ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ក្រុមហ៊ុនជប៉ុន HOYA បោះទុន ៣០០លានដុល្លារ កសាងរោងចក្រនៅឡាវ ដើម្បីផលិត HARD DISK កុំព្យូទ័រ

ក្រុងវៀងច័ន្ទ៖ ក្រុមហ៊ុនជំនាញខាងផលិតផលអុបទិករបស់ជប៉ុន Hoya Corporation កំពុងបណ្តាក់ទុនវិនិយោគជាង ៣០០លានដុល្លារទៅលើការសាងសង់រោងចក្រផលិតកម្មថ្មីមួយនៅក្នុងប្រទេសឡាវ ដើម្បីផលិតដុំស្តុកទិន្នន័យរបស់កុំព្យូទ័រ (Hard Disk Drive)។ កាលពីថ្ងៃសុក្រសប្តាហ៍មុនក្រុមហ៊ុនបានរៀបចំពិធីបើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់រោងចក្រខាងលើ ដែលមានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍន៍សៃសេដ្ឋា (Saysettha Development Zone ឬ​ SDZ) នៅរដ្ឋធានីរៀងច័ន្ទ។ ដំណើរការផលិតកម្មនៅក្នុងរោងចក្រខាងលើត្រូវគេរំពឹងថានឹងអាចចាប់ផ្តើមបាននៅអំឡុងដើមឆ្នាំ២០២០ ហើយរោងចក្រនេះនឹងជួយបង្កើត​ឱកាសការងារជាង ៤០០០​ កន្លែងនៅទីនេះ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រ Fresh News ចេញផ្សាយថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩


ទិន្នន័យសំខាន់ៗរបស់ប្រទេសផលិតប្រេង នីហ្សេរីយ៉ា

នៅឆ្នាំ២០១៧ នីហ្សេរីយ៉ាមានផលិតផលក្នុងស្រុកសរុប ៣៧៥,៨ពាន់លានដុល្លារ ខណៈប្រជាជនមាន ១៩១លាននាក់។ ប្រាក់ចំណូលក្នុងមនុស្សម្នាក់មាន ១ ៩៦៩ដុល្លារ ។ ប្រាក់ចំណូលពីការនាំចេញប្រេង និងឧស្ម័នស្មើនឹង ៨៧ភាគរយនៃប្រាក់ចំណូលសរុបពីខាងក្រៅ ខណៈដែលផលិតកម្មប្រេងមាន ១,៥៤លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ ២០១៩


ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិកថយចុះនៅខែវិច្ឆិកា

ក្រុងវ៉ាស៊ីនតោន៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងក្នុងទិន្នន័យដែលចេញផ្សាយថា ឱនភាពកាលពីវិច្ឆិកា បានធ្លាក់ចុះមកត្រឹម ៤៩,៣ពាន់លានដុល្លារ ពីចំនួន ៥៥,៧ពាន់លានដុល្លារកាលពីខែតុលា។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ ២០១៩


សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីកើនឡើងតែក្នុងកម្រិតមួយទាប

ហ្សាការតា៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា កាលពីឆ្នាំ២០១៨ ប្រទេសឥណ្ឌូនេស៊ីទទួលបានកំណើន ៥,១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលកើនឡើងពី ៥,១០% និងលើសពីការព្យាកររបស់អ្នកវិភាគភាគច្រើន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ ២០១៩


ការធ្វើពាណិជ្ជកម្មអនឡាញថៃលូតលាស់ខ្លាំងជាងគេនៅអាស៊ាន

ក្រុងបាងកក៖ ភ្នាក់ងារការទិញលក់តាមប្រព័ន្ធអេឡិចត្រូនិក (ETDA) បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍កាលពីម្សិលមិញថា វិស័យពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសថៃបានកើនស្មើប្រមាណ ១០០ប៊ីលានដុល្លារ ហើយការលូតលាស់អាចនឹងស្មើ ២០% ក្នុងឆ្នាំនេះទៀតផង។ វិស័យនេះបានលូតលាស់លឿនជាងគេក្នុងតំបន់អាស៊ាន ព្រោះតែមានការផ្លាស់ប្តូរនៃអាកប្បកិរិយារបស់អតិថិជន។ កាលពីឆ្នាំ២០១៧ វិស័យនេះស្មើតែប្រមាណ ៨៤លានដុល្លារប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាពចេញផ្សាយថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩


  • អូស្ត្រាលីទម្លាក់ការព្យាករកំណើន
  • កំណើនការងារនៅអាមេរិកកើនខ្ពស់ ទោះមានបិទរដ្ឋាភិបាល
  • ពាណិជ្ជកម្មទំនិញរវាងប្រទេសចិន និងអាមេរិក
  • ថៃទទួលបានភ្ញៀវទេសចរជាង ៣៨លាននាក់
  • វៀតណាម-ថៃ នឹងជំរុញពាណិជ្ជកម្មដល់ $២០ពាន់លាន
  • បង់ក្លាដែសរំពឹងនាំចេញផលិតផលវាយនភណ្ឌ $១០០ ពាន់លាន
  • ធនាគារកណ្តាលកូរ៉េទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ច
  • តម្រូវការពលករក្នុងប្រទេសថៃកំពុងមានការផ្លាស់ប្តូរ
  • តម្លៃជ័រកៅស៊ូពិភពលោកកើនឡើងខ្លាំងក្នុងរយៈពេលនេះ
  • ការនាំចេញថៃបានធ្លាក់ចុះ ២ខែជាប់ៗគ្នា