ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ថៃ ឡាវ និងចិន នឹងចុះហត្ថលេខាកិច្ចព្រមព្រៀងតភ្ជាប់ផ្លូវរថភ្លើង

ក្រុងបាងកក៖ ប្រទេសថៃនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសចិន និងឡាវសម្រាប់ការតភ្ជាប់បណ្តាញផ្លូវដែកក្នុងគោលបំណងបំពេញមហិច្ឆតានៃការតភ្ជាប់ថ្នាក់តំបន់នៅពេលដែលនាយករដ្ឋមន្រ្តីថៃលោក Prayut Chan-0-Cha ធ្វើដំណើរទៅទីក្រុង ប៉េកាំងនៅសប្តាហ៍នេះដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ ២០១៩


ប្រេងឡើងថ្លៃ ក្រោយអាមេរិកប្រកាសបញ្ចប់ការលើកលែងពីការដាក់ទណ្ឌកម្ម

ក្រុងញូវយ៉ក៖ តម្លៃប្រេងកាលពីថ្ងៃចន្ទបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជិត ៦ខែ ដោយសាររដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្រ្កាបការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់។ សតវិមានបានប្រកាសថា ខ្លួនកំពុងអំពាវនាវឱ្យបញ្ចប់ការលើកលែងរយៈពេល ៦ខែ ដែលធ្លាប់បានផ្តល់ឱ្យប្រទេសចំនួន៨ សម្រាប់ការទិញប្រេងពីប្រទេសអ៊ីរ៉ង់។ ការបញ្ចប់ការលើកលែងនេះមានន័យថា ចាប់ពីខែឧសភានេះទៅ ប្រទេសទាំង៨ រួមមាន ចិន ឥណ្ឌា តួកគី ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ អ៊ីតាលី និងក្រិច នឹងប្រឈមការដាក់ទណ្ឌកម្មប្រសិនបើនៅតែបន្តទិញប្រេងពីប្រទេសអ៊ីរ៉ង់

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ ២០១៩


ពាណិជ្ជកម្មទំនិញចិនជាមួយប្រទេសក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវមានជាង ៦ពាន់លានដុល្លារ

ក្រុងប៉េកាំង៖ ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិន និងបណ្តាប្រទេសដែលស្ថិតនៅតាមបណ្តោយគម្រោងខ្សែក្រវាត់ និងផ្លូវ (B&R) របស់ចិន បានកើនឡើងខ្ពស់ជាង ៦ពាន់លានដុល្លារចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ ដោយតម្កល់គោលការណ៍នៃការប្រឹក្សារដ៏ហ្មត់ចត់ និងការចូលរួមចំណែករួមគ្នា ប្រទេសចិនសម្រេចបានវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង​៦ឆ្នាំចុងក្រោយនេះ។ គិតមកដល់ពេលនេះ ចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង ១៧០ ជាមួយស្ថាប័នអន្តរជាតិ និងប្រទេសជាង ១៥០ រួមទាំងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ ២០១៩


ម៉ាឡេស៊ី នឹងចាប់ផ្តើមឡើងវិញគម្រោងផ្លូវដែកតម្លៃ$៣៤ពាន់លាន

ក្រុងគូឡាឡាំពួ៖ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេស   ម៉ាឡេស៊ីនឹងធ្វើឱ្យរស់ឡើងវិញចំពោះគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូន និងអចលនទ្រព្យដែល​គាំទ្រដោយប្រទេសចិន ក្នុងតម្លៃ ៣៤ពាន់លានដុល្លារបន្ទាប់ពីត្រូវបានទុកចោលកាលពីឆ្នាំ២០១៧។ ការអភិវឌ្ឍគម្រោងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនជាច្រើនហើយវានឹងក្លាយជាការផ្លាស់ប្តូរមួយសម្រាប់ផ្លូវដែកជាច្រើនទៀតដែលនឹងចូលរួមចំណែកដល់ការជំរុញហេដ្ឋារចនាសម្ព័ន្ធពិភពលោករបស់ទីក្រុងប៉េកាំងទៀតផង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


UBER ទទួលបានការវិនិយោគតម្លៃ១ពាន់លានដុល្លារ

ក្រុងតូក្យូ៖ Toyota ដែលក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុន និងមូលនិធិ     វិនិយោគ SoftBank Vision Fund កាលពីថ្ងៃសុក្របានបង្ហាញការវិនិយោគដែលមានតម្លៃ១ពាន់លានដុល្លារទៅលើក្រុមហ៊ុនអាមេរិក Uber ដើម្បីអភិវឌ្ឍសេវាហៅតាក់ស៊ីជិះដោយស្វ័យបើកបរ។ Toyota បានវិនិយោគ ៥០០លានដុល្លាររួចហើយទៅលើក្រុមហ៊ុន Uber ដោយសារក្រុមហ៊ុននេះប្រកួតប្រជែងជាមួយ Waymo ជាក្រុមហ៊ុនគ្រប់គ្រងដោយក្រុមហ៊ុន Google និងក្រុមហ៊ុនផលិតរថយន្តស្វ័យបើកបរសំខាន់ៗជាច្រើនទៀត។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០១៩


  • ក្រុមហ៊ុនជប៉ុន FUJITSU ទិញរោងចក្រនៅថៃ ដើម្បីពង្រឹងផលិតកម្ម
  • វិស័យអចលនទ្រព្យទេសចរណ៍វៀតណាមមានសក្តានុពលខ្ពស់
  • សេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍នៅតែរឹងមំា ទោះជាសេដ្ឋកិច្ចពិភពលោកថមថយ
  • ទូរស័ព្ទមានបច្ចេកវិទ្យា 5G ដំបូងគេ ដាក់លក់នៅកូរ៉េខាងត្បូង
  • ប្រទេសចិនប្រកាសទម្លាក់ពន្ធនំាចូលលើទំនិញមួយចំនួន
  • វិស័យអចលនទ្រព្យវៀតណាមទទួលការវិនិយោគជាច្រើនពីជប៉ុន
  • GO-JEK ជាប់ក្នុងបញ្ជីក្រុមហ៊ុនដែលមានតម្លៃ $១០ ពាន់លាន
  • BOEING កាត់បន្ថយការផលិតយន្តហោះម៉ូដែល 737 MAX
  • តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់មួយ
  • WTO ទម្លាក់ការព្យាករពាណិជ្ជកម្មពិភពលោក