ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ការនាំចេញផលដំឡូងមីមានកំណើនតិចតួចនៅក្នុងត្រីមាសទី១

ភ្នំពេញ៖​ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ២០២០ ការនាំចេញដំឡូងមីពីកម្ពុជាសម្រេចបាន ១ ១១៥ ៣៦៥ តោន កើនឡើងជិត ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ១ ០៩៧ ៨០៣តោន។ ផលដំឡូងមីដែលនាំចេញរួមាមាន ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមី ហើយត្រូវបាននាំទៅទីផ្សារប្រទេសថៃ វៀតណាម ឥណ្ឌា ចិន និងបែលហ្ស៊ិក។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០


ការនាំចេញទឹកមាត់ត្រចៀកកាំជាផ្លូវការទៅប្រទេសចិនអាចពន្យារដល់ឆ្នាំក្រោយ

ភ្នំពេញ៖ ផែនការនាំចេញផលិតផលទឹកមាត់ត្រចៀកកាំពីកម្ពុជាទៅប្រទេសចិនដែលរំពឹងថានឹងអាចកើតឡើងផ្លូវការនៅចុងឆ្នាំ២០២០នេះ អាចនឹងត្រូវពន្យារពេល ខណៈដែលនីតិវិធី និងការបំពេញព័ត៌មានដែលភាគីចិនបញ្ជូនមកនៅមានភាពស្មុគស្មាញដែលទាមទារឱ្យមានការសិក្សាបន្ថែម។ ម្យ៉ាងទៀតព័ត៌មានមួយចំនួនដែលក្រសួងបញ្ជូនទៅឱ្យផ្នែកឯកជន​ជួយបំពេញក៏មិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយតាមការចង់បាននោះដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនជាង ១៥ ភាគរយក្នុងត្រីមាសទី១

ភ្នំពេញ៖ យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមសម្រេចបានជាង ៧៣២លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង ១៥,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៦២លានដុល្លារ ធ្លាក់ចុះ ០,២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចូលរបស់កម្ពុជាមានចំនួនជាង ៦៦៩លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០


ការនាំចេញអង្ករ ៤ខែឆ្នាំនេះ បានជាង ៣០ម៉ឺនតោន ស្មើនឹង $២១០លាន

ភ្នំពេញ៖ របាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២០ ការនាំចេញអង្ករសម្រេចបាន ៣០០ ២៥២ តោន កើនឡើង ៤០,៤៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមាន ២១៣ ៧៦៣តោន។ នេះជាការនាំចេញដែលមានបរិមាណខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ ចំណែកប្រាក់ដែលទទួលបានពីការនាំចេញក្នុ្ងងរយៈពេលនេះគឺ ២១០ លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០


កម្ពុជានឹងបង្កើតថ្នាលទូរស្សន៍ឌីជីថលជាតិឆាប់ៗនេះ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងវិនិយោគក្នុងការបង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ ដើម្បីរំដោះប្រេកង់ប្រមាណជា ៧០០ Mhz ទៅឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការអភិវឌ្ឍបណ្តាញ 5G ប្រព័ន្ធសេវាអ៊ីនធឺណិតក្នុងការរួមចំណែកសម្រេចឱ្យបាននូវការប្រែក្លាយប្រទេសកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅក្នុងពេលដ៏ខ្លីខាងមុខ។

ប្រភពៈ ព័ត៌មានរបស់គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០


  • កម្ពុជាទទួលបានរោងចក្របើកថ្មី ៧៧ ខណៈរងការគំរាមកំហែងពីជំងឺឆ្លងកូវីដ ១៩
  • គម្រោងវិនិយោគមានទឹកប្រាក់ជិត ៦០០លានដុល្លារ ត្រូវបានអនុម័ត
  • ការផលិតអំបិលឆ្នាំនេះនឹងសម្រេចតាមផែនការគ្រោងទុក
  • កម្ពុជារកចំណូលបាន $២១ លាន ពីវិស័យរ៉ែក្នុងឆ្នាំ២០១៩
  • HYUNDAI ទទួលបានសិទ្ធិសាងសង់អ៊ីអន ៣ នៅកម្ពុជា
  • ចំណូលរបស់ PPAP កើនឡើង ៣០% ក្នុងត្រីមាសទី១
  • ការនាំចេញត្បូង និងគ្រឿងអលង្ការពីកម្ពុជាមានតម្លៃជាង $៤០០លាន
  • ការនាំចេញរបស់កម្ពុជាកើនជាង ២០% ក្នុង២ខែ ដើមឆ្នាំ
  • គម្រោងវិនិយោគចំនួន ១៥ តម្លៃជាង $២២៥ លាន ត្រូវ CDC អនុម័ត
  • ពាណិជ្ជកម្មកម្ពុជា-ជប៉ុនមានតម្លៃជាង $៣៦០ លាន