ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ចរាចរណ៍ទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុកើន១៦% នៅត្រីមាសទី១

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុថា​ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ ចរាចរណ៍ទំនិញដែលឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានចំនួន ១៣៩ ៨៨៩ TEUs ដោយកើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ លោករដ្ឋមន្រ្តីក៏បានឱ្យដឹងទៀតថា ផ្អែកលើកំណើនដ៏រឹងមាំនេះ យើងរំពឹងថា បរិមាណកុងតឺន័រឆ្លងកាត់នឹងកើនលើស   ៧០០ ០០០TEUs នៅឆ្នាំ២០២០ និងលើសពី ១ ០០០ ០០០TEUs នៅឆ្នាំ២០២៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ ២០១៩


អាមេរិកវិនិយោគ៧០លានដុល្លារបង្កើនគោលដៅទេសចរណ៍សំខាន់ៗបន្ទាប់ពីអង្គរវត្ត

ភ្នំពេញ៖ បើតាមព័ត៌មានទទួលបានគឺគម្រោង «ជលវប្បដ្ឋាន ត្រីទឹកសាប-ទឹកប្រៃ និងជម្រកអភិវក្សសត្ថ» គ្រោងចំណាយសាច់ប្រាក់ប្រមាណ៧០លានដុល្លារអាមេរិកលើទំហំផ្ទៃដី១០០ ហិកតា ដែលគ្រោងនឹងបញ្ចប់ការសាងសងនៅឆ្នាំ២០២១ ដែលជាគម្រោងដ៏ធំបំផុតមួយរបស់អាមេរិកហើយត្រូវគេរំពឹងថានឹងបង្កើតចេញជាគោលដៅទេសចរណ៍ទាក់ទាញបំផុត បន្ទាប់ពីប្រាសាទអង្គរវត្ត។ ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ ២០១៩


កម្ពុជាហាក់ទទួលបានផលផ្លែផ្កាច្រើនផ្នែកសេដ្ឋកិច្ចពីវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅប្រទេសចិន

ភ្នំពេញ៖ យោងតាមគេហទំព័រផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងដំណើរបស់សម្តេចតេជោទៅប្រទេសចិន កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ ជាមួយភាគីចិន។ នៅដើមឆ្នាំ ២០១៩នេះ ភគីទាំងពីរ បានកំណត់គោលដៅដើម្បីសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ហើយប្រទេសទាំងពីរនឹងចាប់ផ្តើមសិក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឱកាសសមស្របណាមួយ។

ប្រភពៈ ព័ត៌មានរបស់កាសែតកោះសន្តិភាព ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០១៩


IMF កោតសរសើរពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវ របស់ចិននៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដែលមានថ្នាក់ដឹកនំាប្រទេស៤០ចូលរួម លោកស្រី Christine Lagarde ប្រធានមូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ប្រទេសកម្ពុជាគឺជាឧទាហរណ៍ល្អមួយនៃការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដោយមានការផ្តល់សេវាហិរញ្ញវត្ថុដោយប្រើបច្ចេកវិទ្យាដែលធ្វើឱ្យសេវាហិរញ្ញវត្ថុទៅដល់ដៃប្រជាជនច្រើនជាងមុន។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ ២០១៩


ចំណូល SCG កើន៩ភាគរយនៅត្រីមាសទី១

ភ្នំពេញ៖ ក្រុមហ៊ុន Siam Cement Group (SCG) បានឱ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនបានទទួលប្រាក់ចំណូលពីការលក់ចំនួន ១១០លានដុល្លារក្នុងអំឡុងពេល០៣ខែដំបូង ក្នុងឆ្នាំ២០១៩ កើនឡើង ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ ក្រុមហ៊ុននេះបានឱ្យដឹងទៀតថា ទ្រព្យសកម្មរបស់ខ្លួនកាលពីចុងខែមីនា ឆ្នាំនេះបានកើនឡើង ៣៥៦លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ូស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ ២០១៩


  • ក្រសួងៈ ក្រុមហ៊ុនអាចនំាចេញចេកដោយផ្ទាល់ទៅកាន់ទីផ្សារចិន
  • UN ដាក់ដំណើរការគម្រោងលើកកម្ពស់សហគ្រិនស្ត្រី
  • ប្រជាជនកម្ពុជាធ្វើការនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះវិញ $១៤០០លានដុល្លារក្នុងឆ្នាំ២០១៨
  • ការវិនិយោគផ្ទាល់មកពីបរទេសកើនឡើងជាង ១៣,៤% នៃ ផ.ស.ស តែភាគច្រើនផ្តោលលើវិស័យសំណង់ និងអចលនទ្រព្យ
  • ក្រុមហ៊ុនជប៉ុនចំនួន៥ គ្រោងនឹងចូលមកវិនិយោគលើវិស័យអចលនទ្រព្យ និងបន្ទះសូឡានៅកម្ពុជា
  • ក្រុមហ៊ុន ជីប ម៉ុង រីថេល បើកការដ្ឋានសាងសង់ «ផ្សារទំនើបជីប ម៉ុង ៥៩៨» សម្រាប់ បទពិសោធន៍ថ្មីក្នុងការរស់នៅ
  • វិស័យយានយន្តចូលរួមចំណែកប្រមាណ៣០ភាគរយនៃចំណូលពន្ធគយសរុប តែការនំាចូលហាក់នៅទ្រឹង
  • ខុនដូជាង១ពាន់យូនីតត្រូវបានដាក់ទៅក្នុងទីផ្សារនៅត្រីមាសទី១
  • តើការតភ្ជាប់ស្ពាននិងផ្លូវរថភ្លើងស្ទឹងបត់ កម្ពុជា-ថៃ ពិតអាចជួយជំរុញការបញ្ជូនទំនិញចេញក្រៅល្អប្រសើរជាងមុន?
  • NBC បន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ