ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
home latest
កម្ពុជានឹងរៀបចំពិព័រណ៍វិស័យសំណង់លើកទី៦នៅខែក្រោយ
ភ្នំពេញ៖ ពិព័រណ៍ឧស្សាហម្មសំណង់នៅកម្ពុជា អន្តរជាតិលើកទី៦នេះ នឹងត្រូវរៀបចំឡើងនៅកោះពេជ្រ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ព្រឹត្តិការណ៍នឹងមានក្រុមហ៊ុនចូលរួមដូចជា ក្រុមហ៊ុនផលិតសម្ភារសំណង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ក្រុមហ៊ុនរចនាប្លង់ និងវិស័យធនាគារ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា
ភ្នំពេញ៖ ឥណ្ឌាគ្រោងនឹងបើកសភាពាណិជ្ជកម្មនៅកម្ពុជា ដើម្បីបម្រើជាមជ្ឈមណ្ឌលព័ត៌មាន ការវិនិយោគ និងពាណិជ្ជកម្ម ដែលផ្តល់ដល់ពាណិជ្ជករ និងការវិនិយោគរវាងប្រទេសទាំង២។ ពាណិជ្ជម្មសរុបរវាងប្រទេសទាំង២ កាលពីឆ្នាំ២០១៦ មានចំនួន ១៥៣,១៥លានដុល្លារ ធ្លាក់ចុះ១៨,៥៥% បើធៀបនឹងឆ្នាំ២០១៥។ ទោះជាយ៉ាងនេះក្តី ទិន្នន័យបានកត់សម្គាល់ពីការរីកចម្រើននៃពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងរយៈពេល ២-៣ ឆ្នាំ ចុងក្រោយនេះ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩
របាយការណ៍ៈ គុណភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ
ភ្នំពេញ៖ របាយការណ៍ដែលមានចំណងជើងថា «អនាគតការងារនៅកម្ពុជា តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ» ចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា ក្នុងចំណោមការងារជាង ៨លានការងារនៅកម្ពុជា មាន ៣៧% ជាការងារមានប្រាក់ឈ្នួល ដែលភាគច្រើនផ្តល់ប្រាក់ចំណូលខ្ពស់ និងការពារអត្ថប្រយោជន៍បន្ថែមដល់កម្មករ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ៦៣% ទៀតនៅតែជាការងារបែបប្រពៃណីនៅឡើយ ដែលមិនទាន់បានធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចទំនើប។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩
ចំណូលបានពីការប្រមូលពន្ធដាររយៈពេល១០ខែ កើនឡើង២៨ភាគរយ
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៩ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ២ ៤០៤លានដុល្លារ កើនឡើងចំនួន ៥៣០,៥លានដុល្លារ ឬស្មើនឹង ២៨,៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩
តំណក់ប្រេងនឹងទទួលបាននៅពាក់កណ្តាលឆ្នាំក្រោយ
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលបានប្រកាសជាថ្មីថា កម្ពុជានឹងទាញបានតំណក់ប្រេងលើកដំបូងពីគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងអប្សរាត្រឹមពាក់កណ្តាលឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនរុករកប្រេង KrisEnergy បានសម្រេចកិច្ចព្រមព្រៀងសម្រាប់ការផ្គត់ផ្គង់សម្ភារសាងសង់ក្បាលអណ្តូង ដើម្បីទាញយកប្រេងនៅប្លុក A។ ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃពុធ បានឱ្យដឹងថា អណ្តូងប្រេងអប្សរានៅប្លុក A ជាអាងទឹកភូមិសាស្ត្រនៅក្នុងផ្ទៃទឹកសមុទ្រកម្ពុជានៃឈូងសមុទ្រថៃ ដែលគ្រោងនឹងទាញយកប្រេងនៅឆមាសទី១ ឆ្នាំ២០២០ ដោយរំពឹងថា នឹងអាចបូមប្រេងបាន ៧ ៥០០បារ៉ែលក្នង ១ថ្ងៃ។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩