ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
ALIBABA បង្កើតការងារជាង៤០លានកន្លែងនៅឆ្នាំ២០១៨

ក្រុងហ្សិនចិន៖ នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូវនិច Alibaba របស់ប្រទេសចិនបានបង្កើតការងារ ៤០,៨២ លានកន្លែង។ ក្នុងនោះ គេហទំព័រពាណិជ្ជកម្ម  អេឡិចត្រូវនិចរបស់ក្រុមហ៊ុននេះរួមទាំងគេហទំព័រ Tao-bao បានផ្តល់ការងារចំនួនប្រហែល ១៥,៥៨ លានកន្លែងសម្រាប់អ្នកលក់រាយអនឡាញកាលពីឆ្នាំមុន ហើយក៏បានជួយបង្កើតការងារ ២៥,២៤ លានកន្លែងសម្រាប់វិស័យផលិតកម្ម និងវិស័យរបស់សេវាកម្មលក់រាយអនឡាញផងដែរ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ ២០១៩


ស្រីលង្កាចាប់ផ្តើមសង់រោងចក្រចម្រាញ់ប្រេងតម្លៃជិត $៤ពាន់លាន

ហំាបានតូតា៖ ប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃជិត $៤ពាន់លានដុល្លារ ដែលខ្លួនសង្ឈឹមថានឹងធ្វើឱ្យវិនិយោគិនបរទេសមានចំណាប់អារម្មណ៍មកវិនិយោគនៅប្រទេសខ្លួនឡើងវិញក្នុងវិស័យដឹកជញ្ជូន។ គម្រោងនេះ​ គឺជាការវិនិយោគបរទេសដ៏ធំបំផុតក្នុងប្រវត្តសាស្រ្តរបស់ស្រីលង្កា និងផ្តល់មូលនិធីរួមគ្នាដោយប្រទេសអូម៉ង់ និងក្រុមហ៊ុន Silver Park International ដែលចុះបញ្ជីក្នុងប្រទេសសង្ហបុរី និងជាក្រុមហ៊ុនដែលគ្រប់គ្រងដោយគ្រួសារអ្នកជំនួញជនជាតិឥណ្ឌា។ រោងចក្រចម្រាញប្រេងនេះគ្រោងនឹងបញ្ចប់ និងដំណើរការនៅឆ្នាំ២០២៣។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០១៩


បារាំងនិងចិនអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអ៊ឺរ៉ុប-ចិន

ក្រុងប៉ារីស៖ លោកប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីបារំាង លោក អេម៉ានុយអែល ម៉ាក្រុងកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអ៊ឺរ៉ុប និងប្រទេសចិន ដើម្បីជំរុញការវិនិយោគដ៏ច្រើនរបស់ទីក្រុងប៉េកំាងនៅទ្វីបអ៊ឺរ៉ុប។ សេចក្តីថ្លៃងការនេះបានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាជាច្រើនស្តីពី​ថាម​ពលនុយក្លេអ៊ែរ​ ការផ្លាស់ប្តូវប្បធម៌ ថាមពលស្អាត និងកិច្ចសន្យាដ៏ធំមួយនៃការទិញយន្តហោះ ពីក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប Airbus។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០១៩


វៀតណាមសង្ឃឹមថា កូរ៉េនឹងវិនិយោគកាន់តែច្រើន

ក្រុងហាណូយ៖ ប្រទេសវៀតណាមសង្ឃឹមថា វិនិយោគិនកូរ៉េខាងត្បូននឹងចូលរួមកាន់តែខ្លាំងថែមទៀតក្នុងដំណើរការទិញយកសហគ្រាសវៀតណាម។ ក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ៦៥,៧ ពាន់លានដុល្លារ ដោយក្នុងនោះ​ ការនំាចេញរបស់វៀតណាមទៅកាន់កូរ៉េមាន ១៨,២ ពាន់លានដុល្លារ កើនឡើង ២២,៨% ហើយការនំាចូលពីកូរ៉េវិញមាន ៤៧,៥ ពាន់លានដុល្លារ កើនឡើងជាង ១% បើធៀបនឹង​ឆ្នាំ២០១៧។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០១៩


អ៊ីតាលី-ចិនចុះហត្ថលេខាគម្រោងផ្លូវសូត្រ

ក្រុងរ៉ូម៖ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើពិធីការ «មិនចងភ្ជាប់កាតព្វកិច្ច» ជាមួយប្រទេសចិន ដើម្បីចូលរួមក្នុងគម្រោង «ផ្លូវសូត្រ» សម្រាប់ការដឹកជញ្ជូន និងភ្ជាប់ពាណិជ្ជកម្មថ្មីមួយរបស់ទីក្រុងប៉េកាំងដែលលាតសន្ធឹងពីទ្វីបអាស៊ីទៅដល់ទ្វីបអ៊ឺរ៉ុប។ ការចុះហត្ថលេខានេះបានធ្វើឱ្យអ៊ីតាលីក្លាយជាប្រទេសទី១ ក្នុងចំណោមសមាជិករបស់ក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើនទាំង៧ (G7)។ បន្ថែម​ពីនេះ ប្រទេសចិន និងប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ២៩ ដែលអាចមានតម្លៃចន្លោះ ៥ ទៅ ៧ ពាន់លានអ៊ឺរ៉ូ (៥,៦ ទៅ ៨ ពាន់លានដុល្លារ)។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ ២០១៩


  • ចិនត្រូវបានចាត់ទុកថាជាប្រទេសមានចំណូលខ្ពស់
  • សង្រ្គាមពាណិជ្ជកម្មរបស់លោកត្រាំធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាងបង់ ៧.៨ ប៊ីលានដុល្លារ
  • ការស្នើសុំប៉ាតង់អន្តរជាតិជាង៥០% មកពីតំបន់អាស៊ី
  • កង្វះស្បៀងអាហារនៅកូរ៉េខាងជើង
  • សេដ្ឋកិច្ចរបស់ប្រទេសតួកគីបានចាប់ផ្តើមឈានចូលទៅក្នុងការធ្លាក់ចុះ
  • ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់អង្គការ OECD
  • វៀតណាមមើលឃើញមានការវិនិយោគផ្ទាល់ពីបរទេសច្រើនឆ្នាំនេះ
  • ជញ្ជីងពាណិជ្ជកម្មសហរដ្ឋអាមេរិក
  • សេដ្ឋកិច្ចឥណ្ឌាថយចុះនៅចុងឆ្នាំមុន
  • អត្រាគ្មានការងារធ្វើនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ