ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិនិយោគគិនចិនចាប់អារម្មណ៍វិស័យទេសចរណ៍ និងឧស្សាហកម្មខេត្តព្រះសីហនុ គ្រោងបង្កើតការហោះហើរត្រង់បន្ថែមទៀត

ភ្នំពេញ៖ ទំនាក់ទំនងកម្ពុជានាពេលនេះបានឈានដល់ចំណុចកំពូលជាមួយនឹងកំណើននៃអ្នកវិនិយោគ និងទេសចរណ៍ចិនមកកម្ពុជា ជាក់ស្តែងឆ្នាំ ២០១៨ កន្លងទៅ ភ្ញៀវ​ទេសចរណ៍ចិនឈរលំដាប់ទី១​ក្នុងចំណោមភ្ញៀវទេសចរណ៍ ៦លាននាក់​ដែលមកទស្សនាកម្ពុជា។ ដោយការកើននៃវិនិយោគ និងទេសចរណ៍ចិន រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តខិតខំសហការជាមួយ ហៃណាន លើការបង្កើតការហោះហើរត្រង់ពីព្រលានយន្តហោះ ហៃខូ ឬ ពី សាន់យ៉ា មកកាន់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៩


រោងចក្រផលិតទឹកស្អាតតម្លៃប្រមាណ៣០លានដុល្លារ ដាក់សម្ពោធនៅព្រឹកនេះ ខណៈការសិក្សាផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វល់ក្រុសៀមរាបត្រូវបានបញ្ចប់

ភ្នំពេញ៖ រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត់ត្រូវបានសាងសង់កាលពីអំឡុងឆ្នាំ២០១៨ កន្លងមកជាជំនួយឥតសំណងទំហំ ៣,២៨៤ លានយ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រហែល ២៧លានដុល្លារ ដើម្បីផលិតទឹកស្អាតនៅខេត្តកំពត និងការបណ្តុះបណ្តាល​ធនធានមនុស្ស ជាពិសេសដើម្បីកាត់បន្ថយបញ្ហានៃកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងខេត្តមាត់សមុទ្រមួយនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី០២​ ខែមេសា ឆ្នាំ ២០១៩។ យ៉ាងណាមិញ នៅសាលាខេត្តសៀមរាបក៏បានរៀបចំប្រជុំពិភាក្សា និងពិគ្រោះយោបល់លើកចុងក្រោយលើ «ផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វក់»ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ ២០១៩


ការប្រើប្រាស់សេវាស្ថាបត្យកម្មមានការកើនឡើង

ភ្នំពេញ៖ ទន្ទឹមគ្នានឹងការរីកចម្រើនដ៏ឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា កំណើននៃការប្រើប្រាស់សេវាកម្មរបស់អ្នកជំនាញស្ថាបត្យកម្មក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរនាពេលបច្ចុប្បន្ននេះ។ បើតាមអ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា ជំនាញស្ថាបត្យកម្មនៅពេលនេះមានទីផ្សារធំទូលលាយបើធៀបទៅនឹងរយៈពេលប្រមាណ១០ឆ្នាំមុន ដែលនៅពេលនោះប្រជាជនខ្មែរមានទំលាប់ធ្វើការរចនាប្លង់ដោយខ្លួនឯង ដែលមានរចនាប័ទ្មប្រហាក់ប្រហែលគ្នា​ ខុសពីពេលនេះដែលមានចម្រុះជាច្រើន ហើយប្លង់ដែលរចនាដោយអ្នកជំនាញនឹងធ្វើឱ្យការប្រើប្រាស់លម្អនៅអគារ/ផ្ទះមានប្រសិទ្ធភាពខ្ពស់ និងជួយកាត់បន្ថយថវិកាសម្រាប់ការចំណាយលើការសាងសង់ផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍្ត ចេញផ្សាយថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ ២០១៩


ពន្ធដារពិន័យយានយន្តមិនបង់ពន្ធផ្លូវបានជាង$១លាន

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រមូលពន្ធផ្លូវសម្រាប់ឆ្នាំ២០១៨ នៅចុងឆ្នាំ អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមពិន័យទៅលើរថយន្តដែលមិនបានចុះបញ្ជីពន្ធផ្លូវចំនួន ៦៣២០គ្រឿង ចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ចុងខែមីនា ឆ្នាំ២០១៩​ ដែលមានរយៈពេល ១ខែ និងពិន័យជាប្រាក់បានចំនួន ១,៤៣ លានដុល្លារ នៅទូទាំងប្រទេស។ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធដារបានជាង២លានដុល្លារកាលពីឆ្នាំមុនគឺកើនឡើង ១៣,៣៧% ធៀបនឹង ​រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០១៩


CDC អនុម័តគម្រោងវិនិយោគ៣ដែលមានតម្លៃសរុបជាង $២៣លាន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបន្ថែមចំនួន៣ទៀតនៅចុងខែនេះដែលមានតម្លៃសរុបជាង២៣លានដុល្លារ សុទ្ធតែជាគម្រោងរោងចក្រវាយនភ័ណ្ឌ។ ក្រុមហ៊ុនដែលបានទទួលវិញ្ញាបនបត្រចុះបញ្ចីទាំងនោះមានដូចជា ក្រុមហ៊ុន​រោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងក្រុមហ៊ុនរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងមួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុសិ៍្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០១៩


  • សេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញថ្មីមួយសម្រាប់កម្ពុជា
  • ប្រទេសចិនឯកភាពជួយរៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបនៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
  • កម្ពុជាគ្រោងនឹងសាងសងផ្លូវល្បឿនលឿនយ៉ាងតិច ៧ ដើម្បីពង្រឹងវិស័យភស្តុភា និងដឹជញ្ជូន
  • ប្រាក់ចំណូលក្នុងវិស័យធានារ៉ាប់រងមានកំណើនជិត៣០%
  • ស្រ្តីវ័យក្មេងកម្ពុជាទទួលពានរង្វាន់ជាសហគ្រិនសង្គម ក្នុងតំបន់
  • ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជួយដល់ការធ្វើដំណើរសល់ត្រឹម ២ ម៉ោង ខណៈតម្លៃប្រើប្រាស់ហាក់ស្រពិចស្រពិលនៅឡើយ
  • ពន្ធដារតម្រូវឱ្យអ្នកជាប់ពន្ធត្រូវបង្ហាញវិក្កយបត្របង់ពន្ធជាប្រាក់រៀល
  • វិស័យអចលនទ្រព្យនឹងមានសម្ទុះកាន់តែខ្លាំងឡើងនៅខេត្តកំពង់ឆ្នាំង
  • ការរីកចម្រើនវិស័យអាកាសចរណ៏នៅកម្ពុជាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ
  • រាជរដ្ឋាភិបាលកម្ពុជា ត្រៀមសាង់រោងចក្រផលិតទឹកស្អាត តម្លៃ ៣៥០លានដុល្លារ ផ្គត់ផ្គង់ទឹក ៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ នៅចុងឆ្នាំនេះ