ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
រោងចក្រផលិតនំស្រួយទី២របស់លីលី ដំណើរការជាផ្លូវការ

ភ្នំពេញ៖ រោងចក្រផលិតនំស្រួយ LY LY Kameda Co.,Ltd តម្លៃជាង ១៦លានដុល្លារដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក LY LY Food Industry Co., LTD. និងក្រុមហ៊ុនជប៉ុន Kameda Seika Co., Ltd បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃសៅរ៍។ រោងចក្រនេះមានសមត្ថភាពផលិតនំស្រួយសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិបានប្រ​មាណ​​​ជា​ង ៣ ០០០តោនក្នុងមួយឆ្នាំ និងប្រើប្រាស់កម្លាំងពលកម្មប្រមាណ​២៥០នាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩


អាកាសធាតុ-ជំនន់ទឹកភ្លៀងអាចប៉ះពាល់ដល់ជើងហោះហើរទៅខេត្តព្រះសីហនុ

ភ្នំពេញ៖ បញ្ញាអាកាសធាតុ និងជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុបានធ្វើឱ្យមានការផ្លាស់ប្តូរម៉ោងហោះហើររយៈពេលខ្លីនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុកាលពីថ្ងៃសុក្រ ខណៈមន្រ្តីនិយាយថា ប្រសិនបើបញ្ហានេះអូសបន្លាយយូរនឹងប៉ះណាល់ដល់​ការ​ហោះហើរ និងភ្ញៀវទេសចរមកកាន់ខេត្តនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ ២០១៩


ការផ្ញើប្រាក់ពីកូរ៉េមកកម្ពុជាមានជាង២១លានដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់ធនាគារអេស៊ីលីដាបានឱ្យដឹងថា ពលករកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានផ្ញើប្រាក់មកផ្ទះ តាមរយៈធនាគារអេស៊ីលីដាមានជាង២១លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះ។ បើយោងតាមរបាយការណ៍ស្ថិតិ​ជញ្ជីងទូទាត់របស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងចំណោមទឹកប្រាក់ផ្ញើមកសរុប ពលរដ្ឋកម្ពុជាផ្ញើមកពីថៃមានចំណែករហូតដល់ ៦៨% ស្របពេលពីកូរ៉េ ២១,៥% ជប៉ុន៣,៣% និងម៉ាឡេស៊ីមានចំណែក​២,៥% នៃបរិមាណសរុប។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ ២០១៩


វេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា បង្កើនទំនាក់ទំនងវិនិយោគពាណិជ្ជកម្ម

ភ្នំពេញ៖ ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា កាលពីថ្ងៃពុធ ម្សិលមិញ លោក ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានបង្ហាញពីសក្តានុពលរបស់កម្ពុជាសម្រាប់វិនិយោគិនបរទេស និងអំពាវនាវឱ្យអ្នកវិនិយោគស្រីលង្កាមកវិនិយោគនៅកម្ពុជាដោយធានាជូននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយក៏ដូចជាស្ថេរភាពមីក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ជាដើម។ ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរនៅឆ្នាំ២០១៦ មានសរុបជិត ១០លានដុល្លារ ប៉ុន្តែធ្លាក់មកនៅជិត ៤លានដុល្លារក្នុងឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ ២០១៩


ខែកក្កដា CDC ចេញវិញ្ញាបនបត្រចុះបញ្ជីវិនិយោគជាង១០០លានដុល្លារ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា​ក្នុងខែកក្កដា ឆ្នាំ២០១៩ នេះ កម្ពុជាបានចេញវិញ្ញាបនប័ត្រចុះបញ្ជីវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់១១៨លានដុល្លារអាមេរិកដោយភាគច្រើននៃគម្រោងនោះជាគម្រោងរោងចក្រ​សហគ្រាសផលិត និងផ្គត់ផ្គង់ក្នុងស្រុក។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ ២០១៩


  • វិស័យឯកជន៖ ការកាត់បន្ថយថ្ងៃឈប់សម្រាកនឹងជួយបង្កើនផលិតភាព
  • CDC ជំរុញការវិនិយោគនៅតាមព្រំដែនបន្ថែម
  • កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣លាននាក់ក្នុងឆមាសទី១ឆ្នាំ២០១៩
  • ប្រាក់ចំណេញរបស់រដ្ឋាករទឹកត្រីមាសទី២ធ្លាក់ចុះ៥៣ភាគរយ
  • ម្រេច GI កំពុងប្រឈមបញ្ហាទីផ្សារ ខណៈការផលិតកើន
  • ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាពត្រូវបានយកចិត្តទុកដាក់
  • ចំណូលពីការលក់សំបុត្រចូលអង្គរធ្លាក់ចុះជាង១០%
  • ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញនៅត្រីមាសទី២ធ្លាក់ចុះ៣ភាគរយ
  • SCG ទទួលបានចំណូល$២២៦លានពីប្រតិបត្តិការនៅកម្ពុជាឆមាសទី១
  • អាជីវកម្មសាច់ជ្រូកនៅតែបន្តធ្លាក់ចុះដោយសារក្តីបារម្ភ