ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
តម្រូវការស៊ីម៉ងត៍និងឥដ្ឋនៅកម្ពុជាក្នុងឆ្នាំនេះកាន់តែកើនឡើងខ្ពស់

ភ្នំពេញ៖ ការបន្តកើនឡើងនៃវិស័យសំណង់ជំរុញឱ្យមានតម្រូវការស៊ីម៉ងត៍ និងឥដ្ឋនៅឆ្នាំ២០១៩ កាន់តែខ្ពស់ ខណៈតម្លៃបានកើនឡើងក្នុងរង្វង់១០% ធៀបនឹងឆ្នាំ២០១៨។ ក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុក Chip Mong Insee បានឱ្យដឹងថា ការផ្គត់ផ្គង់ស៊ីម៉ងត៍ពីក្រុមហ៊ុនបានកើនឡើងប្រមាណ១០% នៅឆ្នាំនេះ បន្ទាប់ពីដាក់ឱ្យដំណើរការកាលពីដើមឆ្នាំ២០១៨។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០១៩


SOCFIN ប្រកាសពីការអនុវត្តភាពទទួលខុសត្រូវសង្គមនៃអាជីវកម្មខ្លួននៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Socfin Cambodia ជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍ និងគ្រប់គ្រងចម្ការកៅស៊ូ បានប្រកាសពីការសម្រេចបាននៃភាពទទួលខុសត្រូវសង្គមចំពោះ​សាជីវកម្មរបស់ខ្លួនឆ្នាំ២០១៨ (CSR) ដែលជាការអនុវត្តអាជីវកម្មប្រកបដោយនិរន្តរភាព និងសុចរិតភាព។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


SMART និង HUAWEI ធ្វើតេស្តសាកល្បងបច្ចេកវិទ្យា5G

ភ្នំពេញ៖ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart Axiata បានសហការជាមួយក្រុមហ៊ុន  បច្ចេកវិទ្យា Huawei ក្នុងការធ្វើតេស្តសាកល្បងលើបច្ចេកវិទ្យា5G លើកដំបូងគេនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ បើតាមលោក​ Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata ការរៀបចំបណ្តាញ និងកម្មវិធីសម្រាប់ប្រើប្រាស់5G នឹងរួចរាល់នៅក្នុងឆ្នាំ២០១៩នេះដោយក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់រាប់រយលានដុល្លារលើការងារនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ ២០១៩


តម្លៃដីក្នុងខណ្ឌ៣ ហក់ឡើងខ្ពស់រយៈពេល ៦ខែ

ភ្នំពេញ៖ របាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន អចលនទ្រព្យ ឃី រៀលអ៊ីសស្តេតបង្ហាញថា​ តម្លៃដីក្នុងខណ្ឌចំនួន៣ នៅទីក្រុងភ្នំពេញបានហក់ឡើងខ្ពស់ក្នុងអំឡុងពេល៦ខែដំបូងឆ្នាំនេះ។ ខណ្ឌទាំង៣នោះមានដូចជា ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ដែលក្នុងនោះខណ្ឌព្រែកព្នៅកើលដល់ ៣០០ ទៅ ១ ៧០០ ដុល្លារក្នុង១ម៉ែត្រការ៉េ ចំណែកឯខណ្ឌដង្កោកើនដល់ ២ ០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយសម្រាប់ខណ្ឌច្បារអំពៅវិញ គេមើលឃើញថា តម្លៃដីកើនឡើងជិត១៥% ក្នុងរយៈពេល៦ខែនៅឆ្នាំនេះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


ការនំាចេញអង្ករកម្ពុជាកើន៣% ខណៈចំណែកទីផ្សារចិនវ៉ាទីផ្សារអឺរ៉ុប

ភ្នំពេញ៖ របាយការណ៍ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆមាសទី១ឆ្នាំ​២០១៩ មានចំនួន២៨១ ៥៣៨តោន កើនឡើង៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ក្នុងនោះ ចំណែកទីផ្សារចិនមានរហូតដល់ទៅជាង ៤០% នៃការនាំចេញ​សរុប ខណៈអឺរ៉ុបជាទីផ្សារឈានមុខគេនៃការនាំចេញអង្កររបស់កម្ពុជាបានធ្លាក់ចុះមកនៅជាង៣៣% ប៉ុណ្ណោះ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ ២០១៩


  • EDC: កម្ពុជានឹងផ្តោតលើការផលិតថាមពលសូឡា
  • សកម្មភាពដឹកជញ្ជូនទំនិញចេញ-ចូលនៅច្រកទ្វារអន្តរជាតិបាវិតកើនឡើង
  • វិស័យឯកជនបារម្ភពីផលប៉ះពាល់លើការដឹកជញ្ជូន
  • ហត្ថាកសិករបង្ហាញពីកំណើនប្រាក់ចំណេញជិត៥០%
  • វិនិយោគិនចិនកំពុងសម្លឹងមើលច្រកព្រំដែនថ្មដា?
  • កម្ពុជា-ម៉ាឡេស៊ីពង្រឹងកិច្ចសហប្រតិបត្តិការទៅលើវិស័យទេសចរណ៍
  • នាយករដ្ឋមន្រ្តីនឹងចូលរួមកិច្ចប្រជុំ WTO នៅសប្តាហ៍នេះ
  • សៀវភៅស្តីពីការបង្កើតអាជីវកម្មថ្មីនឹងត្រូវដាក់ឱ្យដំណើរការ
  • សណ្ឋាគារ៣៥ដាក់ពាក្យស្នើសុំស្លាកសញ្ញាស្តង់ដាបៃតងអាស៊ាន
  • រដ្ឋាភិបាលសិក្សាគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ