ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រសួងព្រមានភ្នាក់ងារទេសចរណ៍ដែលផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ

ភ្នំពេញ៖ សេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍កាលពីសប្តាហ៍មុនបានឱ្យដឹងថា ក្នុងរយៈ​ពេលប៉ុន្មានថ្ងៃនេះក្រសួងសង្កេតឃើញថា មានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពាក់ព័ន្ធនឹងការដាក់ចំណាត់ថ្នាក់សណ្ឋាគារដែលវាយតម្លៃដោយក្រសួងទេសចរណ៍។ គេហទំព័រ​ ទាំងនោះរួមមាន TripAdvisor, Agoda, Booking.com, និង Expedia ជាដើម។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា រាល់ការវាយតម្លៃផ្តល់ចំណាត់ថ្នាក់សណ្ឋាគារ ចាំបាច់ត្រូវផ្តល់ដោយក្រសួងទេសចរណ៍ សម្រាប់សណ្ឋាគារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់​នៃចំណាត់ថ្នាក់ផ្កាយណាមួយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០១៩


ចំណូលពីការលក់សំបុត្រចូលអង្គរធ្លាក់ចុះ៨%

ភ្នំពេញ៖ ពីខែមករា ដល់ខែឧសភាឆ្នាំនេះ គ្រឹះស្ថានអង្គរបានលក់សំបុត្រសរុប ១,១២លានឱ្យភ្ញៀវទេសចរបរទេស ដែលរកប្រាក់បានជាង ៥០,៣១លានដុល្លារ ធ្លាក់ចុះមកពី​៦០,១៧លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក លី​ សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរបានឱ្យដឹងថា ការធ្លាក់ចុះប្រាក់ចំណូលនេះ ដោយសារតែការផ្លាស់ប្តូរទិសដៅរបស់ភ្ញៀវទេសចរក្នុងប្រទេសកម្ពុជា និងបញ្ហាអាកាសធាតុ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០១៩


ផ្សារទំនើបថ្មីៗកំពុងប្រល័យផ្សារទំនើបចាស់ៗ និងផ្សារប្រពៃណី

ភ្នំពេញ៖ កំណើនផ្សារទំនើបថ្មីៗ ជាពិសេសផ្សារទំនើបអន្តរជាតិ ដូចជាផ្សារទំនើប អ៊ីអន ផ្សារទំនើបម៉ាក្រូជាដើមកំពុងវាយប្រហារផ្សារទំនើបចាស់ៗ និងផ្សារប្រពៃណីដូចជាផ្សារទួលទំពូង ផ្សារអូរឬស្សី ផ្សារអូរឡាំពិក ផ្សារសូរិយា និងផ្សារសុវណ្ណាជាដើម ដែលធ្វើឱ្យផ្សារទាំងនេះបាត់បង់ភ្ញៀវបន្តិចម្តងៗ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ ២០១៩


៤ខែដើមឆ្នាំទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងជាង២១%

ភ្នំពេញ៖ យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិតត្រឹម​រយៈពេល៤ខែ ដើមឆ្នាំ២០១៩ នេះ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​មាន​ជាង២លានតោន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានជាង ១,៧លានតោន ពោលគឺកើនឡើងជាង២១%។ របាយការណ៍នេះបានបញ្ជាក់ថា ក្នុងបរិមាណទំនិញឆ្លងកាត់សរុបទាំងជាង២លានតោន ក្នុងនោះមានទំនិញនាំចូលជាង ១,៦​លានតោន កើនឡើង៣១% ហើយនាំចេញមានជាង៤១ម៉ឺនតោន ថយចុះ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


ការនាំចេញសម្បុកត្រចៀកកាំទៅចិននឹងកើតឡើងឆាប់ៗ

ភ្នំពេញ៖ លោក ណាងសុធី ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជា កាលពីថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៩ បាននិយាយថា ខណៈប្រទេសចិនគឺជាទីផ្សារធំជាងគេសម្រាប់សម្បុកត្រចៀកកាំនៅទូទាំងពិភពលោក ការនាំចេញផលិតផលនេះពីកម្ពុជាទៅកាន់ទីផ្សារចិនជាផ្លូវការអាចនឹងកើតមានឆាប់ៗ។ លោកបានបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជា និងចិនបានឯកភាពគ្នាជាគោលការណ៍រួចហើយ ដោយគ្រាន់តែមិនទាន់មាននីតិវិធី និងពិធីសារជាមួយគ្នាតែប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០១៩


  • របត់នៃការវិនិយោគថ្មីស្វែងយល់អំពីទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ តាមរយៈកម្មវត្ថុនៃ ការវិនិយោគ
  • ការប្រកួតប្រជែងលើសេវាកម្មផ្ទេរប្រាក់ធ្វើអោយកម្រៃជើងសារកាន់តែទាប
  • រយៈពេល៤ខែទុនវិនិយោគវិស័យសំណង់កើនជាង ២,៨០០លានដុល្លារ ក្នុងនោះទុនវិនិយោគដោយចិននៅតែឈានមុខគេ
  • ទំហំវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានប្រមាណជាង២,៧ពាន់លានដុល្លារក្នុងរយៈពេលជាង ២៤ឆ្នាំ និងប្តេជ្ញាយកចំណាត់វិនិយោគថ្នាក់កំពូល
  • កម្ពុជាត្រូវត្រៀមខ្លួនឱ្យកាន់តែប្រសើរដើម្បីទាក់ទាញទេសចរចិន
  • នាំចូលជ្រូកពីថៃកើនខណៈការផ្គត់ផ្គង់ពីវៀតណាមថយ
  • ការចិញ្ចឹមគោយកទឹកដោះចាប់ផ្តើមដំណើរការបន្ទាប់ពីគោចំនួន១០០ក្បាលបានមកដល់កម្ពុជា
  • កាំនាំចេញរបស់កម្ពុជាទៅអាមេរិកនៅត្រីមាសទី១ កើនឡើងដល់ជាង១,១២ពាន់លានដុល្លារ
  • តើកម្ពុជាត្រូវផ្តោតលើចំណុចសំខាន់ៗអ្វីខ្លះដើម្បីសម្រេចនូវមហិច្ឆតាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងចំណូលខ្ពស់នៅឆ្នាំ២០៥០?
  • វិនិយោគចិនធំៗគ្រោងវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជារួមទាំងការរុករករ៉ែ និងសុខាភិបាល