ព័ត៌មានសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស

home latest
វិនិយោគពីលោកខាងលិចនៅស្រីលង្កាជាហិរញ្ញប្បទានជំនួសចិន

ក្រុងញូវដែលី៖ លោក Gotabaya Rajapaksa ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កាបានព្រមានប្រទេសឥណ្ឌា និងប្រទេសលោកខាងលិចថា ប្រទេសរបស់លោកនឹងបង្ខំចិត្តក្នុងការស្វែងរកហិរញ្ញប្បទានពីប្រទេសចិនជាថ្មី ប្រសិនបើពួកគេមិមកវិនិយោគនៅក្នុងប្រទេសដីកោះមួយនេះ។ ប្រទេសស្រីលង្កា កាលពីមុខត្រូវបានចងសម្ព័ន្ធមិត្តជាមួយប្រទេសឥណ្ឌា ប៉ន្តែងាកមកកាន់តែស្និទ្ធជាមួយប្រទេសចិនដែលទទួលបានកម្ចី និងការវិនិយោគប្រហែល​៧ពាន់លានដុល្លារ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០១៩


ផលិតកម្មនៅចិនកើន ក្រោយធ្លាក់៦ខែជាប់គ្នា

ក្រុងប៉េកាំង៖ សកម្មភាពរោងចក្រប្រចាំខែវិច្ឆិកា ក្នុងប្រទេសចិនបានស្ទុះងើបឡើងវិញជាលើកដំបូងក្នុងរយៈពេល ៧ខែ បើទោះជាមានការកើនឡើងការគំរាមគំហែងដកហូតពន្ធគយថ្មីរបស់អាមេរិកក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខប្រសិនបើទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបរាជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


ប្រេងឆៅធ្លាក់ថ្លៃមុខកិច្ចប្រជុំ OPEC

ក្រុងញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រចុងសប្តាហ៍មុខ ដោយសារការរំពឹងថា អង្គការប្រទេសនាំចេញប្រេង (OPEC) នឹងមិនចាត់វិធានការជំរុញតម្លៃប្រេងដោយតក់​ក្រហល់ឡើង​ ខណៈដែលទីផ្សារភាគហ៊ុនពិភពលោកធ្លាក់ថ្លៃដោយសារក្តីបារម្ភពីសង្រ្គាមពាណិជ្ជកម្ម។ តម្លៃប្រេងក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ West Texas Intermediate របស់អាមេរិក និងប្រេងឆៅប្រភេទ Brent North Sea របស់អឺរ៉ុបបានធ្លាក់ថ្លៃមុនកិច្ចប្រជុំរបស់អង្គការ OPEC នៅថ្ងៃទី៥ ខែធ្នូ ក្នុងទីក្រុងយែន ដែលអ្នកវិភាគរំពឹងថា​អង្គការនេះនឹងរក្សាកិច្ចព្រមព្រៀងផលិតកម្មប្រេងក្នុងកម្រិតបច្ចុប្បន្ន ប៉ុន្តែមិនកាត់បន្ថយផលិតកម្មបន្ថែមឡើយ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០១៩


ស្រីលង្កាកាត់បន្ថយពន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលថមថយសម្ទុះ

ក្រុងកូឡុំបូ៖ ប្រទេសស្រីលង្កាកាលពីថ្ងៃពុធបានកាត់បន្ថយពន្ធជិតពាក់កណ្តាលក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដែលនៅតែជួបការលំបាកបន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់បែកនៅ​ថ្ងៃបុណ្យ Easter Sunday ដែលបានបង្កឱ្យមានស្លាប់យ៉ាងច្រើន និងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសនេះ។ កំណើនសេដ្ឋកិច្ចរបស់ស្រីលង្កាបានថមថយមកនៅត្រឹម ១,៦%នៅត្រីមាសទី២ ឆ្នាំនេះ បន្ទាប់ពីបំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្ស ២៦៩នាក់។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩


HYUNDAI វិនិយោគ$១,៥៥ពាន់លាននៅឥណ្ឌូនេស៊ី

ក្រុងសេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសង់រោងចក្រផលិតរថយន្តតម្លៃ១,៥៥ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជារោងចក្រដំបូងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រប់គ្រងទីផ្សារ។ ក្រុមហ៊ុននេះបានឱ្យដឹងថា រោងចក្ររបស់ខ្លួននឹងត្រូវបានសាងសង់ក្នុង​ទីក្រុង Bekasi​ ភាគខាងកើតទីក្រុងហ្សាការតា នឹងចាប់ផ្តើមផលិតកម្មក្នុងឆ្នាំ២០២១ ដែលនឹងមានសមត្ថភាពផលិតរថយន្តបានចំនួន ២៥០ ០០០គ្រឿងក្នុងមួយឆ្នាំ។

ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩


  • បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ជួយកាត់បន្ថយភាពក្រីក្រ
  • ទីផ្សារហិរញ្ញវត្ថុហុងកុងធម្មតាក្រោយអាមេរិកអនុម័តច្បាប់
  • កំណើនតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន ៧០ របស់ចិនថមថយ
  • កំណើនទេសចរជំរុញការសាងសង់សណ្ឋាគារ
  • ក្រុមហ៊ុន TATA STEEL កានត់បន្ថយការងារ ៣ពាន់កន្លែងនៅទ្វីបអឺរ៉ុប
  • ប្រទេសចិនមានគម្រោងអភិវឌ្ឍន៍ PPP ជិត ៧ពាន់គម្រោង
  • FACEBOOK លុបចោលគណនីក្លែងក្លាយ ៥,៤ពាន់លានគណនី
  • ចិនចុះហត្ថលេខាលើឯកសារ ១៩៧ ជាមួយប្រទេសគម្រោង B&R ១៣៧
  • អឺរ៉ុប-ចិនសម្រេចបានកិច្ចព្រមព្រៀងទំនិញសម្គាល់ភូមិសាស្ត្រ
  • ចិនអនុញ្ញាតឱ្យនាំចូលសាច់ពីប្រទេសកាណាដាសាជាថ្មី