ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
បារាំងនិងចិនអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអ៊ឺរ៉ុប-ចិន

ក្រុងប៉ារីស៖ លោកប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីបារំាង លោក អេម៉ានុយអែល ម៉ាក្រុងកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអ៊ឺរ៉ុប និងប្រទេសចិន ដើម្បីជំរុញការវិនិយោគដ៏ច្រើនរបស់ទីក្រុងប៉េកំាងនៅទ្វីបអ៊ឺរ៉ុប។ សេចក្តីថ្លៃងការនេះបានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាជាច្រើនស្តីពី​ថាម​ពលនុយក្លេអ៊ែរ​ ការផ្លាស់ប្តូវប្បធម៌ ថាមពលស្អាត និងកិច្ចសន្យាដ៏ធំមួយនៃការទិញយន្តហោះ ពីក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប Airbus។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០១៩


វៀតណាមសង្ឃឹមថា កូរ៉េនឹងវិនិយោគកាន់តែច្រើន

ក្រុងហាណូយ៖ ប្រទេសវៀតណាមសង្ឃឹមថា វិនិយោគិនកូរ៉េខាងត្បូននឹងចូលរួមកាន់តែខ្លាំងថែមទៀតក្នុងដំណើរការទិញយកសហគ្រាសវៀតណាម។ ក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ៦៥,៧ ពាន់លានដុល្លារ ដោយក្នុងនោះ​ ការនំាចេញរបស់វៀតណាមទៅកាន់កូរ៉េមាន ១៨,២ ពាន់លានដុល្លារ កើនឡើង ២២,៨% ហើយការនំាចូលពីកូរ៉េវិញមាន ៤៧,៥ ពាន់លានដុល្លារ កើនឡើងជាង ១% បើធៀបនឹង​ឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០១៩


អ៊ីតាលី-ចិនចុះហត្ថលេខាគម្រោងផ្លូវសូត្រ

ក្រុងរ៉ូម៖ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើពិធីការ «មិនចងភ្ជាប់កាតព្វកិច្ច» ជាមួយប្រទេសចិន ដើម្បីចូលរួមក្នុងគម្រោង «ផ្លូវសូត្រ» សម្រាប់ការដឹកជញ្ជូន និងភ្ជាប់ពាណិជ្ជកម្មថ្មីមួយរបស់ទីក្រុងប៉េកាំងដែលលាតសន្ធឹងពីទ្វីបអាស៊ីទៅដល់ទ្វីបអ៊ឺរ៉ុប។ ការចុះហត្ថលេខានេះបានធ្វើឱ្យអ៊ីតាលីក្លាយជាប្រទេសទី១ ក្នុងចំណោមសមាជិករបស់ក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើនទាំង៧ (G7)។ បន្ថែម​ពីនេះ ប្រទេសចិន និងប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ២៩ ដែលអាចមានតម្លៃចន្លោះ ៥ ទៅ ៧ ពាន់លានអ៊ឺរ៉ូ (៥,៦ ទៅ ៨ ពាន់លានដុល្លារ)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០១៩


ចិនត្រូវបានចាត់ទុកថាជាប្រទេសមានចំណូលខ្ពស់

ប្រទេសចិន៖ បន្ទាប់ពីការលូតលាស់ GDP អស់ជាច្រើនទសវត្សកន្លងមក​ សេដ្ឋកិច្ចចិនបានចូលក្នុងជំនាន់ថ្មីមួយទៀតដែលមើលឃើញការលូតលាស់អន់ថយ និងការផ្លាស់ប្តូរទៅកាន់គំរូសេដ្ឋកិច្ចលូតលាស់ខ្ពស់វិញ។ គំរូលូតលាស់ដែលមានលំនឹងជាងមុនជួយធ្វើឱ្យសេដ្ឋកិច្ចធំជាងគេលេខពីរនេះរួចផុតចេញពីអន្ទាក់ប្រទេសមានប្រាក់ចំណូលមធ្យម ដោយមានការចំណាយក្នុងស្រុក និងផលិតកម្មប្រើបច្ចេកវិទ្យាខ្ពស់នាំមុខ។ GDP របស់ប្រទេសចិនមានលើសពី ១៣​.៤​ ទ្រីលានដុល្លារកាលពីឆ្នាំ២០១៨ ហើយ GDP សម្រាប់ប្រជាជនម្នាក់វិញស្មើប្រមាណ ៩,៧០០ ដុល្លារអាមេរិក។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០១៩


សង្រ្គាមពាណិជ្ជកម្មរបស់លោកត្រាំធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាងបង់ ៧.៨ ប៊ីលានដុល្លារ

រដ្ឋធានីវ៉ាស៊ីនតោន៖ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃ១៦​កន្លងមកបានឱ្យដឹងថា​ ​សង្រ្គាមពាណិជ្ជកម្មដែលបានបង្កឡើងដោយលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) របស់សរដ្ឋអាមេរិកបានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) ខាតបង់អស់ ៧.៨ ប៊ីលានដុល្លាអាមេរិក នេះបើយោងទៅតាមការសិក្សារបស់ក្រុមសេដ្ឋ-កិច្ចវិទូនៃសាកលវិទ្យាល័យធំៗមួយចំនួនក្នុងសហរដ្ឋអាមេរិក ហើយត្រូវបានចេញផ្សាយ​​ដោយការិយាល័យជាតិសេដ្ឋកិច្ច។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាឥទ្ធិពលក្នុងរយៈពេលខ្លីនៃសកម្មភាពរបស់លោកដូណាល់ត្រាំបានធ្វើឱ្យការនាំចូលពីប្រទេសដែលជាប់ពន្ធធ្លាក់ចុះ ៣១.៥% ខណៈដែលនំាចេញរបស់អាមេរិកធ្លាក់ចុះអស់ ១១% ហើយចំណែកឯអតិថិជន និងអ្នកផលិតអាចនឹងខាតបង់ប្រមាណ ៦៨.៨ ប៊ីលានដុល្លារផងដែរ ព្រោះតែ​ការចំណាយលើការនាំចូលកើនឡើង។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ ២០១៩


  • ការស្នើសុំប៉ាតង់អន្តរជាតិជាង៥០% មកពីតំបន់អាស៊ី
  • កង្វះស្បៀងអាហារនៅកូរ៉េខាងជើង
  • សេដ្ឋកិច្ចរបស់ប្រទេសតួកគីបានចាប់ផ្តើមឈានចូលទៅក្នុងការធ្លាក់ចុះ
  • ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់អង្គការ OECD
  • វៀតណាមមើលឃើញមានការវិនិយោគផ្ទាល់ពីបរទេសច្រើនឆ្នាំនេះ
  • ជញ្ជីងពាណិជ្ជកម្មសហរដ្ឋអាមេរិក
  • សេដ្ឋកិច្ចឥណ្ឌាថយចុះនៅចុងឆ្នាំមុន
  • អត្រាគ្មានការងារធ្វើនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ
  • ទីផ្សារការងារវៀតណាមកើនដល់ ៥៦លាននាក់
  • ភ្ញៀវទេសចរទៅទស្សនាទីក្រុងឌូបៃកើនឡើងតិចតួចនៅឆ្នាំមុន