ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
កម្ពុជារំពឹងមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ី

ភ្នំពេញ៖ កម្ពុជារំពឹងថា នឹងអាចមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ីជាលើកដំបូង បន្ទាប់ពីរុស្ស៊ីទទួលយកសំណើររបស់កម្ពុជា ដើម្បីជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ​ ខណៈភ្ញៀវទេសចររុស្ស៊ីមកទស្សនាកម្ពុជានៅមានចំនួនតិចតួចនៅឡើយ។​ ការរំពឹងដូច្នេះកើតមានឡើងបន្ទាប់ពីលោក​ Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បាទទួលយកសំណើររបស់លោ ថោន​ ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើលការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ក្នុងជំនួបពិភាក្សាកាលពីសប្តាហ៍មុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០១៩


ផ្សារទំនើប PHNOM PENH MEGA MALL ទទួលបានការចាប់អារម្មណ៍ច្រើន

ភ្នំពេញ៖ ផ្សារទំនើប Phnom Penh Mega Mall កម្ពស់ ៩ជាន់ ដែលគ្រោងបើក​ដំណើរការនៅដើមឆមាសទី២​ ឆ្នាំ២០២០​ ខាងមុខនេះ ទទួលបានការចាប់អារម្មណ៍ពីអតិថិជន​ច្រើនចំពោះការជួលទីតាំងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ អ្នកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ ​CBRE Cambodia បានឱ្យដឹងកាលពីម្សិលមិញថា ទោះបីការសាង​សង់អគារនេះទើបសម្រេចបានប្រមាណ ៩៥% ក្តី ប៉ុន្តែបច្ចុប្បន្នមានវិនិយោគិនក្នុងស្រុក​និងបរទេសប្រមាណ ១០០នាក់/ក្រុមហ៊ុន បានមកទាក់ទងក្រុមហ៊ុន CBRE Cambodia ដើម្បីជួលទីតាំង។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩


CRF: តម្លៃនាំចេញអង្ករទៅអឺរ៉ុបអាចធ្លាក់១០ភាគរយ

ភ្នំពេញ៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងតាមរយៈ Facebook របស់លោកថា ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបមានតម្លៃជាង ២០០លានដុល្លារ កាលពីឆ្នាំ២០១៨ ខណៈនៅឆ្នាំ២០១៩ នេះ CRF ព្យាករថា តម្លៃនាំចេញទៅទីផ្សារនេះ នឹងធ្លាក់មកនៅប្រហែល ១៨០លានដុល្លារ ដោយសារវិធានការការពារដែលបាន​ដាក់ចេញដោយសហភាពអឺរ៉ុប កាលពីដើមឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ ២០១៩


វិនិយោគិនចាប់ផ្តើមងាកទៅតំបន់ជាយរាជធានីសម្រាប់ការវិនិយោគរបស់ខ្លួនខណៈកណ្តាលទីក្រុងចង្អៀតខ្លាំង

ភ្នំពេញ៖ ខណៈការអភិវឌ្ឍន៍រាជធានីភ្នំពេញមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័សដែលធ្វើឱ្យដីធ្លីនៅតំបន់មាសក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌដូចពេញជាដើម មានតម្លៃចូលខ្ទង់ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េ ហេតុនេះអ្នកវិនិយោគហាក់ចាប់ផ្តើមចាប់អារម្មណ៍លើ​ការវិនិយោគនៅតំបន់ជាយក្រុង។ ជាក់ស្តែងដូចជានៅជាយរាជធានីភ្នំពេញ ជាពិសេសប៉ែកខាងកើត និងខាងជើង កំពុងមានការអភវឌ្ឍន៍ខ្លាំងទៅលើលំនៅឋាន និងពាណិជ្ជកម្ម​ដោយវិនិយោគិនក្នុងនិងក្រៅប្រទេសបានដាក់ទុនវិនិយោគលើគម្រោងរបស់ខ្លួនជាបន្ត​បន្ទាប់ ដោយភាគច្រើនផ្តោតលើសំណង់ និងអចលនទ្រព្យ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


កម្ពុជារំពឹងទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យផលិតស្បែកជើង

ភ្នំពេញ៖ កម្ពុជារំពឹងថា នឹងអាចទាក់ទាញវិនិយោគិនកាន់តែច្រើនថែមទៀតឱ្យចូលមកវិនិយោគក្នុងវិស័យរោងចក្រឧស្សាហកម្មស្បែកជើង បន្ទាប់ពីសមាគមស្បែងជើងកម្ពុជា​ (Cambodia Footwear Association, CFA) ត្រូវបានបង្កើតឡើងជាផ្លូវការ។ លោក លី ឃុនថៃ ប្រធានសមាគម CFA រំពឹងថា វិស័យរោងចក្រឧស្សាហកម្មស្បែកជើងនៅកម្ពុជា​នឹងមានការរីកចម្រើន និងអាចទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ព្រោះ CFA បានចូលជា​សមាជិកសមាគមស្បែកជើងអន្តរជាតិ និងបានអញ្ជើញក្រុមហ៊ុនផលិតស្បែកជើងចំនួន ១៣ប្រទេស។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០១៩


  • IMF: ចំណូលពន្ធពីអចលនទ្រព្យកម្ពុជាមានតែ០,១%
  • CLMV ឯកភាពលើក្របខ័ណ្ឌនៃការអភិវឌ្ឍរួមគ្នា
  • សកម្មភាពសាងសង់នៅខេត្តព្រះសីហនុគ្មានការប្រែប្រួលខ្លាំង
  • ធនាគារ MAY BANK ផ្តោតការពង្រឹងលើទីផ្សារកម្ពុជា
  • ការកសាងផ្លួវកំពង់ឆ្នាំង-កំពុងធំ អាចនឹងចាមផ្តើមនៅឆ្នាំ២០២១
  • អាជ្ញាធរជំរុញការដាំដុះ និងប្រើផលិតផលពីវល្លិរពាក់ និងឬស្សី
  • កម្ពុជា-ថៃឯកភាពចរចាឡើងវិញលើការរុករកឧស្ម័ន
  • កម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
  • EDC ទទួលបានការផ្គត់ផ្គង់ថាមពលសូឡាក្នុងតម្លៃទាប
  • ក្រសួងនឹងរៀបចំការបង្ហាញផលិតផលក្នុងស្រុកដើម្បីជំរុញការជួញដូរ