន កំពុងចាប់ផ្តើមត្រឡប់មកវិញហើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០១៩


HONDA ប្រមូលរថយន្ត ១,៦ លានគ្រឿងមកជួសជុល

ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្ត Honda បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនរបស់ខ្លួននឹងប្រមូលរថយន្តចំនួន ១,៦ លានគ្រឿងនៅសហរដ្ឋអាមេរិកមកជួសជុលវិញ ខណៈក្រុមហ៊ុនដើរឆ្ពោះទៅរកការបិទបញ្ចប់ដំណើរការផ្លាស់ប្តូរពោងខ្យស់សុវត្ថិភាព ដែលត្រូវប្រើប្រាស់ក្នុងរថយន្តដែលត្រូវបានប្រមូលមកជួសជុលវិញកន្លងមក។ ក្រុមហ៊ុននេះបានឱ្យដឹងថា​ ការប្រមូលមកជួសជុលវិញនេះបានធ្វើឡើង ៦ ខែមុខកាល​   បរិចេ្ឆតកំណត់ ដែលកំណត់ដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ ២០១៩


  • ព្រលានយន្តហោះថ្មីរបស់ចិនគ្រោងបើកសម្ពោធនៅថ្ងៃខួប៧០ឆ្នាំនៃការបង្កើតប្រទេសចិន
  • ចិនផ្អាកការនាំចូលសាច់ពីប្រទេសកាណាដា
  • មន្រ្តីអាមេរិក និងចិនចរចាគ្នាមុនជំនួប ត្រាំ-ស៊ី
  • MICROSOFT ខកខានឱកាសដោយសារធ្វេសប្រហែស
  • ប្រទេសចិននឹងស្វែងរកការគាំទ្រក្នុងកិច្ចប្រជុំ G20
  • ជម្លោះអ៊ីរ៉ង់-អាមេរិកជំរុញឱ្យតម្លៃប្រេងហក់ឡើង
  • មេដឹងនាំអាស៊ានប្តេជ្ញាជំរុញកិច្ចព្រមព្រៀង RCEP
  • WB: គម្រោងផ្លូវ និងខ្សែក្រវាត់របស់ចិនត្រូវកែទម្រង់
  • ឧស្សាហកម្មទេសចរណ៍អាមេរិកបារម្ភពីការបាត់ភ្ញៀវទេសចរចិន
  • មេដឹកនាំអឺរ៉ុប នឹងពិភាក្សាពីទិសដៅបញ្ចប់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់